លទ្ធផលការបោះឆ្នោតប្រធានាធិបតីបារាំង នៅជុំទីមួយ នាំមុខដោយ ហ្រង់ស័រ ហូឡង់

Loading...
  • ដោយ: មនោរម្យ.អាំងហ្វូ
  • កែប្រែចុងក្រោយ: April 23, 2012
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ប្រជាអ្នកបោះឆ្នោតបារាំង​ (ក្នុងប្រទេសបារាំងដីគោក) ចំនួនជិត៨០% បានចេញទៅបោះឆ្នោតជ្រើសរើសប្រធានាធិបតី សំរាប់អាណត្តិ ២០១២-២០១៧ យ៉ាងកុះករតែស្ងៀមស្ងាត់ តាំងពីម៉ោង៩ម៉០០ នៅថ្ងៃអាទិត្យ ទី២០ ខែមេសានេះ។ ការបោះឆ្នោតនេះ បានបញ្ចប់ទៅ នៅល្ងាចថ្ងៃដដែលវេលាម៉ោង ២០ម៉០០  (១៨ម៉០០ ឬ១៩ម៉០០ ដោយកន្លែង) ហើយការរាប់ សន្លឹកឆ្នោត​ក៏បានធ្វើភ្លាមៗ ជាមួយគ្នានោះផងដែរ។

តាមការស្ទង់មតិរបស់វិទ្យាស្ថានជំនាញទាំងឡាយ នៅយប់ថ្ងៃច័ន្ទទី២២ ខែមេសាដដែលនេះ បានបង្ហាញអោយដឹង ពី លទ្ធផល បណ្ដោះអាសន្ន ដូចតទៅ៖

  • 28,8% François Hollande /Parti Socialiste
  • 26,1% Nicolas Sarkozy /Union pour un Mouvement Populaire

  • 18,5% Marine Le pen /Front National
  • 11,7% Jean-Luc Melenchon /Front de gauche
  • 8,8% François Bayrou /Mouvement démocrate

  • 2,3% Eva Joly /Europe Écologie-Les Verts
  • 1,2% Phillipe Poutou /Nouveau parti anticapitaliste
  • 1,8% Nicolas Dupont-Aignan /Debout la République
  • 0,2% Jacques Cheminade /Solidarité et progrès
  • 0,6% Nathalie Arthaud /Lutte ouvrière

លទ្ធផលនេះនឹងអនុញ្ញតិអោយ បេក្ខជននាំមុខទាំងពីរ ហ្រង់ស័រ ហូឡង់ François Hollande និង នីកូឡា សារកូស្សី Nicolas Sarkozy ទៅជួបគ្នានៅជុំទីពីរ ដែលជាជុំផ្ដាច់ព្រាត់ នៅថ្ងៃ៦ឧសភាខាងមុខ ដើម្បីអោយប្រជាអ្នកបោះឆ្នោតបារាំង ប្រើសិទ្ធចុងក្រោយរបស់ខ្លួន ក្នុងការសំរេចថាអ្នកណា នឹងត្រូវក្លាយជាប្រធានាធិបតីនៃសាធារណរដ្ឋបារាំង សំរាប់អាណត្តិ ក្រោយ។ បេក្ខជនទាំងពីរ មានគំរោងតទល់ជួបមុខគ្នា នៅថ្ងៃពុធទី២ ខែឧសភាខាងមុខ នៅក្នុងកម្មវិធីទូរទស្សន៍ នៅចំពោះមុខ ប្រជាអ្នកបោះឆ្នោតបារាំង មុននឹងការបោះឆ្នោត បញ្ចប់នេះ។

ភ្លាមនោះការស្ទង់មតិ CSA ដ៏ថ្មីបំផុតមួយ សំរាប់បេក្ខជនទាំងពីរ ដើម្បីឈានទៅរកវគ្គផ្ដាច់ព្រាត់ បានបង្ហាញថា​ ហ្រង់ស័រ ហូឡង់ François Hollande អាចនាំមុខ ៥៦% ទល់នឹង នីកូឡា សារកូស្សី Nicolas Sarkozy ដែលអាចទទួលបាន​ត្រឹមតែ ៤៤% ប៉ុណ្ណោះ៕​

ដោយ ៖ មនោរម្យព័ងអាំងហ្វូ - ប៉ារីស ថ្ងៃទី ២៣ មេសា ២០១២
ប្រភពពត៌មាន ៖ lexpress.fr/ 20minutes.fr/ leparisien.fr/ lefigaro.fr
Crédit photo : affiches des candidats.

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...