«គេឱបអូន រីឯនាយ ក្រូច ឱបថ្នាំពេទ្យ»
ក្រៅពីអាជីពជាអ្នកកំប្លែង ដ៏មានប្រជាប្រិយភាព នាយ ក្រូច កំពុងប្រឡូកខ្លួន ទៅជាអ្នកចម្រៀងមួយរូបទៀត។ ថ្មីៗនេះ នាយ ក្រូច បានសម្ដែងសមត្ថភាពដ៏ពិសេសនេះ តាមរយៈចម្រៀងមនោសញ្ចេតនា អន្លង់អន្លោច ស្នេហាព្រាត់ប្រាស មួយបទ ដែលមានចំណងជើងថា «គេឱបអូន បងឱបថ្នាំពេទ្យ»។
«គេឱបអូន បងឱបថ្នាំពេទ្យ» ជាបទថ្មី របស់ផលិតកម្ម សាន់ដេ ដែលបកស្រាយដោយនាយ ក្រូច ដែលត្រូវបានផ្សាព្វផ្សាយ តាមបណ្តាញយូធូប (youtube) នៅពេលថ្មីៗនេះ និងបានទទួលការគាំទ្រពី សំណាក់ទស្សនិកជនយ៉ាងច្រើន ព្រោះតែទឹកដមសម្លេងដ៏ពិរោះ របស់តារាកំប្លែង និងអត្ថន័យរបស់ចម្រៀង ដែលមានន័យចាក់ដល់បេះដូង។
ដូចបានឃើញ នៅក្នុងចំណងជើងស្រាប់ អត្ថន័យក្នុងបទចម្រៀង បានបង្ហាញពីគូរស្នេហ៍មួយគូ ដែលស្រលាញ់គ្នា តែដុល្លារបានបំបែកពួកគេចេញពីគ្នា ព្រោះតែគ្រួសារខាងប្រុសក្រីក្រ មិនអាចបំពេញតាមតម្រូវការ របស់ខាងស្រីបាន។ ចំណែកអ្នកថ្មីអាចផ្តល់អ្វីៗគ្រប់យ៉ាង តាមការចង់បាន [...]