Posts tagged as "Euro 2012"

ស្លាតាន់ ប្រើ​ក្បាល​បុក​បាល់​ឲ្យ​ចូល​ទី ឬ​ជា​ការ​ចៃ​ដន្យ? (vdo)

តើកីឡាករល្បីៗ ក្នុងលោក សុទ្ធតែអាចប្រើក្បាលបញ្ជាបាល់ ដូចចិត្តដូច្នេះឬ? អាចប្រើបាន ឬមិនបាន តែវាបានកើត​រួច​ហើយ សម្រាប់កីឡាការល្បីមួយរូប ដែលកំពុងទាត់ឲ្យក្រុមអាជីព PSG នៃរដ្ឋធានីប៉ារីស។

នៅក្នុងការប្រកួត បាល់ទាត់វគ្គជម្រុះ រវាងក្រុមស៊ុយអែត និងក្រុមម៉ុលដាវី ដើម្បីឆ្ពោះទៅ ការដណ្ដើមពានរង្វាន់អ៊ឺរ៉ូ ២០១៦ កាលពីចុងសប្ដាហ៍នេះ កីឡាករអន្តរជាតិ របស់ប្រទេសស៊ុយអែត ស្លាតាន់ អ៊ីប្រាហ៊ីមូវិច (Zlatan Ibrahimovic ) បាន​រក​គ្រាប់​បាល់ ឲ្យក្រុមជម្រើសជាតិរបស់ខ្លួន ដល់ទៅពីគ្រាប់។ តែមួយគ្រាប់ដំបូង ជាគ្រាប់បាល់ដែល អ្នកចាំទី​របស់​ក្រុមម៉ុលដាវី ទាត់ចេញមកលើ តែបែរជាទៅប៉ះក្បាលរបស់ ស្លាតាន់ ធ្វើឲ្យបាល់ បានរត់ទៅចូលក្នុងទីរបស់ខ្លួន ធ្វើ​មិន​ដឹង។

គ្មាននរណាម្នាក់ អាចយល់បានពីបច្ចេកទេស ដែលកីឡាករស្លាតាន់ បានប្រើ ហើយក៏កាន់តែមិនយល់ដែរ ថាហេតុអ្វី ពេញមួយលំហ នៅលើទីលានបាល់ទាត់ អ្នកចាំទីរបស់ក្រុមម៉ុលដាវី [...]

បាល់ទាត់ក្រិក៖ ក្រុម​អូឡាំព្យាកូស ត្រៀម​លើក​ពានរង្វាន់​លើក​​ទី​៤០

បាល់ទាត់ក្រិក៖ ក្រុម​អូឡាំព្យាកូស ត្រៀម​លើក​ពានរង្វាន់​លើក​​ទី​៤០

នៅថ្ងៃគម្រប់ខួបទី៨៨ នៃការបង្កើតក្លឹបបាល់ទាត់អូឡាំព្យាកូស (Olympiakos) ក្រុមមួយនេះ បានឈ្នះពានរង្វាន់កំពូល ក្នុងលីកនៃប្រទេសក្រិក បន្ទាប់ពីឈ្នះក្រុម អេអ៊ីឃេ អាតែន (AEK Athens) ដោយលទ្ធផល ៣-០ កាលពីថ្ងៃអាទិត្យ។


ភាពសប្បាយរិករាយ របស់កីឡាករ អូឡាំព្យាកូស ក្រោយពេលទាត់បញ្ចូលទីរួច។

លទ្ធផល ៣-០ ឈ្នះលើក្រុមអេអ៊ីឃេ អាតែន បានធ្វើឲ្យក្រុមមួយនេះ មាន ១៦ពិន្ទុនាំមុខលើកំពូលតារាង ដោយមិនអាច មានក្រុមណាតាមបានឡើយ ដោយការប្រកួតនៅសល់តែ ៥សប្តាហ៏ប៉ុណ្ណោះ។

កីឡាករខ្សែការពារ អាវរ៉ាម ប៉ាប៉ាដូប៉ូឡូស (Avraam Papadopoulos) បានរកគ្រាប់បាល់បញ្ចូលទីបានចំនួន ២គ្រាប់ និង​ខ្សែបម្រើស្លាប ឌីចាមែល អាបដូន (Djamel Abdoun) បានស៊ុតបន្ថែមមួយគ្រាប់ទៀត ដែលជាគ្រាប់ទី៣សំរាប់ក្រុម។

កីឡាករ ប៉ាប៉ាដូប៉ូឡូស [...]

វិភាគបាល់ទាត់៖ តើក្រុមជំរើសជាតិ អេស្ប៉ាញ ជាក្រុមខ្លាំងជាងគេ?

វិភាគបាល់ទាត់៖ តើក្រុមជំរើសជាតិ អេស្ប៉ាញ ជាក្រុមខ្លាំងជាងគេ?

