ម៉ូរីញ៉ូ៖ នរណា​ត្រូវ​ការ​វ៉ែន រ៉ូនី! បើ​លូកាគូ ខ្លាំង​ម្លឹងៗ!

គ្រូបង្វឹកឆែលស៊ី (Chelsea) លោកជូសេ ម៉ូរីញ៉ូ (Jose Mourinho) បាននិយាយថា គាត់មិនខ្វល់ថាគាត់ ទិញបានខ្សែប្រយុទ្ធ​ម៉ែនឆេស្ទើ យូណៃធីត (Manchester United) វ៉ែន រ៉ូនី (Wayne Rooney) បាន ឬក៏អត់នោះទេ ព្រោះពេលនេះ គាត់មាន​ខ្សែប្រយុទ្ធ ជម្រើសល្អៗក្នុងក្រុមរួចទៅហើយ ដូចជា ហ្វឺណាន់ដូ តូរែស (Fernando Torres), ដិមបា បា (Demba Ba) និង​ជាពិសេសកីឡាករ រ៉ូម៉េលូ លូកាគូ (Romelu Lukaku) ដែលកំពុងតែឡើងជើងស្រាប់។
Loading...
  • ដោយ: វិន ជីវ័ន្ត
  • កែប្រែចុងក្រោយ: July 22, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

គ្រូបង្វឹកឆែលស៊ី (Chelsea) លោកជូសេ ម៉ូរីញ៉ូ (Jose Mourinho) បាននិយាយថា គាត់មិនខ្វល់ថាគាត់ ទិញបានខ្សែប្រយុទ្ធ​ម៉ែនឆេស្ទើ យូណៃធីត (Manchester United) វ៉ែន រ៉ូនី (Wayne Rooney) បាន ឬក៏អត់នោះទេ ព្រោះពេលនេះ គាត់មាន​ខ្សែប្រយុទ្ធ ជម្រើសល្អៗក្នុងក្រុមរួចទៅហើយ ដូចជា ហ្វឺណាន់ដូ តូរែស (Fernando Torres), ដិមបា បា (Demba Ba) និង​ជាពិសេសកីឡាករ រ៉ូម៉េលូ លូកាគូ (Romelu Lukaku) ដែលកំពុងតែឡើងជើងស្រាប់។


កីឡាកររ៉ូម៉េលូ លូកាគូ (ខាងឆ្វេង) និងកីឡាករ គ្រីស ប៊ែរ។ (រូបថត Jamie McDonald/Getty Images)

ខ្សែប្រយុទ្ធវ័យក្មេងរបស់ប៊ែលស្ស៊ិក (លូកាគូ) កំពុងតែអភិវឌ្ឍន៏ខ្លួនបានយ៉ាងឆាប់រហ័ស ពោលគឺ២ប្រកួត​មិត្តភាពរបស់​ឆែលស៊ី គាត់ទាត់ចូលទីទាំង២ប្រកួត និងរកបាន២គ្រាប់តែម្នាក់ឯង កាលពីយប់ថ្ងៃអាទិត្យ ជួយឲ្យតោខៀវឈ្នះក្រុម​ជម្រើសជាតិម៉ាឡេស៊ីដោយលទ្ធផល ៤-១។

លោកជូសេ ម៉ូរីញ៉ូ បាននិយាយថា គាត់គ្មានការភ័យខ្លាចនោះទេ ក្នុងការដាក់លូកាគូ ឲ្យចូលលេងជាជម្រើស១១នាក់​ដំបូងនៅរដូវកាលថ្មីនេះ និងជាខ្សែប្រយុទ្ធជួរមុខរបស់ក្រុម។

នៅពេលដែលសួរថា តើលូកាគូ អាចប្រជែងដំណែងតូរែស និងដិមបា បាក្នុងជម្រើស១១នាក់ដំបូងដែរ ឬទេ? លោកម៉ូរីញ៉ូ បានឆ្លើយថា៖ «តាមពិតទៅ វាអាស្រ័យទៅលើគាត់ ប៉ុន្តែខ្ញុំគិតថា គាត់មានភាពវ័យឆ្លាតគ្រប់គ្រាន់ និងបើកចិត្តទូលាយក្នុង​ការរៀននូវអ្វីៗ ដែលថ្មី។»

គ្រូបង្វឹកសញ្ជាតិព័រទុយហ្គាល់ បានបន្តថា៖ «គាត់លេងបានយ៉ាងល្អ នៅក្នុងដំណែងជាអ្នកប្រយុទ្ធនោះ។ យើងមិនចង់​បាន​ខ្សែប្រយុទ្ធណា ដែលលេងត្រឹមតែជាខ្សែប្រយុទ្ធកណ្តាលនោះទេ ប៉ុន្តែយើងត្រូវការខ្សែប្រយុទ្ធរូបណា ដែលអាចបំលាស់ទី​បានរហ័ស និងបានច្រើនទីតាំងទៅតាមកាលៈទេសៈ។»

លូកាគូ បានភាពស្រដៀងទៅនឹងវីរបុរសក្រុមឆែលស៊ី កីឡាករឌីឌីយើ ដ្រក់បា (Didier Drogba) ដែលអតីតជាខ្សែ​ប្រយុទ្ធ​ជម្រើស១១នាក់ដំបូងរបស់លោកម៉ូរីញ៉ូ។ គាត់ (លូកាគូ) មានបច្ចេកទេសល្អ មានកំលាំងខ្លាំង និងមានល្បឿនលឿន ដែល​ធ្វើខ្សែការពារគ្រប់រូប និងគ្រប់ក្រុមតែងតែញញើត ឲ្យតែពេលជួបគាត់។ ហើយជាក់ស្តែងឲ្យតែគាត់ចូលលេង គាត់តែង​តែ​រកគ្រាប់បញ្ចូលទីបានជានិច្ច។

ទោះបីជាយ៉ាងណា លូកាគូ ទើបតែមានវ័យ២០ឆ្នាំតែប៉ុណ្ណោះ ហើយលោកម៉ូរីញ៉ូ ជឿថា គាត់នឹងក្លាយជាកីឡាករ​ឆ្នើម​របស់ក្រុម។ លោកម៉ូរីញ៉ូ បាននិយាយថា៖ «យើងត្រូវតែគោរពដ្រក់បា ព្រោះគាត់ជាវីរបុរសមួយរូប នៅក្នុងប្រវត្តិសាស្ត្រ​ក្រុមឆែលស៊ី ហើយយើងក៏ត្រូវគោរពផ្តល់តម្លៃ និងការជឿជាក់ ដល់លូកាគូផងដែរ។»

បុរសវ័យ៥០ឆ្នាំ បានបន្ថែមថា៖ «មធ្យោបាយដែលល្អ យើងមិនត្រូវប្រៀបធៀបគាត់ទៅនឹងវីរបុរសរបស់ក្រុមនោះទេ។ ប៉ុន្តែយើងគួរតែគិតថា ដ្រក់បាជាកីឡាករកំពូលរបស់ក្រុម ហើយលូកាគូ ជាកីឡាករវ័យក្មេង ដែលមានការខិតខំហ្វឹក​ហាត់ខ្លាំង និងជាកីឡាករវ័យក្មេងដ៏ល្អមួយរូប៕»

----------------------------------------------------
ដោយ៖ វិន ជីវ័ន្ត - ភ្នំពេញ ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...