ទស្សនាវដ្ដីបី មាន​ទោស​ពី​ការផ្សាយ​ រូប​ឈុត​ងូត​ទឹក​របស់​ស្រ្តី​ទី​មួយ​បារាំង

កាលពីដើមខែកញ្ញា ទស្សនាវដ្ដីមួយឈ្មោះ វ៉េអេសឌេ (VSD) ធ្លាប់ត្រូវតុលាការកាត់ទោសម្ដងរួចហើយ អោយបង់ប្រាក់ ២០០០ អ៊ឺរ៉ូ ទៅអោយលោកស្រ្តី វ៉ាឡេរី ទ្រីអ៊័រវ៉ៃល័រ​ ហើយលោកស្រីបានបង្វិលប្រាក់នេះជាបន្ត ជាអំណោយទៅអោយ គ្រឹះស្ថានអ្នកសារពត៌មាន។ តែនៅថ្ងៃអង្គារទី២៣តុលាកន្លងទៅនេះ បញ្ហាទោសទណ្ឌនេះ បានត្រឡប់មករកទស្សនាវដ្ដី វ័រស្សី (Voici) ទស្សនាវដ្ដី ក្លូស៊័រ (Closer) និងទស្សនាវដ្ដី ភូប្លិច (Public) ម្ដង ដែលត្រូវបង់ប្រាក់សងជម្ងឺចិត្ត ដោយសារបាន ផ្សព្វផ្សាយរូបថត លោកស្រី វ៉ាឡេរី ទ្រីអ៊័រវ៉ៃល័រ​ ដែលជាអ្នកកាសែតមួយរូបដែរ និងជាគូរកំណាន់របស់ លោកប្រធានាធិបតី​បារាំង ហ្វ្រង់ស៊័រ ហូឡង់ (François Hollande) នៅក្នុងឈុតងូតទឹក ខណៈ អ្នកទាំងពីរបានទៅ វិស្សមកាលរដូវក្ដៅកន្លងមក​នៅ ប្រេហ្គាសុង (Brégançon)។
Loading...
  • ដោយ: កេសរ កូល
  • កែប្រែចុងក្រោយ: October 24, 2012
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ប្រព័ន្ធផ្សព្វផ្សាយ របស់បារាំង ចំនួនបី ក្នុងនោះ ទស្សនាវដ្ដី វ័រស្សី - ក្លូស៊័រ ត្រូវតុលាការបង្ខំអោយបង់ប្រាក់ជម្ងឺចិត្ត ចំនួន ១៥០០​អ៊ឺរ៉ូ​ និងទស្សនវដ្ដី ភូប្លិច ចំនួន ១០០០អ៊ឺរ៉ូ ទៅអោយស្ត្រីទីមួយបារាំង លោកស្រី វ៉ាឡេរី ទ្រីអ៊័រវ៉ៃល័រ​។


លោកប្រធានាធិបតីបារាំង និងលោកស្រី វ៉ាឡេរី ទ្រីអ៊័រវ៉ៃល័រ​ ជាគូរកំណាន់ ពេលទៅវីស្សមកាលឆ្នាំ២០១០។

កាលពីដើមខែកញ្ញា ទស្សនាវដ្ដីមួយឈ្មោះ វ៉េអេសឌេ (VSD) ធ្លាប់ត្រូវតុលាការកាត់ទោសម្ដងរួចហើយ អោយបង់ប្រាក់ ២០០០ អ៊ឺរ៉ូ ទៅអោយលោកស្រ្តី វ៉ាឡេរី ទ្រីអ៊័រវ៉ៃល័រ​ ហើយលោកស្រីបានបង្វិលប្រាក់នេះជាបន្ត ជាអំណោយទៅអោយ គ្រឹះស្ថានអ្នកសារពត៌មាន។ តែនៅថ្ងៃអង្គារទី២៣តុលាកន្លងទៅនេះ បញ្ហាទោសទណ្ឌនេះ បានត្រឡប់មករកទស្សនាវដ្ដី វ័រស្សី (Voici) ទស្សនាវដ្ដី ក្លូស៊័រ (Closer) និងទស្សនាវដ្ដី ភូប្លិច (Public) ម្ដង ដែលត្រូវបង់ប្រាក់សងជម្ងឺចិត្ត ដោយសារបាន ផ្សព្វផ្សាយរូបថត លោកស្រី វ៉ាឡេរី ទ្រីអ៊័រវ៉ៃល័រ​ ដែលជាអ្នកកាសែតមួយរូបដែរ និងជាគូរកំណាន់របស់ លោកប្រធានាធិបតី​បារាំង ហ្វ្រង់ស៊័រ ហូឡង់ (François Hollande) នៅក្នុងឈុតងូតទឹក ខណៈ អ្នកទាំងពីរបានទៅ វិស្សមកាលរដូវក្ដៅកន្លងមក​នៅ ប្រេហ្គាសុង (Brégançon)។

