Posts tagged as "Wayne Rooney"

អ៊ឺរ៉ូ២០១៦៖ អង់គ្លេស​ស្រងាក​ចិត្ត បន្ទាប់​ពី​ស្មើរ​ជា​មួយ​រ៉ូស្ស៊ី

អ៊ឺរ៉ូ២០១៦៖ អង់គ្លេស​ស្រងាក​ចិត្ត បន្ទាប់​ពី​ស្មើរ​ជា​មួយ​រ៉ូស្ស៊ី

ប្រទេសអង់គ្លេស ដែលជាប្រជាជាតិមួយល្បីខាងបាល់ទាត់ តាំងពីយូរមកនោះ បានដើរចូល​ប្រកួត​ដណ្ដើម​ជើង​ឯក​អ៊ឺរ៉ុប ឆ្នាំ២០១៦ ក្នុងថ្ងៃដំបូង ដោយបានត្រឹម«ស្មើរ» (១-១) ជាមួយប្រទេសរ៉ូស្ស៊ី ដែល​ទើប​នឹង​ល្បី​ខាង​បាល់​ទាត់ នៅប៉ុន្មានឆ្នាំចុងក្រោយនេះប៉ុណ្ណោះ។ តាមពិតទៅ ក្រុមជម្រើសជាតិអង់គ្លេស​បានគ្រប់គ្រង​ការ​ប្រកួត និងនៅពីលើក្រុមរ៉ូស្ស៊ីតាំងពីដើមដំបូងមក រហូតដល់ក្រុមនេះ ទាត់បាល់ពិន័យមិនផ្ទាល់ រកបាន​ពិន្ទុ​នាំ​មុខ នៅ​នាទី​ទី៧៣។

ប៉ុន្តែរឿងដែលគេនឹកស្មានមិនដល់ បើសូម្បីប្រទេសរ៉ូស្ស៊ីខ្លួនឯងផងនោះ គឺនៅក្នុងម៉ោងបន្ថែម (៩០+២) និង​នៅ​​សល់​​តែ​ប៉ុន្មាន​វិនាទីទៀត នឹងត្រូវបញ្ចប់ការប្រកួតទៅហើយ ស្រាប់តែកីឡាករ «Berezutski» ប្រធាន​ក្រុម​រ៉ូស្ស៊ី​បាន​ប្រើ​ក្បាលរបស់ខ្លួន បញ្ជូនបាល់ចូលទី រកពិន្ទុស្មើរមកឲ្យក្រុមខ្លួនវិញ។

តំណែងថ្មី...

នៅក្នុងការប្រកួតដំបូង [...]

វ៉ែន រ៉ូនី បន្ត​នៅ​៤​​ឆ្នាំ​ទៀត ជា​មួយ​ក្លឹប​បិសាច​ក្រហម

វ៉ែន រ៉ូនី បន្ត​នៅ​៤​​ឆ្នាំ​ទៀត ជា​មួយ​ក្លឹប​បិសាច​ក្រហម

ទីបំផុតទៅ កីឡាករវ័យ ២៨ឆ្នាំ លំដាប់​អន្ដរជាតិ​អង់គ្លេស វ៉ែន រ៉ូនី (Wayne Rooney)  រូបនេះ បាន​សម្រេច​ចិត្ត​បន្តនៅជាមួយក្លឹប ម៉ែនឆែស្ទើ យូណាយធីត ដោយបានចុះកិច្ចសន្យាជាផ្លូវការ កាលពីថ្ងៃសុក្រទី២១ ខែកុម្ភៈ​កន្លង​មកនេះ សម្រាប់រយៈកាល៤ឆ្នាំទៅមុខទៀត គឺចាប់ពី ឆ្នាំនេះរហូត ដល់ ឆ្នាំ ២០១៩ខាងមុខ ជាមួយនឹងចំណូល​ក្នុង​មួយ​សប្ដាហ៍ ៣០០ ០០០ ផោន ។


កីឡាករ វ៉ែន រ៉ូនី នៃក្រុមបាល់ទាត់ម៉ែនឆេស្ទើ យូណៃធីត។

បាល់ទាត់អង់គ្លេស - មួយរយៈកាលកន្លងមកនេះ មានគេហទំព័រព័ត៌មានមួយចំនួន តែងតែតាមប្រមាញ់ប្រភព​ព័ត៌មាននានា ពីកីឡាករ​ខ្សែរប្រយុទ្ធ លំដាប់អន្ដរជាតិអង់គ្លេស វ៉ែន រ៉ូនី (Wayne Rooney) ជាបន្ដបន្ទាប់ ពីការ​ដោះ​ដូររបស់គេ​នារដូវ​កាល​ថ្មីនេះ។ ក្នុងពេលនេះ [...]

