អ៊ឺរ៉ូ២០១២៖ ព័រទុយហ្គាល់ ឈ្នះដាណឺម៉ាក ទាំងព្រលឹងចុងសក់

ថ្វីត្បិតការប្រកួតរវាង ព័រទុយហ្គាល់ និងដាណឺម៉ាក មិនសូវធ្វើអោយ អ្នកតាមដាន បាល់ទាត់ រំជួលចិត្តប៉ុន្មាន តែគេបានសង្កេតឃើញ ថាក្រុមបាល់ទាត់ទាំងសងខាងបាន ខិតខំវាយសំរុកគ្នាទៅវិញទៅមក មិនឈប់ឈររហូតដល់ការប្រកួតបានបញ្ចប់។ ក្រុមទាំងសងខាងបាន ពិន្ទុស្មើគ្នា ២ទល់នឹង២ រហូតដល់នាទីទី ៨៧ ទើបកីឡាករព័រទុយហ្គាល់ វ៉ារេឡា (Varela) បានដាក់អោយក្រុមរបស់គាត់បានឈ្នះ ក្រុមដាណឺម៉ាក។
Loading...
  • ដោយ: មនោរម្យ.អាំងហ្វូ
  • កែប្រែចុងក្រោយ: June 14, 2012
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ក្រុមជំរើសជាតិព័រទុយហ្គាល់ បានខិតខំរកត្រឡប់អោយបានមកវិញ នូវពិន្ទុដែលខ្លួនបានបាត់បង់ នៅក្នុងការ ប្រកួតលើកទីមួយទល់នឹងអាឡឺម៉ង់ ដោយបានឈ្នះដាណឺម៉ាក ទាំងប្រផិតប្រផើយ ក្នុងពិន្ទុ ៣ទល់នឹង២។


ការប្រកួតបាល់ទាត់ អ៊ឺរ៉ូ ២០១២ រវាង ព័រទុយហ្គាល់ និងដាណឺម៉ាក / Crédit Photo: uefa.com

ថ្វីត្បិតការប្រកួតរវាង ព័រទុយហ្គាល់ និងដាណឺម៉ាក មិនសូវធ្វើអោយ អ្នកតាមដាន បាល់ទាត់ រំជួលចិត្តប៉ុន្មាន តែគេបាន សង្កេតឃើញ ថាក្រុមបាល់ទាត់ទាំងសងខាងបាន ខិតខំវាយសំរុកគ្នាទៅវិញទៅមក មិនឈប់ឈររហូតដល់ ការប្រកួត បានបញ្ចប់។ ក្រុមទាំងសងខាងបាន ពិន្ទុស្មើគ្នា ២ទល់នឹង២ រហូតដល់នាទីទី ៨៧ ទើបកីឡាករព័រទុយហ្គាល់ វ៉ារេឡា (Varela) បានដាក់អោយក្រុមរបស់គាត់បានឈ្នះ ក្រុមដាណឺម៉ាក។ តាំងពីបរាជ័យ ក្រោមទំងន់ជើងរបស់អាឡឺម៉ង់ ក្នុងការ ប្រកួតលើកមុនមក ក្រុមកីឡាករ របស់ប្រទេសព័រទុយហ្គាល់ បានរងនូវសំពាធ មិនតិចតួចទេ ពីសំណាក់ប្រព័ន្ធផ្សព្វផ្សាយ និងពីសំណាក់អ្នកគាំទ្រ។ ជាពិសេស កីឡាករគ្រឹស្ទាណូ រ៉ូណាល់ដូ (Cristiano Ronaldo) ជាប្រធានក្រុមកីឡាករ ដែលទទួល រងបន្ទុកធ្ងន់ជាងគេបង្អស់ ហើយមិនមាននាទីណាដែល ប្រព័ន្ធផ្សព្វផ្សាយបានប្រណីមាត់ មិននិយាយពីកីឡាករនេះទេ។

មនោរម្យព័ងអាំ់ងហ្វូ សូមគោរពអញ្ចើញលោកអ្នក ស្ដាប់ពាក្យសំដីរបស់ គ្រូបង្វឹក និងកីឡាករមកពីក្រុមបាល់ទាត់ ព័រទុយហ្គាល់ ដែលនិយាយនៅកាន់សារពត៌មាន ហើយដកស្រង់ដោយទីភ្នាក់ងារបារាំង AFP ដូចតទៅ៖

