Posts tagged as "Psy"

«ដេឌី» ចម្រៀង​ថ្មី​របស់ ព្សាយ កំពូល​តារា​ចម្រៀង​កូរ៉េ

អ្នកចម្រៀងជាតិកូរ៉េ ដ៏ល្បីពេញពិភពលោក ដាក់ឈ្មោះខ្លួនថា ព្សាយ (Psy) បានចេញឃ្លីបចម្រៀងថ្មី នៅក្នុង​ថ្ងៃ​អង្គារទី១ ខែធ្នូនេះ។ ចម្រៀង ដែលស្ថិតនៅក្នុង ថាសចម្រៀងទី៧នេះ បានចេញផ្សាយ នៅបីឆ្នាំបន្ទាប់ពីបទ ហ្គាំណាស្តាយ៍ ដែលមានប្រជាប្រិយ ជាងចម្រៀងណាៗទាំងអស់ នៅក្នុងប្រវត្តិសាស្ត្រចម្រៀង នៃ​ពិភពលោក។

តារាចម្រៀង ព្សាយ ដែលមានអាយុ៣៧ឆ្នាំ បានសម្ដែងចម្រៀងថ្មីរបស់ខ្លួន ដោយផ្ទាល់ នៅមុនការចេញ​ផ្សាយ នៅក្នុងការប្រគុំតន្ត្រីដ៏សម្បើមមួយ កាលពីថ្ងៃទី៣០ ខែវិច្ឆិកាកន្លងទៅ។

រីឯនៅក្នុងឃ្លីបចម្រៀងវិញ គេឃើញ ព្សាយ បានសម្ដែងតួជាកុមារផង ជាឪពុក និងជាជីតាផង។ ជាមួយនឹង​ការរៀបក្រឡា ដ៏ស័ក្ដិសម លាយឡំនឹងរូបភាពចម្រុះពណ៌ តារាចម្រៀង បានបង្កើតចង្វាក់រាំ«ប្រចាំត្រកូល» មួយ​បែប​ទៀត ដែលនៅតែគួរឲ្យទាក់ទាញ និងធ្វើឲ្យអ្នកផង ចង់រាំតាម ដូចចម្រៀងមុនៗរបស់ខ្លួន​ដដែល។

គ្រាន់តែរយៈពេល មិនដល់ពីរថ្ងៃស្រួលបួលផង ចម្រៀងថ្មីនេះ [...]

ភាសាកូដរបស់ យូធូប ប្រកាសចុះចាញ់ Gangnam Style

ភាសាកូដរបស់ យូធូប ប្រកាសចុះចាញ់ Gangnam Style

វីដេអូចម្រៀង ហ្គាំណាំស្ដាយ ដែល​មាន​ទាំង​ចម្រៀង និង​ចង្វាក់​រាំ​ដ៏​ចម្លែក​របស់ ព្សាយ ត្រូវ​បាន​ដាក់​បង្ហោះ​​ជា​ផ្លូវ​ការ នៅ​ឆ្នាំ២០១២ ហើយ​ត្រូវ​បាន​មនុស្ស​ចុច​ចូល​ទៅ​មើល មក​ដល់​ពេល​នេះ ជាង២,១៦​ពាន់​លាន​ដង​ហើយ នៅ​លើ​គេហទំព័រ​ចែក​រំលែក​វីដេអូ យូធូប។ ចំនួន​នេះ បាន​ស្មើ​ពាក់​កណ្ដាល នៃ​ចំនួន​ចុច​ចូល​ទៅ​មើល​វីដេអូ​ទាំងអស់ នៅ​ក្នុង​ពិភពលោក បើ​ទោះ​ជា​មាន​មនុស្ស​ម្នាក់​បាន​ចូល​ទៅ​មើល​វីដេអូ ហ្គាំណាំស្តាយ ច្រើន​ដង​ក៏​ដោយ។

នៅ​ពេល​បង្កើត​គេហទំព័រ​ដំបូង យូធូប មិន​ដែល​បាន​គិត​ដល់​ថា នឹង​មាន​អ្នក​ចុច​មើល​វីដេអូ នៅ​លើ​គេហទំព័រ​ខ្លួន ច្រើន​ដល់​ថ្នាក់​នេះ​ឡើយ។ ហេតុអ្វី?

ព្រោះភាសាកូដ HTML PHP ឬ Java នៅក្នុងវិស័យព័ត៌មានវិជ្ជា បានធ្វើឡើងក្នុងកម្រិត ៣២ octets ហើយ​ភាសានេះ បានកំណត់ឲ្យយូធូប ទទួលការចុចចូលទៅទស្សនាវីដេអូមួយ បានត្រឹមតែ ២ ១៤៧ ៤៨៣ ៦៤៧ ដងប៉ុណ្ណោះ។ នៅក្នុងទំព័រផ្លូវការមួយ របស់យូធូប [...]

