កម្ពុជា៖ ទណ្ឌិត​ជាង​៤០០​នាក់​ក្នុង​នោះ​ថៃ​ពីរនាក់ នឹង​ត្រូវ​បន្ធូរ​បន្ថយ​និង​លើក​លែង​ទោស

កាលពីព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០១៣ លោក អង្គ វង្សវឌ្ឍានា រដ្ឋមន្ដ្រីក្រសួងយុត្ដិធម៌ បានប្រាប់ក្រុមអ្នកយកព័ត៌មាន នៅឯក្រសួងយុត្ដិធម៌ថា លោកបានរៀបចំបញ្ជីឈ្មោះទណ្ឌិតជាង ៤០០នាក់ ផ្ញើទៅលោកនាយករដ្ឋមន្ត្រី អោយពិនិត្យ និងពិចារណាលើការលើកលែងទោស និងការបន្ធូរបន្ថយទោសដល់ទណ្ឌិត នៅក្នុងព្រះរាជពិធីដង្ហែព្រះបរមរតនកោដ្ឋ និងពីធីថ្វាយព្រះភ្លើងព្រះបរមសពរបស់ព្រះមហាវិរក្សត្រ នាថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០១៣ ខាងមុខ។ គម្រោងការ នឹងត្រូវ​អនុវត្តន៍ទៅលើអ្នកទោសទាំងនោះ ដោយសារតែពួកគេបានជាប់ទោសចំនួន ២ភាគ៣ ក្នុងពន្ធនាគារនានានៃប្រទេស ដែលតុលាការបានសម្រេច។
Loading...
  • ដោយ: អ៊ុម វ៉ារី
  • កែប្រែចុងក្រោយ: January 12, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ដើម្បីជាព្រះរាជកិត្តិយស និងចូលរួមនៅក្នុងព្រះរាជពិធីដង្ហែ ព្រះបរមរតនកោដ្ឋ និងពីធីថ្វាយព្រះភ្លើងព្រះបរមសព របស់​ព្រះមហាវិរក្សត្រ ក្នុងដើមខែកុម្ភះខាងមុខនេះ ប្រទេសកម្ពុជាគ្រោងនឹងលើកលែងទោស អោយអ្នកទោសប្រមាណជាជាង ៤០០នាក់។


ក្រសួងយុត្តិធម៌កម្ពុជា នៅទល់មុខព្រះបុរមរាជវាំង ក្នុងទីក្រុងភ្នំពេញ។

កាលពីព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០១៣ លោក អង្គ វង្សវឌ្ឍានា រដ្ឋមន្ដ្រីក្រសួងយុត្ដិធម៌ បានប្រាប់ក្រុមអ្នកយកព័ត៌មាន នៅឯក្រសួងយុត្ដិធម៌ថា លោកបានរៀបចំបញ្ជីឈ្មោះទណ្ឌិតជាង ៤០០នាក់ ផ្ញើទៅលោកនាយករដ្ឋមន្ត្រី អោយពិនិត្យ និងពិចារណាលើការលើកលែងទោស និងការបន្ធូរបន្ថយទោសដល់ទណ្ឌិត នៅក្នុងព្រះរាជពិធីដង្ហែព្រះបរមរតនកោដ្ឋ និងពីធីថ្វាយព្រះភ្លើងព្រះបរមសពរបស់ព្រះមហាវិរក្សត្រ នាថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០១៣ ខាងមុខ។ គម្រោងការ នឹងត្រូវ​អនុវត្តន៍ទៅលើអ្នកទោសទាំងនោះ ដោយសារតែពួកគេបានជាប់ទោសចំនួន ២ភាគ៣ ក្នុងពន្ធនាគារនានានៃប្រទេស ដែលតុលាការបានសម្រេច។

រដ្ឋមន្ដ្រីរូបនេះបន្តថា តាមគម្រោង លោក ហ៊ុន សែន នាយករដ្ឋមន្ដ្រី និងលោក គង់ សំអុល រដ្ឋមន្ដ្រីព្រះបរមរាជវាំង បាន​សុំឱ្យ ក្រសួងយុត្ដិធម៌រៀបចំការបន្ធូរបន្ថយ និងលើកលែងទោសទណ្ឌិតទាំងនោះ ក្នុងពេលដង្ហែព្រះបរមសពនាថ្ងៃទី១ ខែកុម្ភៈ ឆ្នា២០១៣ខាងមុខ។ រីឯទណ្ឌិតដែលមានវ័យចំណាស់ មានជំងឺធ្ងន់ និងជាស្ដ្រីដែលមានកូន កំពុងជាប់នៅក្នុង​ពន្ធនាគារនោះ ពួកគាត់នឹងផ្ដល់អាទិភាពក្នុងនាមមនុស្សធម៌ ហើយត្រូវបានបន្ធូរបន្ថយទោស និងដោះលែងពី​ពន្ធនាគារ​តែម្តង។