កីឡាករ ប៉េប៉េ (Pepe) ទាត់នៅខ្សែរការពារ ជាអ្នកទាត់បញ្ចូលបាល់ នៅនាទីទី ២៤ អោយព័រទុយហ្គាល់បានមួយគ្រាប់មុន ដាណឺម៉ាក បាននិយាយថា៖ «អ្វីដែលសំខាន់ជាងគេ គឺការខំប្រឹងរបស់ ក្រុមទាំងមូល របស់កីឡាករទាំង១១នាក់។ លទ្ធផល នេះ វាជាការធានាមួយ មុននឹងយើងទៅប្រកួត នៅលើកក្រោយទៀត។ ខ្ញុំធ្លាប់បានស៊ុតបញ្ចូលទី ប្រទេសទួរគី កាលពីឆ្នាំ ២០០៨ ហើយឆ្នាំនេះ ខ្ញុំបានជួយក្រុមរបស់ខ្ញុំអោយនាំមុខ បានមួយគ្រាប់មុន។ តែបើនិយាយទៅ វាគឺជាការខំប្រឹងរបស់ ក្រុមទាំងមូលទៅវិញទេ។ យើងបានបង្ហាញនូវពលីកម្មមួយ ដើម្បីយកជ័យជំនះ។ ខ្ញុំសូមបញ្ជាក់ថា គ្រឹស្ទាណូ រ៉ូណាល់ដូ (Cristiano Ronaldo) ជាកីឡាករដ៏ល្អ ក្នុងចំណោមកីឡាករដ៏ល្អផ្សេងទៀតក្នុងពិភពលោក ហើយយើងសប្បយចិត្ត នឹង បានជួយគាត់។ គ្រឹស្ទាណូ រ៉ូណាល់ដូ គាត់មានការទទួលខុសត្រូវច្រើនណាស់ ចំពោះមុខប្រទេសព័រទុយហ្គាល់។ ទោះបីជា គាត់មិនបានស៊ុត បញ្ចូលទីបានមួយគ្រាប់ណាក៏ដោយ ក៏គាត់បានទាត់បាល់ទៅអោយអ្នកផ្សេង គឺដូចជាបានផ្ដល់ឱកាស អោយអ្នកផ្សេងបានស៊ុតបញ្ចូលទីគូប្រជែងអញ្ចឹងដែរ។ គាត់បានជួយក្រុមជាច្រើន ហើយជាអ្នកប្រកបដោយវិជ្ជាជីវះ ជាកីឡាករយ៉ាងពិតៗ។»


ការប្រកួតបាល់ទាត់ អ៊ឺរ៉ូ ២០១២ រវាង ព័រទុយហ្គាល់ និងដាណឺម៉ាក / Crédit Photo: uefa.com

ប៉ាឡូ ប៊េនតូ (Paulo Bento) ជាគ្រូបង្វឹក បានលើកឡើងថា៖« បញ្ហារៀបចំចាត់ចែង ក្រឡាបាល់ នៅតែជាបញ្ហាដែលត្រូវ រកដំណោះស្រាយ។ សំខាន់ គឺលទ្ធផលដែលយើងបានបង្ហាញនៅថ្ងៃនេះ។ ពិន្ទុវាដូចជាប្រផិតប្រផើយ បើទោះជាយើង ត្រូវឈ្នះ ដោយស្រួលជាងហ្នឹង ក៏ដោយ។ យើងបានគ្រប់គ្រងបាល់បានល្អ នៅពាក់កណ្ដាលម៉ោងដំបូង។ មានគ្រោះថ្នាក់ ខ្លះៗ ដែលយើងបានជួប ដូចជាដាណឺម៉ាកបានស៊ុតបញ្ចូលទីរបស់យើង មួយគ្រាប់នោះជាដើម។ តែយើងបានឆ្លងផុត គ្រោះថ្នាក់ទាំងនោះបាន សរបញ្ជាក់ថា ខ្សែរការពាររបស់យើង មិនសូវជាមានបញ្ហាអីទេ។ យើងស្ថិតនៅលើផ្លូវដ៏ល្អមួយ។ មុនឬក្រោយ យើងនឹងបន្ដស៊ុតបញ្ចូលទី ទោះជាកីឡាករណាក៏ដោយ។ ការគាបសង្កត់ (ពីសំណាក់អ្នកគាំទ្រ) លើ គ្រឹស្ទាណូ រ៉ូណាល់ដូ? ខ្ញុំមិនបានគិតអញ្ចឹងទេ។ គ្រឹស្ទាណូ រ៉ូណាល់ដូ រងការគាបសង្កត់ ដូចកីឡាករផ្សេងទៀតដែរ។ ហើយកីឡាករណា ម្នាក់ ក៏ចង់អោយមានជ័យជំនះដែរ ហើយពួកគេបាន ធ្វើការប្រកួតទាំងពីរលើកយ៉ាងអស្ចារ្យ។...»


