អតីតស្ត្រីទីមួយបារាំង ចេញសៀវភៅស្រាតខោ ប្រធានាធិបតី ហូឡង់
តើមានអ្វីខ្លះ ដែលលោកស្រី វ៉ាឡេរី ទ្រីីអើវ៉ៃល័រ (Valérie Trierweiler) អតីតស្ត្រីទីមួយ របស់ប្រទេសបារាំង បានសរសេរនៅក្នុងសៀវភៅ «អរគុណ សម្រាប់រយៈពេលនោះ» របស់លោកស្រី? សៀវភៅនេះ ត្រូវបានលោកស្រី ដែលមានអាជីព ជាអ្នកសារព័ត៌មានដ៏ល្បីឈ្មោះផងនោះ សរសេរឡើងយ៉ាងសម្ងាត់ មុននឹងយកទៅបោះពុម្ភនៅក្នុងប្រទេសអាល្លឺម៉ង់ ដើម្បីបញ្ជៀសនូវការបែកធ្លាយជាយថាហេតុណាមួយ នៅក្នុងប្រទេសបារាំង។ ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ សូមដកស្រង់នូវវគ្គសំខាន់ៗ មួយចំនួន ដែលត្រូវបានចារទុក បង្កជាបន្ទុះភ្នំភ្លើង ដើម្បីដុតកំឡោច ខោរបស់លោក ហ្វ្រង់ស៊័រ ហូឡង់ ប្រធានាធិបតីបារាំង ក្នុងសម័យកាលនេះ ឲ្យឆេះខ្លោចរោលជាផ្សែងឡើង។
ទោះជាលោក ហូឡង់ បានបែកចេញពីលោកស្រី សេហ្គូឡេន រ៉ូយ៉ាល់ (Ségolène Royal - គូរកំណាន់របស់លោក ហូឡង់ មុនលោកស្រី ទ្រីីអើវ៉ៃល័រ) [...]