Posts tagged as "Sergio Aguero"

ម៉ែនស៊ីធី៖ អាក្វេរ៉ូ និយាយពី ឆែលស៊ី, ម៉ែនញូ, ស្ពឺ, លីវើភូល

ម៉ែនស៊ីធី៖ អាក្វេរ៉ូ និយាយពី ឆែលស៊ី, ម៉ែនញូ, ស្ពឺ, លីវើភូល

ខ្សែប្រយុទ្ធក្រុមមេឃខៀវ ម៉ែនឆេស្ទើ ស៊ីធី (Manchester City) សឺជីអូ អាក្វេរ៉ូ (Sergio Aguero) មានជំនឿចិត្តថា ក្រុម​របស់​គាត់ ប្រាកដជាអាចឡើងពានព្រីមែលីក (Premier League) សារជាថ្មី ខណៈដែលគាត់និយាយពីក្រុម ឆែលស៊ី (Chelsea), ម៉ែនញូ (Manchester United), ទតិនហេម ហតស្ពឺ (Tottenham Hotspur) និងលីវើភូល (Liverpool)។ ប៉ុន្តែចំឡែកត្រង់ គាត់ពុំបាននិយាយពីក្រុម អាសឺណល (Arsenal) ទាល់តែសោះ។


ខ្សែប្រយុទ្ធ សឺជីអូ អាក្វេរ៉ូ របស់ក្រុម ម៉ែនឆេស្ទើ ស៊ីធី។ (រូបថត ibtimes.co.uk)

កីឡាករអាស្សង់ទីន វ័យ២៥ឆ្នាំ បាននិយាយថា គាត់គិតថាក្រុមម៉ែនស៊ីធី មានការរីកចំរើនជាងមុន ហើយពេលនេះ ម៉ែនស៊ីធី ខ្លាំងជាងក្រុម ឆែលស៊ី, លីវើភូល, ស្ពឺ និងក្រុម ម៉ែនញូទៅទៀត។

ប៉ុន្តែខ្សែប្រយុទ្ធរូបនេះ [...]

ម៉ែនឆេស្ទើ ស៊ីធី បំបាក់​បីសាច​ក្រហម ដល់​ក្នុង​ផ្ទះ ២-១

ម៉ែនឆេស្ទើ ស៊ីធី បំបាក់​បីសាច​ក្រហម ដល់​ក្នុង​ផ្ទះ ២-១

ក្រុមដែលកំពុងតែឈរ នៅចំណាត់ថ្នាក់លេខ២ ក្នុងតារាងព្រីមែលីក (Premier League) ម៉ែនឆេស្ទើ ស៊ីធី (Manchester City) បានទទួលជ័យជំនះនៅកីឡាដ្ឋាន អូលត្រាហ្វដ (Old Trafford) ប៉ុន្តែទោះជាយ៉ាងណា ក៏មិនមានពិន្ទុគ្រប់គ្រាន់ ក្នុង​ការប្រកួតប្រជែងដណ្តើមពានព្រីមែលីកដែរ។


ក្រុមកីឡាករ ម៉ែនឆេស្ទើ ស៊ីធី នៅក្រោយពីការទាត់ចូលទី ម៉ែនឆេស្ទើ យ៉ូណៃធីតរួច។

កីឡាករបម្រុង សឺជីអូ អាក្វេរ៉ូ (Sergio Aguero) បានបណ្តើរបាល់ដាច់ ខ្សែការពាររបស់ក្រុមម៉ែនឆេស្ទើ យូណៃធីត (Manchester United) បួននាក់ ហើយក៏ទាត់បាល់បំប៉ោងសំណាញ់ទីបានសម្រេចនៅនាទី ទី៧៨ ធ្វើឲ្យក្រុម ម៉ែនឆេស្ទើ ស៊ីធី ឈ្នះក្រុមបីសាចក្រហម ២-១ កាលពីយប់ថ្ងៃច័ន្ទ ដែលជួយកាត់បន្ថយគម្លាតសល់ត្រឹមតែ ១២ពិន្ទុ និងសល់ការប្រកួត ៧លើកទៀត។

