សំនុំរឿងអូហ្វេលីស្លាប់នៅកម្ពុជា៖ ក្រុមគ្រួសារចង់បានពន្លឺយុត្តិធម៌
សំនុំរឿងដែលកន្លងផុតទៅ ច្រើនខែ ច្រើនឆ្នាំ អាចនឹងធ្វើឲ្យអ្នកផងភ្លេច ជាពិសេសសម្រាប់អាជ្ញាធរកម្ពុជា ដែលតែងរងការរិះគន់ថា «គ្មានសមត្ថភាពនឹងរកជនល្មើសពិតប្រាកដ មកផ្តន្ទាទោស»។ ប៉ុន្តែក្រុមគ្រួសារជនរងគ្រោះ ដែលអង្គុយរងចាំយុត្តិធម៌នោះ នឹងមិនងាយភ្លេចរឿងនេះ ជាមួយនឹងភាពស្ងាត់ស្ងៀម ធ្វើមិនដឹងមិនលឺ ឬទៅដើរចាប់ជនល្មើសសិប្បនិមិត្ត យកមកឲ្យទទួលទោស ជំនួសឃាតករពិតនោះឡើយ។
ជាការរំលឹកឡើងវិញ នាងកញ្ញា អូហ្វេលី ប៊ែនីស នាដការិនី និងជាអ្នករស់នៅក្នុងក្រុងលីយ៉ុង (Lyon - ផ្នែកខាងត្បូងនៃប្រទេសបារាំង) បានចាកចេញពីប្រទេសបារាំង នៅចុងខែមករា ឆ្នាំ២០១៣ ជាមួយនឹងមិត្តភ័ក្ររបស់នាងបីនាក់ទៀត សំដៅធ្វើដំណើរទេសចរណ៍វប្បធម៌មួយ នៅក្នុងប្រទេសកម្ពុជា។ ក្លើម្រាក់ទាំងបួននាក់ បានទៅដល់ក្រុងកំពត នៅថ្ងៃទី៤ ខែកុម្ភះ [...]