ការប្រកួតបាល់ទាត់ អ៊ឺរ៉ូ ២០១២ រវាង ព័រទុយហ្គាល់ និងដាណឺម៉ាក / Crédit Photo: uefa.com

កីឡាករ គ្រឹស្ទាណូ រ៉ូណាល់ដូ (Cristiano Ronaldo) ទាត់នៅខ្សែរប្រយុទ្ធរបស់ព័រទុយហ្គាល់ បានឆ្លើយតបនឹង គំនាបគាប សង្កត់ទាំងឡាយ ដែលបានធ្វើទៅលើគាត់​ ដូច្នេះថា៖: «... ទាំងអស់គ្នា មានសិទ្ធនឹងរអ៊ូរទាំ រួមទាំងខ្ញុំដែរ។ ខ្ញុំចង់ស៊ុតបញ្ចូល ទីណាស់ អ្នកទាំងអស់គ្នាធ្លាប់ស្គាល់ខ្ញុំហើយ ហើយខ្ញុំបានខិតខំធ្វើវាណាស់។ តែឥឡូវ យើងបានឈ្នះ គឺជាអ្វីដែលខ្ញុំ សប្បាយចិត្ត។ ខ្ញុំសុខចិត្តថា មិនបានទាត់ចូលមួយគ្រាប់ តែអោយតែយើងបានឈ្នះអ៊ឺរ៉ូ២០១២។»

កីឡាករ ហែលដឺរ ប៉ូស្ទីហ្សា (Helder Postiga) ទាល់នៅខ្សែរប្រយុទ្ធ ដែលបានទាប់បញ្ចូលទី របស់ដាណឺម៉ាក នៅនាទីទី ៣៦ បានមួយគ្រាប់ ដែរនោះ បាននិយាយសសើរ គ្រឹស្ទាណូ រ៉ូណាល់ដូ ថា៖ «គ្រឹស្ទាណូ រ៉ូណាល់ដូ ជាកីឡាករម្នាក់ដ៏ ចំណាន។ គាត់នឹងជួយពូក យើង កាត់តែច្រើនថែមទៀត ក្នុងពេលប្រកួតក្រោយទៀត ដើម្បីបានស៊ុតបញ្ចូលទី។ សំរាប់ខ្ញុំ គាត់ទាត់បាល់បានល្អណាស់។»

«ជាការខកចិត្ត មួយយ៉ាងធំ»

ម៉រទេន អូលសេន (Morten Olsen) គ្រូបង្ហាត់របស់ដាណឺម៉ាក បានសំដែងការខកចិត្ត យ៉ាងដូច្នេះថា៖  «ប្រហែលជាយើង មានសំណាងបានឈ្នះ ហូឡង់ក្នុងពេលប្រកួតថ្ងៃមុន តែថ្ងៃនេះ យើងចង់បាន១ពិន្ទុ ក្នុងការយកស្មើជាមួយនឹងព័រទុយហ្គាល់ តែយើងពិតជាគ្មានសំណាង ទាល់តែសោះ​។ កីឡាកររបួស មិនអាចនិយាយជាលេសនោះទេ តែវាពិតណាស់ គឺការរបួស របស់កីឡាករ ហ្សីមលីង នៅមុនដំបូងនៃការប្រកួត វាបានជំរុញអោយក្រុមទាំងមូល បាក់ស្លាប។ ហ្សីមលីង គឺជាកីឡាករ ដ៏សំខាន់ របស់ក្រុម។ ឥឡូវយើងមានកីឡាករ ២ឬ៣នាក់របួស យើងនឹងចាំមើល តើបាននរណាទៅប្រកួត ជាមួយនឹង អាឡឺម៉ង់ នៅថ្ងៃអាទិត្យក្រោយនេះ ?»

---------------------------------------------------------
ដោយ ៖ មនោរម្យព័ងអាំងហ្វូ - ប៉ារីស ថ្ងៃទី ១៣ ខែមិថុនា ឆ្នាំ២០១២
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...