បារាំង-អាល់ហ្សេរី៖ ទស្សនកិច្ចរបស់ប្រធានាធិបតីបារាំង ដើម្បីទំនាក់ទំនងធម្មតាឡើងវិញ
ទីក្រុងអាល់ហ្សេ ទំនងបានហុចដៃមករកទីក្រុងប៉ារីស ក្នុងការរៀបចំទទួលប្រធានាធិបតីបារាំង ទៅធ្វើទស្សនកិច្ចក្នុងប្រទេសខ្លួន តែឆ្លៀតក្នុងឱកាសនេះ ទីក្រុងប៉ារីសចង់ប្រើប្រាស់មធ្យោបាយការទូតសំខាន់ៗ ដើម្បីផ្សះផ្សារចំណងទាក់ទង រវាងប្រទេសទាំងពីរឡើងវិញ។ ហើយទស្សនកិច្ចរបស់ប្រធានាធិបតី លោកហ្វ្រង់ស៊័រ ហូឡង់ នៅប្រទេសអតីតទឹកដីរបស់បារាំង នៅពេលនេះ មិនមែនជារឿងមួយចៃដន្យនោះទេ។
រូបភាពកាត់ត រវាងប្រធានាធិបតីអាល់ហ្សេរី អាបដែឡាហ្សីស ប៊ូតេផ្លីកា និងប្រធានាធិបតីបារាំង ហ្វ្រង់ស៊័រ ហូឡង់។
រូបថតរបស់ រ៉យទ័រ។
តាំងពីរដ្ឋបាលនៃប្រធានាធិបតីលោក ហ្វ្រង់ស៊័រ មីតេរ៉ង់ (François Mitterrand) មកទល់នឹងលោក នីកូឡា [...]