ដេវីដ ម៉យ៖ រ៉ូនី នឹង​អាច​ចូល​លេង ពេល​ម៉ែនញូ​ជួប​ឆែលស៊ី

ដេវីដ ម៉យ៖ រ៉ូនី នឹង​អាច​ចូល​លេង ពេល​ម៉ែនញូ​ជួប​ឆែលស៊ី

គ្រូបង្វឹកក្រុមបីសាចក្រហម ម៉ែនឆេស្ទើ យូណៃធីត (Manchester United) លោកដេវីដ ម៉យ (David Moyes) បាននិយាយ​ថា វ៉ែន រ៉ូនី (Wayne Rooney) អាចនឹងចូលលេងក្នុងការប្រកួតព្រីមែលីក (Premier League) ខណៈដែលម៉ែនញូ នឹងប៉ះ​ក្រុម​ឆែលស៊ី (Chelsea) នៅថ្ងៃច័ន្ទ បើទោះបីជា ក្លិបតោខៀវ កំពុងតែចង់ទិញខ្សែប្រយុទ្ធអន្តរជាតិអង់គ្លេសរូបនេះក៏ដោយ។


កីឡាករ វែន រ៉ូនី អង្គុយនៅរោងកីឡាករបម្រុង។ (រូបថត Michael Steele/Getty Images)

រ៉ូនី វ័យ២៧ឆ្នាំ បានចូលលេងបានកន្លះម៉ោង ក្នុងការប្រកួតបើកឆាករដូវកាលឈ្នះក្រុមស្វានស៊ី (Swansea) ៤-១ កាលពី​​ចុងសប្តាហ៏មុន បន្ទាប់ពីវិលត្រឡប់ពីរបួសស្មាររួចមក។

ប៉ុន្តែគាត់ជាគោលដៅមួយសម្រាប់ក្រុមឆែលស៊ី ខណៈដែលក្លិបដែលមានមូលដ្ឋាននៅក្នុងទីក្រុងឡុងដ៏ [...]

រ៉យ ហ៊ដសិន៖ វ៉ែន រ៉ូនី ចាំ​បាច់​ត្រូវ​តែ​ចូល​លេង ជម្រើស​១១នាក់

រ៉យ ហ៊ដសិន៖ វ៉ែន រ៉ូនី ចាំ​បាច់​ត្រូវ​តែ​ចូល​លេង ជម្រើស​១១នាក់

គ្រូបង្វឹកជម្រើសជាតិតោកំណាចអង់គ្លេស លោករ៉យ ហ៊ដសិន (Roy Hodgson) បានព្រមានដល់ខ្សែប្រយុទ្ធក្រុម​ម៉ែនឆេស្ទើ យូណៃធីត (Manchester United) វ៉ែន រ៉ូនី (Wayne Rooney) ថាគាត់អាចនឹងបាត់បង់ដំណែងជម្រើសជាតិ បើសិនជាគាត់មិនបានលេង ជាប់ជាជម្រើសដំបូង នៅក្នុងក្រុមជម្រើសជាតិរបស់គាត់។


កីឡាករដ៏ល្បីឈ្មោះ វ៉ែន រ៉ូនី ដែលទាត់នៅក្រុមបាល់ទាត់​ម៉ែនឆេស្ទើ យូណៃធីត។ (រូបថត AP)

សេចក្តីរាយការណ៏មួយ បានឲ្យដឹងថា រ៉ូនី គាត់ក៏មានការព្រួយបារម្មណ៏ដូចគ្នា ព្រោះតែនៅក្នុងក្រុមម៉ែនញូ គាត់ជា​ជម្រើសទី២ បន្ទាប់ពីខ្សែប្រយុទ្ធហូឡង់ រ៉ូបីន វ៉ាន់ផឺស៊ី (Robin van Persie) ទើបគាត់ទទូចចង់ចាកចេញ ខណៈដែលក្លិប​ឆែលស៊ី (Chelsea) កំពុងតែចង់បានរូបគាត់ស្រាប់ផង។ ប៉ុន្តែទោះជាយ៉ាងណា ម៉ែនញូ បានបដិសេធការដេញថ្លៃ​ចំនួន​២លើក [...]

ម៉ូរីញ៉ូ៖ នរណា​ត្រូវ​ការ​វ៉ែន រ៉ូនី! បើ​លូកាគូ ខ្លាំង​ម្លឹងៗ!

ម៉ូរីញ៉ូ៖ នរណា​ត្រូវ​ការ​វ៉ែន រ៉ូនី! បើ​លូកាគូ ខ្លាំង​ម្លឹងៗ!

គ្រូបង្វឹកឆែលស៊ី (Chelsea) លោកជូសេ ម៉ូរីញ៉ូ (Jose Mourinho) បាននិយាយថា គាត់មិនខ្វល់ថាគាត់ ទិញបានខ្សែប្រយុទ្ធ​ម៉ែនឆេស្ទើ យូណៃធីត (Manchester United) វ៉ែន រ៉ូនី (Wayne Rooney) បាន ឬក៏អត់នោះទេ ព្រោះពេលនេះ គាត់មាន​ខ្សែប្រយុទ្ធ ជម្រើសល្អៗក្នុងក្រុមរួចទៅហើយ ដូចជា ហ្វឺណាន់ដូ តូរែស (Fernando Torres), ដិមបា បា (Demba Ba) និង​ជាពិសេសកីឡាករ រ៉ូម៉េលូ លូកាគូ (Romelu Lukaku) ដែលកំពុងតែឡើងជើងស្រាប់។


កីឡាកររ៉ូម៉េលូ លូកាគូ (ខាងឆ្វេង) និងកីឡាករ គ្រីស ប៊ែរ។ (រូបថត Jamie McDonald/Getty Images)

ខ្សែប្រយុទ្ធវ័យក្មេងរបស់ប៊ែលស្ស៊ិក (លូកាគូ) កំពុងតែអភិវឌ្ឍន៏ខ្លួនបានយ៉ាងឆាប់រហ័ស ពោលគឺ២ប្រកួត​មិត្តភាពរបស់​ឆែលស៊ី គាត់ទាត់ចូលទីទាំង២ប្រកួត [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...