បណ្ដាជនយួនត្រូវបានអំពាវនាវ ឲ្យដឹងគុណ«ស្ដេច សីហមុនី របស់យើងទាំងអស់គ្នា»
សឹងជារៀងរាល់សារ ដែលបង្ហោះដោយទំព័រហ្វសប៊ុក ដាក់ឈ្មោះ «សមាគមវៀតណាមនៅកម្ពុជា» តែងបង្កឲ្យផ្ទុះឡើង នូវសង្គ្រាមប៉ាកកា ដ៏ខ្លាំងក្លា។ នៅចុងសប្ដាហ៍កន្លងទៅ ទំព័រហ្វេសប៊ុកមួយនេះ បានបង្ហោះសារមួយ អះអាងថា «បងប្អូនវៀតណាមគ្រប់រូបនៅកម្ពុជា អាចចូលសញ្ជាតិខ្មែរ បានគ្រប់ពេលវេលា» និងអំពាវនាវឲ្យបណ្ដាជនវៀតណាម ដែលរស់នៅក្នុងប្រទេសកម្ពុជា ឲ្យទៅចូលសញ្ជាតិ បើទោះជាពួកគេមិនចេះភាសាខ្មែរ ឬមិនដឹងច្បាប់ចូលសញ្ជាតិថ្មី របស់កម្ពុជា ដែលទើបនឹងឡាយព្រះហស្ថលេខា ដោយស្ដេច នរោត្ដម សីហមុនី នោះក៏ដោយ។
ទំព័រហ្វេសប៊ុកមួយនេះ បានអំពាវនាវ ឲ្យ«បងប្អូនទាំងអស់គ្នា ស្វែងយល់អំពីសម្តេច ព្រះអគ្គមហាសេនាធិបតីតេជោ ហ៊ុន សែន ដើរតាមការដឹកនាំ ដ៏ឆ្លាតវៃរបស់គាត់ និងគណៈបក្សរបស់គាត់ រួបរួមបោះឆ្នោតជូនគាត់ ហើយគោរពដឹងគុណដល់ស្តេចខ្មែរ នរោត្តម សីហមុនី របស់យើងទាំងអស់គ្នា»។
ទំព័រដដែល នៅបានសរសេរថា៖ «សម្រាប់បងប្អូន [...]