ជាការពិតហើយ ព្រោះភាពជោគជ័យ របស់ក្រុមនេះ បានបង្ហាញយ៉ាងច្បាស់

ការដណ្ដើមជាលើកដំបូង ឈ្នះពានរង្វាន់ បានដល់ទៅបីដងជាប់គ្នាដូច្នេះ ក្នុងប្រវត្តិសាស្រ្តបាល់ទាត់ ដែលមានតែក្រុម អេស្ប៉ាញនេះ តែមួយប៉ុណ្ណោះ។ ក្រុមជំរើសជាតិអាឡឺម៉ង់ និងបារាំងធ្លាប់បានស្រមើស្រមៃ ចង់បានដូចគ្នានេះដែរ តែមាន តែក្រុមជំរើសជាតិ របស់ប្រទេសអេស្ប៉ាញទេ ជាអ្នកធ្វើបានសំរេច។

ក្រុមអេស្ប៉ាញ ត្រូវបានគេរិះគន់ នៅមុនពេលចូល ទៅប្រកួត ជាញឹកញយដងថា ជាក្រុមដែលមិនសូវមានរសជាតិ។ តែបន្ទាប់ពីបានប្រកួតរួច ក្រុមនេះបានបង្ហាញអោយអ្នក រិះគន់ទាំងនោះ ភ្លឺភ្នែកផ្ទុយមកវិញ ថាជាក្រុមដែលនៅតែមាន រស់ជាតិឆ្ងុយឆ្ងាញ់ជាប់រហូត។ ហើយរាល់ជ័យជំនះរបស់ ក្រុមនេះ បានរឹតបង្តឹងមកវិញ នូវការគោរពកោតស្ងប់ស្ងែងជាខ្លាំង។

ដូចពាក្យសំដីរបស់ គ្រូបង្វឹកអេស្ប៉ាញ លោក វីសន្ដេ ដេល ប៊ូស្កេ (Vicente Del

អ៊ឺរ៉ូ២០១២៖​ សារពត៌មានអ៊ីតាលី មានមោទនភាព នឹងកីឡាករជាតិខ្លួន

អ៊ឺរ៉ូ២០១២៖​ សារពត៌មានអ៊ីតាលី មានមោទនភាព នឹងកីឡាករជាតិខ្លួន

ថ្ងៃបន្ទាប់ពីបរាជ័យ នៅក្នុងការប្រកួតវគ្គផ្ដាច់ព្រ័ត្រ ទល់នឹងអេស្ប៉ាញ ដើម្បីដណ្ដើមពានរង្វាន់ បាល់ទាត់ប្រចាំទ្វីបអ៊ឺរ៉ុប ២០១២ នោះមក  ប្រព័ន្ធផ្សព្វផ្សាយរបស់ប្រទេសអ៊ីតាលី​ មិនបាននិយាយរិះគន់ ឬស្ដាយពីបរាជ័យនេះទេ។ ​ផ្ទុយទៅវិញ ក្រុមកីឡាករជំរើសជាតិអ៊ីតាលី ដែលមានគ្រូបង្វឹកឈ្មោះ ស្សេហ្សា ប្រាដឺលី បែរជាទទួលបានមកវិញ នូវការកោតសសើរ យ៉ាងខ្លាំង ពីប្រព័ន្ធផ្សព្វផ្សាយ ក្នុងប្រទេសទៅវិញ។


កីឡាករ ម៉ារីយ៉ូ បាឡូតើលី អង្គុយយំនៅលើវាលស្មៅ ក្រោយប្រកួតចាញ់អេស្ប៉ាញ ០-៤។

«ទឹកភ្នែកបានហូរពីភ្នែករបស់ ម៉ារីយ៉ូ បាឡូតើលី (Mario Balotelli) ប្រៀបបាន នឹងទឹកភ្នែករបស់កុមារតូចម្នាក់ ដែលគេ [...]

អ៊ឺរ៉ូ២០១២៖​ ព្រះមហាក្សត្រ ហ្វូងមនុស្ស និងជើងឯកបាល់ទាត់

អ៊ឺរ៉ូ២០១២៖​ ព្រះមហាក្សត្រ ហ្វូងមនុស្ស និងជើងឯកបាល់ទាត់

កាលពីថ្ងៃច័ន្ទទី២កក្កដានេះ ព្រះមហាក្សត្រ របស់រាជាណាចក្រអេស្ប៉ាញ បានទទួលជួប និងសសើរក្រុមកីឡាករបាល់ទាត់ ដែលទើបតែបានដណ្ដើមឈ្នះ ជាជើងឯកប្រចាំទ្វិបអ៊ឺរ៉ុប​ នៅឆ្នាំ២០១២នេះ។ បន្ទាប់ពីនោះ ក្រុមកីឡាករដ៏មានប្រជាប្រិយ ទាំងនេះ បានចុះទៅ ទទួលការស្វាគមយ៉ាងសម្បើមមួយ ពីហ្វូងមនុស្សរាប់សិបពាន់ម្មឺននាក់ នៅតាមដងផ្លូវសំខាន់ៗនានា នៃទីក្រុងម៉ាឌ្រីដរបស់ប្រទេស។


រូបថតជាលក្ខណៈគ្រួសាររវាងព្រះមហាក្សត្រ និងក្រុមកីឡាបាល់ទាត់។

នៅពេល ធ្វើមាតុភូមិនិវត្តន៍ មកដល់ប្រលានយន្ដហោះនៃទីក្រុងម៉ាឌ្រីដ (Madrid) ក្រុមកីឡាករជំរើសជាតិរបស់ ប្រទេស អេស្ប៉ាញ ត្រូវបានគេដឹងថា មានការទទួលស្វាគមន៍ម្ដងរួចទៅហើយ ដែលការទទួលស្វាគមន៍នោះ ប្រៀបដូចនឹងការទទួល ស្វាគមន៍របស់ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...