បាល់ទាត់៖ អាក្វេរ៉ូ អស់ជំនឿចិត្តនឹងតាមយកដំណែងជើងឯក
- ដោយ: វិន ជីវ័ន្ត
- កែប្រែចុងក្រោយ: February 28, 2013
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
កីឡាករខ្សែប្រយុទ្ធ សឺជីអូ អាក្វេរ៉ូ (Sergio Aguero) យល់ឃើញថា ការគ្រងដំណែងម្ចាស់ពានរង្វាន់ព្រីមែលីក (Premier League) ប្រហែលជាត្រូវបញ្ចប់ហើយ សំរាប់ក្រុមម៉ែនឆេស្ទើ ស៊ីធី (Manchester City) បន្ទាប់ពីមានបញ្ហាក្នុងរដូវកាលនេះ។
កីឡាករខ្សែប្រយុទ្ធ សឺជីអូ អាក្វេរ៉ូ របស់ក្រុមម៉ែនឆេស្ទើ ស៊ីធី។
ខ្សែប្រយុទ្ធអន្តរជាតិ អាហ្សង់ទីនរូបនេះ បានលើកឡើងថា វាពិតជាពិបាកណាស់ ដែលត្រូវ តាមពីក្រោយ ក្រុមម៉ែនឆេស្ទើ យូណៃធីត (Manchester United) ១២ពិន្ទុ។
ប៉ុន្តែ អាក្វេរ៉ូ ជឿថាសំរាប់ពានរង្វាន់ អេហ្វអេខាប់ (FA Cup) ក្រុមរបស់គាត់មានសង្ឃឹមច្រើន ដើម្បីទទួលបានជើងឯក។ ក្នុងពានរង្វាន់អេហ្វអេខាប់ ក្រុមម៉ែនឆេស្ទើ ស៊ីធី នឹងត្រូវប្រកួត ជាមួយក្រុម បាណស្លេ (Barnsley) ក្រុមដែលនៅក្របខ័ណ្ឌឆែមពានហ្សិប (Championship) នៅថ្ងៃសៅរ៏សប្តាហ៏ក្រោយ។
ហើយអតីតខ្សែប្រយុទ្ធរបស់ក្រុម អាទិលិកទីកូ (Atletico) ដែលបានលើកពានរង្វាន់ កាលពីខែ ឧសភារដូវកាលមុនរូបនេះ បាននិយាយថា «គួរតែធ្វើវា មួយជំហ៊ានម្តងៗ»។
គាត់បន្តថា «ក្នុងការប្រកួតអេហ្វអេខាប់ ពេលបានទទួលជ័យជំនះនីមួយៗ មានន័យថា យើង កាន់តែខិតជិតទៅរក ការឈ្នះពានរង្វាន់។ យើងត្រូវតែផ្តោតអារម្មណ៏ និងជឿជាក់ក្នុងការ ប្រកួតរបស់យើង»។
កីឡាកររូបនេះដដែលបានបន្ថែមថា «អ្វីទាំងនេះ យើងត្រូវតែធ្វើឲ្យបានល្អ ក្នុងក្របខ័ណ្ឌព្រីមែ លីក ដូចគ្នា។ តើយើងនៅតែអាច ឈ្នះពានរង្វាន់ឬ? ខ្ញុំចង់គិតអញ្ចឹងដែរ តែការពិតវាប្រហែល ជាមិនអាច។ ប៉ុន្តែយើងមិនបោះបង់ទេ ទោះបីជាវាគ្មានសង្ឃឹម និងលំបាកយ៉ាងក៏ដោយ»៕
----------------------------------------------------
ដោយ៖ វិន ជីវ័ន្ត - ភ្នំពេញ ថ្ងៃទី២៨ ខែកុម្ភះ ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