ជំហរគណបក្សទាំង៨ ចំពោះលទ្ធផលផ្លូវការបឋមនៃការបោះឆ្នោតរបស់គ.ជ.ប
បន្ទាប់ពីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) សម្រេចប្រកាសលទ្ធផលផ្លូវការបឋមនៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៣ គេសង្កេតឃើញថាមានប្រតិកម្មពីគ្រប់ទិសទី ជាពិសេសចេញពីគណបក្សនយោបាយទាំង៨ ក្នុងនោះមានទាំងប្រតិកម្មគាំទ្រ និងប្រតិកម្មបដិសេធច្រានចោល ចំពោះលទ្ធផលបណ្តោះអាសន្ននេះ។
នៅពេលចាំផ្ដើមរាប់សន្លឹកឆ្នោត ដែលបោះឆ្នោតហើយនៅម៉ោង៣រសៀល ថ្ងៃទី២៨ខែកក្កដា ឆ្នាំ២០១៣ នៅមណ្ឌលវត្តវង្គត្តបូរី។ (រូបថត MONOROOM.info/ U.Bory)
តាមរយៈកិច្ចសម្ភាសជាមួយ ទស្សនាវដ្តីមនោរម្យព័ងអាំងហ្វូ គណបក្សសញ្ជាតិកម្ពុជា បានស្តែងការគាំទ្រចំពោះលទ្ធផលផ្លូវការបឋមនេះ។ លោក សេង សុខេង ប្រធានគណបក្សសញ្ជាតិកម្ពុជា បានអះអាងថាគណបក្សរបស់លោក គោរពទៅតាមឆន្ទះប្រជាពលរដ្ឋនិងគោលការច្បាប់បោះឆ្នោត ដែលមាន [...]