[...]
បាល់ទាត់អង់គ្លេស៖ អាក្វេរ៉ូ ត្រឡប់​មក​ជួយ​ក្រុម​វិញ បន្ទាប់​ជា​ពី​របួស

បាល់ទាត់អង់គ្លេស៖ អាក្វេរ៉ូ ត្រឡប់​មក​ជួយ​ក្រុម​វិញ បន្ទាប់​ជា​ពី​របួស

ខ្សែប្រយុទ្ធរបស់ក្រុម ម៉ែនឆេស្ទើ ស៊ីធី (Manchester City) សឺជីអូ អាក្វេរ៉ូ (Sergio Aguero) បានអវត្តមានក្នុងការប្រកួត ចាប់ពីក្រុមគាត់ទទួលបានជ័យជំនះ ២-០ ទៅលើក្រុមតោខៀវ ឆែលស៊ី (Chelsea) ក្នុងការប្រកួតក្របខ័ណ្ឌព្រីមែលីក (Premier League) កាលពីថ្ងៃទី២៤ ខែកុម្ភៈ កន្លងទៅ ដោយសារតែបញ្ហារបួសជង្គង់។ ប៉ុន្តែពេលនេះ គាត់បានវិលត្រឡប់​មកធ្វើការហ្វឹកហាត់ដូចធម្មតាវិញហើយ។


កីឡាករសឺជីអូ អាក្វេរ៉ូ ត្រឡប់មកជួយក្រុមវិញ បន្ទាប់ពីរបួសជង្គង់។

កាលពីថ្ងៃទី២៧ ខែមិនាម្សិលមិញ កីឡាករសញ្ជាតិអាស្សង់ទីន អាក្វេរ៉ូ ដែលរកគ្រាប់បាល់បាន នៅចុងម៉ោង កាលពីខែ​ឧសភាឆ្នាំមុន ធ្វើឲ្យក្រុមម៉ែនឆេស្ទើ ស៊ីធី លើកពានរង្វាន់ព្រីមែលីករូបនេះ បានត្រឡប់មកធ្វើការវឹកហាត់នៅទីលាន ការីងតុន (Carrington) [...]

បាល់ទាត់៖ អាក្វេរ៉ូ អស់​ជំនឿ​ចិត្ត​នឹង​តាម​យក​ដំណែង​ជើង​ឯក

បាល់ទាត់៖ អាក្វេរ៉ូ អស់​ជំនឿ​ចិត្ត​នឹង​តាម​យក​ដំណែង​ជើង​ឯក

កីឡាករខ្សែប្រយុទ្ធ សឺជីអូ អាក្វេរ៉ូ (Sergio Aguero) យល់ឃើញថា ការគ្រងដំណែងម្ចាស់ពានរង្វាន់ព្រីមែលីក (Premier League) ប្រហែលជាត្រូវបញ្ចប់ហើយ សំរាប់ក្រុមម៉ែនឆេស្ទើ ស៊ីធី (Manchester City) បន្ទាប់ពី​មាន​បញ្ហា​ក្នុង​រដូវកាលនេះ។


កីឡាករខ្សែប្រយុទ្ធ សឺជីអូ អាក្វេរ៉ូ របស់ក្រុមម៉ែនឆេស្ទើ ស៊ីធី។

ខ្សែប្រយុទ្ធអន្តរជាតិ អាហ្សង់ទីនរូបនេះ បានលើកឡើងថា វាពិតជាពិបាកណាស់ ដែលត្រូវ តាមពីក្រោយ ក្រុមម៉ែនឆេស្ទើ យូណៃធីត (Manchester United) ១២ពិន្ទុ។

ប៉ុន្តែ អាក្វេរ៉ូ ជឿថាសំរាប់ពានរង្វាន់ អេហ្វអេខាប់ (FA Cup) ក្រុមរបស់គាត់មានសង្ឃឹមច្រើន ដើម្បីទទួល​បាន​ជើងឯក។ ក្នុងពានរង្វាន់អេហ្វអេខាប់ ក្រុមម៉ែនឆេស្ទើ ស៊ីធី នឹងត្រូវប្រកួត ជាមួយក្រុម បាណស្លេ (Barnsley) [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...