ព្សាយ ប្រមឹក​អស្ចារ្យ​ក្នុង​បទ​ថ្មី​​«Hangover»​ជា​មួយ​តារា​ចម្រៀង​អាមេរិក

ព្សាយ ប្រមឹក​អស្ចារ្យ​ក្នុង​បទ​ថ្មី​​«Hangover»​ជា​មួយ​តារា​ចម្រៀង​អាមេរិក

នៅពេលគិតពីបទចម្រៀង ដែលមានចង្វាក់ញាក់កន្ត្រាក់អារម្មណ៍ ហើយល្បីហួសពីការស្មានពាសពេញពិភពលោក​នោះ ប្រិយមិត្តច្បាស់ជាគិតទៅដល់ បទចម្រៀងរបស់តារាចម្រៀងកូរ៉េដ៏ល្បី គឺបទ «Gangnam Style» របស់អ្នក​ចម្រៀង «ព្សាយ (PSY)»។ ឥលូវនេះ ម្ចាស់បទដ៏ល្បីមួយនេះ បានវិលមកវិញ ជាមួយបទចម្រៀង កន្រ្តាក់​អារម្មណ៏​មួយទៀត ដែលមានលក្ខណៈខុសពីមុនៗបន្តិច តែក៏បានទាក់ទាញចំណាប់អារម្មណ៍គួរសម ពីប្រិយមិត្តអ្នកស្ដាប់​ដែរ។


អ្នកចម្រៀង PSY និង Snoop Dogg ក្នុងចម្រៀង Hangover ផ្ដិតចេញពីវីដេអូ។

ចម្រៀង - បន្ទាប់ពីទទួលបានឯកត្តកម្មពិភពលោក ក្នុងការទទួល​មនុស្សចុចចូលទៅទស្សនាចំម្រៀង «Gangnam Style» ជាង២ពាន់លានដង កាលពីជាងមួយសប្តាហ៍មុនរួចមក [...]

បទ​«ជេនថលម៉ែន» របស់​ព្សាយ មាន​អ្នក​មើល​ក្នុង​យូធូប ច្រើន​ជាង​គេ​ក្នុង​១​ថ្ងៃ

បទ​«ជេនថលម៉ែន» របស់​ព្សាយ មាន​អ្នក​មើល​ក្នុង​យូធូប ច្រើន​ជាង​គេ​ក្នុង​១​ថ្ងៃ

សំនួរបានចោទថា៖ តើបទ «ជេនថលម៉ែន (Gentleman)» អាចយកឈ្នះបទ «ហ្គាំងណាំស្តាយ (Gangnam Style)» ដោយ​ផ្អែកទៅលើចំនួនអ្នកចូលទស្សនា ក្នុងគេហទំព័រយូធូប (YouTube) បានដែរឬទេ?


ព្សាយ នៅក្នុងការប្រគុំតន្ត្រីដ៏ធំ នៅថ្ងៃទី១៤ខែមេសា កណ្ដាលទីក្រុងសេអ៊ូល។

ជាមួយនឹងបទរាំលោត និងគួរឲ្យអស់សំណើច ដោយមានក្បាច់រាំថ្មី និងបទភ្លេងថ្មីមួយទៀតនោះ តារាចម្រៀង​ឆ្នើមរបស់​កូរ៉េខាងត្បូង ព្សាយ (Psy) កំពុងតែបំបែកកំណត់ត្រាថ្មីម្តងទៀត នៅលើបណ្តាញអ៊ីនធឺណែត ជាមួយនឹងបទថ្មីមួយ​របស់​គាត់ ដែលមានចំណងជើងថា «ជេនថលម៉ែន»។

យូធូប បានប្រកាសកាសកន្លេងមកថ្មីៗនេះថា បទ«ជេនថលម៉ែន» មានចំនួនអ្នកចូលទស្សនា ច្រើនបំផុតក្នុង១ថ្ងៃ ដែល​មិនធ្លាប់មាន និងមានចំនួនច្រើនជាងបទ «ហ្គាំងណាំស្តាយ» ទៅទៀត។ ក្នុងរយះពេល១សប្តាហ៏ [...]

វិដេអូ​នៃ​ចម្រៀង​ទី​ពីរ​របស់​ព្សាយ មិន​ត្រូវ​បាន​ផ្សាយ​នៅ​កូរ៉េ​ខាង​ត្បូង

វិដេអូ​នៃ​ចម្រៀង​ទី​ពីរ​របស់​ព្សាយ មិន​ត្រូវ​បាន​ផ្សាយ​នៅ​កូរ៉េ​ខាង​ត្បូង

ប្រព័ន្ធផ្សព្វផ្សាយមួយរបស់កូរ៉េខាងត្បូង បានអោយដឹងថា ខ្លួនបានបិតមិនផ្សាយក្នុងរាល់កម្មវិធីរបស់ខ្លួន នូវវីដេអូ​ចម្រៀង​ចេញថ្មីរបស់ព្សាយ ដោយហេតុថាអ្នកចម្រៀងដ៏ល្បីរូបនេះ បានធ្វើអោយប៉ះពាល់ដល៉«កម្មសិទ្ធិឯកជន»។


រន្ទះជើងឥតមេត្តា របស់អ្នកចម្រៀងព្សាយ។ (រូបថតពីវីដេអូចម្រៀង«សុភាពបុរស»)

វីដេអូចម្រៀង ដែលមានចំណងជើងថា «សុភាពបុរស ឬជេនថលមែន (Gentleman)» បានបើកឆាកដំបូង ជាមួយនឹង​«រន្ទះជើង» របស់ព្សាយ ដែលបានទាត់កោនពណ៌ទឹកក្រូចមួយ មានសរសេរអក្សរនៅពីលើថា «ហាមចត»។

បណ្ដាញវិទ្យុ និងទូរទស្សន៍កូរ៉េខាងត្បូងមួយឈ្មោះ ខេប៊ីអេស (KBS) បានវាយតម្លៃថា ឈុតឆាករបស់ព្សាយ នៅត្រង់​កន្លែងនេះ មិនបានឆ្លើយតបទៅនឹងគោលការណ៍ផ្សព្វផ្សាយ ជាសាធារណៈរបស់ខ្លួន ដែលចង់ធានាការគោរពទៅដល់ កម្មសិទ្ធឯកជន។ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...