ភ្នាក់ងាររៀបចំបុណ្យសព រងការចោទពីបទបានគាស់ធ្មេញមាសពីសព
គឺបុគ្គលិករបស់សហគ្រាស ទទួលបន្ទុករៀបចំបុណ្យសពនោះ ដែលបានប្រទះឃើញអាថ៌កំបាំង ដ៏ហួសចិត្ត និងបន្ទាប់មក បានជូនដំណឹងទៅនគរបាល។ ហើយភ្លាមៗ គឺនៅថ្ងៃសុក្រសប្ដាហ៍មុន ក្នុងក្រុងលីយ៉ុង (Lyon - ភាគខាងត្បូងប្រទេសបារាំង) អ្នកទទួលខុសត្រូវមួយរូបរបស់សហគ្រាស ត្រូវបានចាប់ខ្លួន និងដាក់ឃុំជាបណ្ដោះអាសន្ន ដើម្បីធ្វើការស៊ើបអង្កេត ពីបទ«បំពានលើរាងកាយ របស់សាកសព»។
បន្ទាប់មក នៅថ្ងៃចន្ទសប្ដាហ៍នេះ បុរសរូបនោះត្រូវបានដោះលែង តែត្រូវស្ថិតក្រោមការត្រួតពិនិត្យ របស់ប្រព័ន្ធតុលាការ ដើម្បីរង់ចាំថ្ងៃបើកការជំនុំជម្រះ។ អាជ្ញាធរបានសង្ស័យជាផ្លូវការ ថាអ្នកទទួលខុសត្រូវ សហគ្រាសរៀបចំបុណ្យសពមួយនេះ បានលួចធ្មេញមាសពីសព នៅខណៈពេលសាកសព ត្រូវបានតំកល់ក្នុងសាលធ្វើបុណ្យ និងនៅមុនពេលដាក់សាកសព ចូលក្ដាមឈូស។
ភ្នាក់ងារនគរបាល នៃស្នងការដ្ឋានសង្កាត់ទី៥ របស់ក្រុង លីយ៉ុង រួមនឹងភ្នាក់ងារនគរបាល នៃស្នងការដ្ឋានតំបន់ផង [...]