Posts tagged as "Ang Vong Vathana"

ការ​ប្រលង​រើស​សិស្ស​ចៅក្រម ត្រូវ​លើក​ពេល ព្រោះ ACU

ការ​ប្រលង​រើស​សិស្ស​ចៅក្រម ត្រូវ​លើក​ពេល ព្រោះ ACU

សេចក្តីប្រកាសព័ត៌មាន របស់ក្រសួងយុត្តិធម៌ ចេញក្នុងថ្ងៃទី៣០ ខែវិច្ឆិកា កន្លងមកនេះ បានបង្គាប់ឲ្យរាជ​បណ្ឌិត្យ​សភា​វិជ្ជាជីវៈតុលាការ លើកពេលប្រឡងប្រជែង ជ្រើសរើសសិស្សចៅក្រម ជំនាន់ទី៧ ទៅថ្ងៃ​ខាង​មុខ​វិញ ក្នុង​បំណង​រៀបចំជាថ្មី និងពិនិត្យលើបែបបទនានា ដើម្បីធានាបាននូវតម្លាភាព ភាពត្រមត្រូវ និងយុត្តិធម៌ សម្រាប់​ការ​ប្រលង​ទាំងមូល។

ក្រោមពីទទួលបានព័ត៌មាន នៃការបដិសេធមិនចូលរួមការអង្កេត ការប្រលងសិស្សចៅក្រម ជំនាន់ទី៧ របស់​លោក ឱម យិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយនេះ រដ្ឋមន្ដ្រីក្រសួងយុត្តិធម៌ លោក អង្គ វង្សវឌ្ឍនា បានបើកកិច្ចប្រជុំបន្ទាន់មួយ ហើយសម្រេច ឲ្យរាជបណ្ឌិត្យសភា​វិជ្ជាជីវៈតុលាការ លើកកាលបរិច្ឆេទ នៃការ​ប្រលង។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងយុត្តិធម៌​ដដែលនោះ។ តាមសេចក្តីជូនដំណឹង របស់​រាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការ ការប្រលងជ្រើសរើស​សិស្សចៅក្រម ជំនាន់ទី៧ ចំនួន៥០នាក់ [...]

សង្គម​ស៊ីវិល​ថា​ក្រសួង​យុត្តិធម៌​បំពាន​តុលាការ ព្រោះ​ច្បាប់​ទាំង​បី

សង្គម​ស៊ីវិល​ថា​ក្រសួង​យុត្តិធម៌​បំពាន​តុលាការ ព្រោះ​ច្បាប់​ទាំង​បី

សង្គម​ស៊ីវិល​នៅ​តែ​មើល​ឃើញ​ថា អំណាច​និតិ​ប្រតិបត្តិ នៅ​តែ​មាន​ឥទ្ធិពល​ទៅ​លើ​តុលាការ ដោយ​សារ​ច្បាប់​ទាំង​បី។ នេះ​ជា​ការ​លើក​ឡើង​របស់​ លោក អំ សំអាត មន្ត្រី​​មក​ពី​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ និង​ជា​តំណាង​​ឲ្យ​អង្គការ​​សង្គម​​ស៊ីវិល​មួយ​ចំនួន នៅ​ក្នុង​សន្និសីទ​ការសែត​ជាតិ​មួយ ដែល​ធ្វើការ​ពិភាក្សា​ដេញ​ដោល​អំពី​ច្បាប់​ទាំង​បី ដែល​ទាក់ទង​និង​វិស័យ​យុត្តិធម៌។ ការ​ថ្លែង​របស់​លោក អំ សំអាត ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​ការ​អះអាង​របស់​លោក ជិន ម៉ាលីន ដែល​ជា​អនុរដ្ឋលេខាធិការ និង​ជា​អ្នក​នាំ​ពាក្យ​នៃ​ក្រសួង​យុត្តិធម៌ ដែល​បាន​ថ្លែង​ក្នុង​ឱកាស​នោះ​ដែរ​ថា​ ច្បាប់​ទាំង​បី ដែល​រដ្ឋសភា​កម្ពុជា​ទើប​នឹង​អនុម័ត​កាល​ពី​ប៉ុន្មាន​ខែ​មុន មិន​បាន​ផ្ដល់​អំណាច​ឲ្យ​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ ធ្វើការ​បំពាន​ទៅ​លើ​អំណាច​ឯករាជ្យ របស់​តុលាការ​នោះ​ទេ។

ប្រព័ន្ធយុត្តិធម៌កម្ពុជាក្នុងពេលបច្ចុប្បន្ន [...]

ក្រសួង​យុត្តិធម៌ ​មិន​លូក​ដៃ​អំពី​បញ្ហា​សកម្មជន​បឹង​កក់​ជាប់​ពន្ធនាគារ​ទេ

ក្រសួង​យុត្តិធម៌ ​មិន​លូក​ដៃ​អំពី​បញ្ហា​សកម្មជន​បឹង​កក់​ជាប់​ពន្ធនាគារ​ទេ

នៅ​ក្នុង​សន្និសីទ​ថ្នាក់​ជាតិ​មួយ ដែល​មាន​ការ​ពិភាក្សា​ដេញ​ដោល​អំពី​ច្បាប់ ដែល​បង្កើត​ឡើង​ថ្មី​ដោយ​ក្រសួង​យុត្តិធម៌ លោក អ៊ំ សំអាន អ្នក​តំណាង​រាស្ត្រ​មណ្ឌល​ខេត្ត​សៀមរាប មក​ពី​គណៈបក្ស​សង្គ្រោះ​ជាតិ​ បាន​ថ្លែង​ប្រាប់​អ្នក​សារព័ត៌មាន​ថា លោក អង្គ វង្សវឌ្ឍានា បាន​ឆ្លើយ​តប​នឹង​សំនួរ​លោក​ថា ក្រសួង​នឹង​មិន​លូក​ដៃ​ចូល​ក្នុង​បញ្ហា​របស់​អ្នក​ភូមិ​បឹង​កក់ ក្នុង​ការ​ដោះ​ស្រាយ​របស់​ប្រព័ន្ធ​តុលាការ​នោះ​ទេ ព្រោះ​វា​ជា​ឯករាជ្យ​ភាព​របស់​តុលាការ។

