Posts tagged as "Crime"

«អ្នក​កាសែត "Khashoggi" ត្រូវ​បាន​ច្របាច់ក​សម្លាប់​នៅ​ក្នុង​ស្ថាន​ភារធារី និង​កាត់​បំបែក​សព»

«អ្នក​កាសែត "Khashoggi" ត្រូវ​បាន​ច្របាច់ក​សម្លាប់​នៅ​ក្នុង​ស្ថាន​ភារធារី និង​កាត់​បំបែក​សព»

ជាឃាតកម្មដ៏សាហាវមួយ ដែលធ្វើឡើង ទៅលើជនជាតិខ្លួនឯង នៅក្នុងស្ថានភារធារី (ការិយាល័យសាខាមួយ របស់ស្ថានទូត) នៃប្រទេសអារ៉ាប៊ីសាអ៊ូឌីត ប្រចាំក្នុងក្រុង អ៊ីស្តាំប៊ូល ប្រទេសតួរគី។ នេះ បើតាមការប្រកាសឲ្យដឹង ពីសំណាក់រដ្ឋអាជ្ញាតួរគី ប្រចាំនៅក្រុងអ៊ីស្តាំប៊ូល នៅល្ងាចថ្ងៃពុធ ទី៣១ ខែតុលានេះ។

[...]
កីឡាករ​បាល់ទាត់​ប្រេស៊ីល​ម្នាក់​ត្រូវ​បាន​រក​ឃើញ​ស្លាប់​ជិត​ដាច់ក និង​ដាច់​លិង្គ

កីឡាករ​បាល់ទាត់​ប្រេស៊ីល​ម្នាក់​ត្រូវ​បាន​រក​ឃើញ​ស្លាប់​ជិត​ដាច់ក និង​ដាច់​លិង្គ

កីឡាករ «Daniel Correa Freitas» អាយុ ២៤ឆ្នាំ ជាកីឡាកររបស់ក្រុម «Sao Paulo - ប្រេស៊ីល» តែត្រូវបានក្រុម «Sao Bento - ប្រេស៊ីល» ខ្ចីយកទៅទាត់ឲ្យខ្លួន តាំងពីឆ្នាំទៅម៉ិញ។

នគរបាលប្រេស៊ីលបានអះអាងថា សាកសពកីឡាករត្រូវបានរកឃើញ នៅក្នុងព្រៃល្បោះមួយ ក្បែរភូមិ «Sao José dos Pinhais» ដែលស្ថិតនៅជាយក្រុង «Curitiba» [...]

លេង​ហ្គេម​ចាញ់ ដក​កាំភ្លើង​បាញ់​សម្លាប់​មនុស្ស​ពីរ​នាក់​រួច​ធ្វើ​អត្តឃាត នៅ​ផ្លរីដា

លេង​ហ្គេម​ចាញ់ ដក​កាំភ្លើង​បាញ់​សម្លាប់​មនុស្ស​ពីរ​នាក់​រួច​ធ្វើ​អត្តឃាត នៅ​ផ្លរីដា

នាយនគរបាលប្រចាំតំបន់ លោក «Mike Williams» បានថ្លែងនៅក្នុងសន្និសីទកាសែត ដែលប្រព្រឹត្តិទៅ កាលពីមុននេះបន្តិចថា៖ «មានមនុស្សបីនាក់ បានស្លាប់នៅនឹងកន្លែង។ ម្នាក់ពីក្នុងចំណោមនោះ ជាជនសង្ស័យ ដែលបានធ្វើអត្តឃាត ដោយខ្លួនឯង។ (...) ខណៈមនុស្ស១១នាក់ផ្សេងទៀត បានរងរបួស និងត្រូវបញ្ជូនទៅព្យាបាល [...]

ច្របាច់​ក​សម្លាប់​ហើយ យក​សព​ភរិយា​ទៅ​បង្កក​ក្នុង​ទូ​ទឹកកក

ច្របាច់​ក​សម្លាប់​ហើយ យក​សព​ភរិយា​ទៅ​បង្កក​ក្នុង​ទូ​ទឹកកក

កាលពីថ្ងៃព្រហស្បត្តិ៍ សប្ដាហ៍មុន តុលាការក្រុងសៀងហៃ នៃប្រទេសចិនកុម្មុយនីស្ដិ៍ បានសម្រេចផ្ដន្ទាទោស លើបុរសម្នាក់ ពីបទបានសម្លាប់ភរិយាខ្លួន និងបានទុកសាកសពឲ្យកក នៅក្នុងទូទឹកកក ក្នុងរយៈពេល៣ខែ។ បុរសរូបនោះ ឈ្មោះ «Zhu Xiaodong» អាយុ៣១ឆ្នាំ ត្រូវបានតុលាការរកឃើញថា បានច្របាច់កភរិយា រហូតស្លាប់ [...]

អាជ្ញាធរ​ថា ចោរ​ប្លន់​ធនាគារ​អស់​ទឹកប្រាក់​ប្រមាណ​១០ម៉ឺន​ដុល្លារ

អាជ្ញាធរ​ថា ចោរ​ប្លន់​ធនាគារ​អស់​ទឹកប្រាក់​ប្រមាណ​១០ម៉ឺន​ដុល្លារ

នគរបាលជាតិ បានអះអាងថា កម្លាំងអាជ្ញាធរមូលដ្ឋាន បានត្រឹមតែចុះទៅពិនិត្យ នៅកន្លែងកើតហេតុ បន្ទាប់ពីកើតហេតុរួចប៉ុណ្ណោះ។ គឺហេតុការណ៍ នៃការប្លន់ប្រដាប់អាវុធមួយ ដែលបានកើតឡើង ទៅលើធនាគារ ឈ្មោះ «RHB Indochina Bank (អ អេច ប៊ី ឥណ្ឌូឆៃណា)» មានទីតាំង ស្ថិតនៅតាមបណ្តោយផ្លូវម៉ៅសេទុង ក្នុងសង្កាត់ទំនុបទឹក [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...