អ៊ឺរ៉ូ២០១២៖ អាឡឺម៉ង់ដឹកដៃព័រទុយហ្គាល់ ឡើងទៅ១ភាគ៤ ចោល ដាណឺម៉ាកនិងហូឡង់
ដោយចាញ់ក្រោមថ្វីជើងរបស់ កីឡាករព័រទុយហ្គាល់ គ្រឹស្ទាណូ រ៉ូណាល់ដូ (Cristiano Ronaldo) ទាំងពីរគ្រាប់ ក្រុមបាល់ ទាត់ហូឡង់បានលើកដៃលា អ៊ឺរ៉ូ២០១២ទាំងស្រពាប់ស្រពោន។ ប្រកួតបីដង ចាញ់ទាំងបី របស់ហូឡង់ នៅក្នុងក្រុមជុំជំរុះB ក្លាយជារឿង ដែលទទួលមិនបាន សំរាប់ពួកអ្នកគាំទ្រក្រុមនេះ។ មិនខុសប៉ុន្មានពីក្រុមហូឡង់ ដាណឺម៉ាកដែលបាន ប្រកួត ឈ្នះហូឡង់មួយប្រកួតដែរនោះ ក៏រៀបចំខោអាវត្រឡប់ទៅផ្ទះវិញ ដូចគ្នាផងដែរ នៅពេលដែលបានប្រកួតចាញ់ អាឡឺម៉ង់ ក្នុងពិន្ទុ១ទល់នឹង២។
ការស៊ុតរបស់អាឡឺម៉ង់ ទៅក្នុងទីរបស់ដាណឺម៉ាក នៅថ្ងៃទី១៧មិថុនា ក្នុងអ៊ឺរ៉ូ២០១២។ Crédit photo: uefa.com
ក្នុងវ័គ្គ១ភាគ៤ផ្ដាច់ព្រ័ត្រ ព័រទុយហ្គាល់ នឹងទៅជួបជាមួយ [...]