សម្រាប់ការជុសជុល «សំណងជម្ងឺចិត្ត ដែលចេញមកពីការរំលោភ លើសិទ្ធនៃរូបភាព និងសិទ្ធនៃជីវិតឯកជន» របស់​លោកស្រី ទស្សនាវដ្ដី ត្រូវបង់ទៅអោយលោកស្រី​ នូវប្រាក់ចំនួន ១ ៥០០អ៊ឺរ៉ូ សម្រាប់ វ័រស្សី និងក្លូស៊័រ ហើយ ១ ០០០អ៊ឺរ៉ូ សម្រាប់ភូប្លិច។ ការសម្រេចចិត្តរបស់ចៅក្រម បានធ្លាក់មក ដោយយោងទៅលើអង្គហេតុ ដែលថា លោកស្រី វ៉ាឡេរី ទ្រីអ៊័រវ៉ៃល័រ​ «មិនដែលព្រមព្រៀង» ថាអោយផ្សព្វផ្សាយរូបថតរបស់លោកស្រីនោះទេ ហើយវាក៏ «មិនចាំបាច់សម្រាប់​ពត៌មាន​ផ្លូវការ ក្នុងការផ្សាយរូបថតគូរកំណាន់របស់ប្រធានាធិបតី នៅលើឆ្នេរសមុទ្រ ដោយគ្មានការអនុញ្ញាតិ​ពី​លោកស្រី​នោះដែរ។»

តែចៅក្រមបានពន្យល់បន្ថែមថា «នៅរៀងរាល់ពេល លោកស្រី មិនដែលបង្ហាញពីភាពលាក់កំបាំង នៃជីវិតឯកជន របស់​លោកស្រីនោះទេ ជាពិសេសនៅពេលដាក់តាំងបង្ហាញ ពីមនោសញ្ចេតនាជាសាធារណៈរបស់លោកស្រី» តួយ៉ាង​ដូចជា​ការគាំទ្រ មិត្តភ័ក្ររបស់លោកស្រីម្នាក់ ក្នុងពេលបោះឆ្នោតជ្រើសរើសតំណាងរាស្រ្ត នោះជាដើម។

ចៅក្រមបានលើកបញ្ជាក់ថា លោកស្រី វ៉ាឡេរី ទ្រីអ៊័រវ៉ៃល័រ​ «មិនអាចថាមិនដឹង មានអ្នកតាមថតរូបលោកស្រី ក្នុងពេល​ដែលលោកស្រីស្លៀកឈុតងូតទឹក នៅមាត់ឆ្នេរនៃផ្ទះសំណាក់ផ្លូវការរបស់ប្រធានាធិបតីនោះទេ» ដោយបន្ថែមថា ពត៌មានពីវិសមកាលរបស់ប្រធានាធិបតី ជាផ្នែកមួយនៃទំនៀមទំលាប់ ទៅលើពត៌មានដំណើរកំសាន្ដសាធារណៈ។

ខុទ្ទកាល័យរបស់លោកស្រី វ៉ាឡេរី ទ្រីអ៊័រវ៉ៃល័រ​ នៅវិមានប្រធានាធិបតី មិនចង់ធ្វើអត្ថាធិប្បាយលើ ការដាក់ទោស ធ្វើ​ទៅ​លើទស្សនាវដ្ដីទាំងបីនេះទេ៕

--------------------------------------------------
ដោយ ៖ កេសរកូល - ភ្នំពេញ ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១២
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...