លោកបានលើកពីករណីពិសេសមួយនេះ ដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានគិតថា ដើម្បីចូលរួមក្នុងពិធីបុណ្យ​ព្រះបរសព ព្រះបរមរតនកោដ្ឋ។ បើតាមគម្រោង ទណ្ឌិតនឹងត្រូវដោះលែងឲ្យចំថ្ងៃដង្ហែព្រះសព ហើយអ្នកទាំងនោះ​នឹង​ត្រូវបានអនុញ្ញាតឱ្យទៅចូលរួម ក្នុងព្រះរាជពិធីថ្វាយព្រះភ្លើងព្រះសពព្រះមហាវីរក្សត្រផង។

លោកបន្តថាការដឹកនាំអ្នកទោសទាំងនោះ ក្រសួងមហាផ្ទៃជាអ្នកទទួលខុសត្រូវ នាំពួកគាត់ទៅចូលរួមក្នុងពិធីនោះ។ ហើយបន្ទាប់ពីពិធីថ្វាយព្រះភ្លើងចប់ ព្រះករុណាព្រះមហាក្សត្រនឹង ឡាយព្រះហស្ថលេខាលើកលែងទោស និងដោះលែង នៅក្នុងពេលនោះតែម្ដង។ រីឯទណ្ឌិតថៃទាំងពីររូបគឺនាង រ៉ាទ្រី ពីប៉ាតាណាប៉ៃប៊ូន និងលោក វីរ៉ា ស៊ុមក្វាមឃីដ មេដឹកនាំ​ចលនាថៃអាវលឿង ក៏ត្រូវបានបន្ធូរបន្ថយទោស និងលើកលែងទោសផងដែរ។

ប៉ុន្តែដោយឡែកលោក សម រង្ស៊ី និងលោក ម៉ម សូណង់ដូ វិញ ត្រូវបានបដិសេធលើការបន្ធូរបន្ថយទោស និងលើក​លែង​ទោស។ លោករដ្ឋមន្ត្រីក្រសួងយុត្តិធម៌រូបនេះ និយាយថា ករណីលោក ម៉ម សូណង់ដូ នៅពុំទាន់ចប់«និតិវិធី»តាមផ្លូវ​តុលាការនៅឡើយ ហើយនៅកំពុងធ្វើការប្ដឹងតវ៉ាតទៅមុខទៀត។ ឯលោក សម រង្ស៊ី វិញ ក៏នៅមិនទាន់អនុវត្តន៍ទោស​ក្នុងពន្ធនាគារ បានពីរភាគបីនៅឡើយដែរ។

គួរបញ្ជាក់ថា​ ចលនាសុំអោយលើកលែងទោស ទៅដល់អ្នកទោស ជាពិសេសអ្នកទោសនយោបាយ ត្រូវបានគេ​ធ្វើ​អោយ​លេចលឺរួចហើយ នៅក្នុងអំឡុងពេល នៃការកាន់ទុក្ខប្រាំពីរថ្ងៃរបស់ប្រទេសកម្ពុជា ក្រោយពេលការចូលទីវង្គត់​របស់​ព្រះមហាវីរក្សត្រ នរោត្ដម សីហនុ។ ប៉ុន្តែនៅពេលនោះ ខាងរដ្ឋាភិបាល មិនបានបកស្រាយអ្វីមកវិញ ជាដំកំភួនទេ។

តាមអ្នកតាមដាន​សង្កេត ស្ថានភាពយុត្តិធម៌ក្នុងប្រទេសកម្ពុជា បានលើកមកវិភាគថា ក្រសួងយុត្តិធម៌​ត្រូវមានយន្ដការ​ច្បាស់លាស់ ក្នុងការលើកលែងទោសទៅដល់ អ្នកទោសទាំងនោះ ដោយមិនគួរផ្អែកតែទៅលើលក្ខខ័ណ្ឌ នៃការ​អនុវត្តន៍​ទោសចំនួន២ភាគ៣ហើយនោះទេ។ អ្នកវិភាគទាំងនោះបន្តថា វានឹងបង្កអោយមានគ្រោះថ្នាក់ដ៏ធ្ងន់ធ្ងរមួយ សម្រាប់​សង្គមជាតិ ប្រសិនណាជាអ្នកទោសខ្លះក្នុងចំណោមនោះ មិនមានឆន្ទះក្នុងការកែរខ្លួន ត្រឡប់មកចូលរួបរស់ ជាមួយ​សង្គមវិញពិតប្រាកដ ឬប្រសិនបើរដ្ឋាភិបាលធ្វើការលើកលែងទោស ដោយសារតែមានបំណង​យក«រូបភាពនយោបាយ»​មកដាក់ខ្លួននោះ៕

---------------------------------------------------------
ដោយៈ អ៊ុម វ៉ារី - ភ្នំពេញថ្ងៃទី១១ មករា ឆ្នាំ២០១២
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...