អ្នកតំណាងរាស្ត្រគណបក្សប្រឆាំង បានថ្លែងបញ្ជាក់ថា ក្រសួងយុត្តិធម៌ចាត់ទុកបញ្ហាការចាប់ខ្លួន របស់​សកម្ម​ជន​បឹងកក់ មិនមែនជាកំហុសដែលទទួលបានពីការធ្វើបាតុកម្មនោះទេ ប៉ុន្តែវាជាទោសកំហុស ដែលពួកគេ​បាន​ធ្វើ​មាន​ការស្ទះចរាចរណ៍ក្រុង នៅពេលដែលពួកគេ បានទៅធ្វើការតវ៉ា ដើម្បីឲ្យសាលារាជធានី​ពិចារណារឿង​ទឹក​លិច នៅសហគមន៍បឹងកក់ទៅវិញទេ។

[...]
អង្គ វង្សវឌ្ឍានា៖ ការ​ឃុំ​ខ្លួន​បណ្ដោះ​អាសន្ន​របស់​ចៅក្រម គ្មាន​តម្លាភាព

អង្គ វង្សវឌ្ឍានា៖ ការ​ឃុំ​ខ្លួន​បណ្ដោះ​អាសន្ន​របស់​ចៅក្រម គ្មាន​តម្លាភាព

ការភ្ញាក់ផ្អើលមួយ សម្រាប់ប្រព័ន្ធយុត្តិធម៌នៅកម្ពុជា ក្រោយពីសាលាឧទ្ទណ៍ បានបដិសេធការសុំនៅក្រៅឃុំរបស់ លោក វន់ ពៅ ហើយនៅតែបន្តការឃុំខ្លួនជាបណ្ដោះអាសន្ននោះ លោក អង្គ វង្សវឌ្ឍានា រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ នៅ​ថ្ងៃទី ២៥ ខែមីនានេះ បានថ្លែងទទួលស្គាល់ថា ការសម្រេចឃុំខ្លួនបណ្ដោះអាសន្នរបស់មន្ត្រីតុលាការកន្លងមក មាន​ភាព​លំអៀង និងមិនមានតម្លាភាព។ ការថ្លែងទទួលស្គាល់ ដែលហាក់ដូចជាយឺតពេលណាស់ទៅហើយ សម្រាប់​ជន​រងគ្រោះ និងអ្នកតាមដានស្ថានភាពសង្គម។


លោក អង្គ វង្សវឌ្ឍានា រដ្ឋមន្រ្តីក្រសួងយុត្តិធម៌។ (រូបថត MONOROOM.info/ S. Tith)

ច្បាប់ស្តីពីការឃុំខ្លួន - លោក អង្គ វង្សវឌ្ឍានា រដ្ឋមន្រ្តីក្រសួងយុត្តិធម៌បានលើកឡើងថា ក្នុងរយៈពេល៤ឆ្នាំ [...]

កម្ពុជា៖ ទណ្ឌិត​ជាង​៤០០​នាក់​ក្នុង​នោះ​ថៃ​ពីរនាក់ នឹង​ត្រូវ​បន្ធូរ​បន្ថយ​និង​លើក​លែង​ទោស

កម្ពុជា៖ ទណ្ឌិត​ជាង​៤០០​នាក់​ក្នុង​នោះ​ថៃ​ពីរនាក់ នឹង​ត្រូវ​បន្ធូរ​បន្ថយ​និង​លើក​លែង​ទោស

ដើម្បីជាព្រះរាជកិត្តិយស និងចូលរួមនៅក្នុងព្រះរាជពិធីដង្ហែ ព្រះបរមរតនកោដ្ឋ និងពីធីថ្វាយព្រះភ្លើងព្រះបរមសព របស់​ព្រះមហាវិរក្សត្រ ក្នុងដើមខែកុម្ភះខាងមុខនេះ ប្រទេសកម្ពុជាគ្រោងនឹងលើកលែងទោស អោយអ្នកទោសប្រមាណជាជាង ៤០០នាក់។


ក្រសួងយុត្តិធម៌កម្ពុជា នៅទល់មុខព្រះបុរមរាជវាំង ក្នុងទីក្រុងភ្នំពេញ។

កាលពីព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០១៣ លោក អង្គ វង្សវឌ្ឍានា រដ្ឋមន្ដ្រីក្រសួងយុត្ដិធម៌ បានប្រាប់ក្រុមអ្នកយកព័ត៌មាន នៅឯក្រសួងយុត្ដិធម៌ថា លោកបានរៀបចំបញ្ជីឈ្មោះទណ្ឌិតជាង ៤០០នាក់ ផ្ញើទៅលោកនាយករដ្ឋមន្ត្រី អោយពិនិត្យ និងពិចារណាលើការលើកលែងទោស និងការបន្ធូរបន្ថយទោសដល់ទណ្ឌិត នៅក្នុងព្រះរាជពិធីដង្ហែព្រះបរមរតនកោដ្ឋ និងពីធីថ្វាយព្រះភ្លើងព្រះបរមសពរបស់ព្រះមហាវិរក្សត្រ នាថ្ងៃទី៤ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...