គេហដ្ឋានលំហែគំរូ នៃ«ក្ដីសុបិន្ត»របស់អ្នក នៅជាប់មាត់សមុទ្រ
ផ្ទះដ៏ស្អាតនេះ ដែលមានទីតាំងនៅចូឡា (Jolla) ក្បែរទីក្រុងសានឌីយ៉េហ្គូ (San Diego / Californie) ជាស្នាដៃឆ្នៃប្រឌិត របស់ស្ថាបត្យករ លោក ចនណាថាន់ ស៊ីហ្គាល់ (Jonathan Segal)។ ផ្ទះនេះសង់បែរមុខទៅរកសមុទ្រ ដោយផ្ដល់អោយ ទៅម្ចាស់របស់វា នូវលទ្ធភាពសម្លឺងទៅមហាសាគររហូតដល់ ១៨០ឌឺក្រេ។
ដោយមានគំនិតទៅរក តែទិដ្ឋភាពទំនើបនៃសំណង់ផ្ទះសម្បែងនោះ ស្ថាបត្យករបានយកកញ្ចក់មកដាក់ជាច្រើន ជំនួស អោយជញ្ជាំង ឬរបង ឬបង្កាន់ដៃ ដើម្បីអោយអ្នករស់នៅក្នុង ឬនៅខាងក្រៅក៏ដោយ អាចក្រេបជញ្ជក់បាននូវ ការសម្លឹង មើលទៅសមុទ្រដ៏វែងឆ្ងាយសន្លឹម។ ផ្ទះត្រូវបានសង់ជាច្រើនជាន់ ទៅតាមសណ្ឋានដីផង ហើយបំពាក់ទៅដោយ ការ តុបតែងដ៏ទំនើប និងវត្ថុដ៏ល្អប្រណិត។ ក្នុងនោះមាន រោងចតរថយន្ដ បន្ទប់ទទួលភ្ញៀវមួយ ផ្ទះបាយដ៏ធំ បន្ទប់ទទួលទានអាហារ និងបន្ទប់ជាច្រើនផ្សេងទៀត ដោយមិនភ្លេចផងទេ នូវបន្ទប់ទឹកដ៏ទូលាយ និងអាងហែលទឹកមួយផង។
សូមទស្សនារូបភាពខាងក្រោមដូចតទៅ៖
[...]