អាឡឺម៉ង់៖ ទំព័របច្ចុប្បន្នភាព របស់ហ្គូហ្គើល ត្រូវបានបង្ខំអោយ បង់ប្រាក់ទៅម្ចាស់អត្ថបទ
រដ្ឋាភិបាលនៃប្រទេសអាលឺម៉ង់ បានអោយភ្លើងខៀវទៅលើអត្ថបទច្បាប់មួយ ដែលតំរូវអោយ បណ្ដាគេហទំព័ររុករក ទាំងឡាយ បង់ប្រាក់ជូនទៅកាសែតឬម្ចាស់អត្ថបទ នៅពេលដែលគេហទំព័ររុករក បានបញ្ចូលនូវអត្ថបទរបស់កាសែត នោះ។ ហើយការបង្កើតច្បាប់នេះ ត្រូវបានគេមើលឃើញថា ជាការបាញ់ស៊ីបមួយ បាញ់ឆ្ពោះទៅ ទំព័របច្ចុប្បន្នភាព របស់ហ្គូហ្គើល (Google) ដែលជាគេហទំព័ររុករក ដ៏ធំជាងគេក្នុងពិភពលោក។
ទំព័របច្ចុប្បន្នភាពរបស់ហ្គូហ្គើល
គួរបញ្ជាក់ថា ក្នុងរយះពេលចុងក្រោយនេះ ហ្គូហ្គើល និងទំព័របច្ចុប្បន្នភាពរបស់ខ្លួន កំពុងស្ថិតនៅក្រោមការឃ្លាំមើល របស់សហគ្រាសកាសែតធំៗនៅក្នុងប្រទេសអាឡឺម៉ង់ ដូចយ៉ាងសហគ្រាស Axel Springer និង Bertelsmann ជាដើម។ ដើម្បីឆ្លើយតបទៅនឹងសំណើររបស់ពួកគេ [...]