Posts tagged as "Hamburger"

ដែល​ឃើញ ហ៊េមប៊ើហ្គើរ ពណ៌​ខ្មៅ​សុទ្ធ ដំបូង​គេ​ឬ​ទេ?

ដែល​ឃើញ ហ៊េមប៊ើហ្គើរ ពណ៌​ខ្មៅ​សុទ្ធ ដំបូង​គេ​ឬ​ទេ?

អង់គ្លេស៖ ប្រើ​ពេល​៣៦​នាទី ដើម្បី​ញ៉ាំ​សង់វិច ២,៥​គីឡូក្រាម

អង់គ្លេស៖ ប្រើ​ពេល​៣៦​នាទី ដើម្បី​ញ៉ាំ​សង់វិច ២,៥​គីឡូក្រាម

យុវជន ជេម ប្រឺទែយ បានអួតអាងសម្ដែងពីរសជាតិ«ឈ្ងុយយឆ្ងាញ់» បន្ទាប់ពីបានទទួលមកលេប ទាល់តែបាន​សម្រេច នូវ«សង់វិចយក្ស»មួយ ដែលមានទម្ងន់ ២,៥គីឡូក្រាម ដោយប្រើរយៈពេល៣៦នាទីប៉ុណ្ណោះ។


យុវជន ជេម ប្រឺទែយ ក្រោយបំបែកឯកត្តកម្ម អ្នកញ៉ាំសង់វិចបានធំជាងគេ។ (រូបថត ហ្វេសប៊ុក)

ឯកត្តកម្ម - គ្មាននរណាម្នាក់ក្លាហាន ហ៊ានទទួលទានសង់វិចមហាធំ ដែលពោរពេញទៅដោយថាមពល (៨ពាន់​កាឡូរី) នេះ ពីមុនមកទេ បើគេប្រៀបធៀបមកជីវិតប្រចាំថ្ងៃ ដែលមនុស្សម្នាក់ត្រូវការថាមពលតែ ២,៥ពាន់កាឡូរី​ប៉ុណ្ណោះ។ ប៉ុន្តែយុវជនដ៏អង់អាច ជេម ប្រឺទែយ (James Brettell) បានលេបបញ្ចូលសង់វិចយក្សនេះ ដោយប្រើពេល​តិចជាងមិនដល់៤០នាទីផង។

ដើម្បីជាការលើកទឹកចិត្ត ជេម ប្រឺទែយ ទទួលបានរង្វាន់ពីកម្មវិធី [...]

នៅ​ជប៉ុន បាំង​មាត់​កុំ​ឲ្យ​ឃើញ​ ញ៉ាំ​ហ៊េមប៊ើហ្គើរ​«អាក្រក់​មើល» (VDO)

នៅ​ជប៉ុន បាំង​មាត់​កុំ​ឲ្យ​ឃើញ​ ញ៉ាំ​ហ៊េមប៊ើហ្គើរ​«អាក្រក់​មើល» (VDO)

ក្រុមហ៊ុនមួយ ដែលមានហាងច្រើនកន្លែង ឯកទេសខាងហ៊េមប៊ើហ្គើរ នៅប្រទេសជប៉ុន បានសង្កេតឃើញថា នំប៊័ងសង់វិច របស់ខ្លួន មិនសូវត្រូវបានស្ត្រីៗបញ្ជាទិញ យកទៅទទួលទាននោះទេ ដោយសារតែពួកនាងៗមានអារម្មណ៍ថា «ខ្មាស»នៅ​ពេល​ដែលយកវាមកដាក់ចូលក្នុងមាត់។ បើអញ្ចឹងធ្វើយ៉ាងម៉េចទៅវិញ ?


នៅពេលនាងញ៉ាំប៊ើរហ្គើរ ដោយមានក្រដាសបំបាំងមាត់ពីមុខនោះផង។ (រូបថត ក្រុមហ៊ុន)

ពីនេះពីនោះ - យកហ៊េមប៊ើហ្គើរ មួយដុះធំ ដោយកាន់ដៃពីរ មកដាក់ក្នុងមាត់ ហើយទំពារឃ្មមៗ ជាមួយនឹងធ្មេញលាន់​លឺ​សូរគ្រួបៗ ... បន្ទាប់មក ចំណិតសាឡាត់ ប៉េងប៉ោះ ឬត្រសក់ នៅជាប់នឹងគៀនធ្មេញ និងថែមទាំងមានទឹកជ្រលក់ហៀរ​ចេញពីហ៊េមបាហ្គើរ មកប្រឡាក់ពេញដៃ... គួរឲ្យមានអារម្មណ៍ខ្ពើមណាស់មែនទេ? នៅប្រទេសណាមិនដឹងទេ [...]

ញ៉ាំ​ហឹមប៊ើហ្គើរ​មួយ​ឆ្នាំ​ឥត​គិត​ថ្លៃ សម្រាប់​វីរបុរស​ជួយ​ស្ត្រី​រងគ្រោះ​នៅ​ក្រុង​ក្លេវឡេន

ញ៉ាំ​ហឹមប៊ើហ្គើរ​មួយ​ឆ្នាំ​ឥត​គិត​ថ្លៃ សម្រាប់​វីរបុរស​ជួយ​ស្ត្រី​រងគ្រោះ​នៅ​ក្រុង​ក្លេវឡេន


លោក ឆាល រ៉ាំសី វីរបុរស ដែលបានជួយស្ត្រីបីរូបឲ្យរួចខ្លួន ពីការចាប់ពង្រត់។

ថ្លែងតាមបណ្ដាញទូរទស្សន៍ និងសារព័ត៌មានជាច្រើនក្នុងពិភពលោក លោកឆាល រ៉ាំសី បានឲ្យដឹងថា «ខ្ញុំលឺសូរសម្លេង​ស្រែក ខណៈពេលដែលខ្ញុំកំពុងតែញ៉ាំ"ម៉ាកដូណាល់"។ ខ្ញុំចេញទៅក្រៅផ្ទះ ហើយខ្ញុំបានឃើញនារីម្នាក់ ដែលមាន​អាការៈ​ជ្រួលច្របល់ជាខ្លាំង បានកំពុងព្យាយាមចេញពីផ្ទះរបស់ខ្លួន។ ខ្ញុំបានដើរទៅជិតដល់ច្រកចូលផ្ទះនោះ ហើយលឺនាង​និយាយថា៖ ជួយខ្ញុំឲ្យចេញទៅផង! ខ្ញុំនៅទីនេះតាំងពីយូរមកហើយ។»

ពាក្យសម្ដីជាមួយនឹងរូបភាពផ្ទាល់ខ្លួន បានថ្លែងប្រាប់ទៅកាន់ពិភពលោក ជាមួយការរៀបរាប់យ៉ាងលំអិត ពីហេតុការណ៍​ដែលលោកបានជួយ នាងអាមេនដា ប៊ើរី (Amanda Berry) ឲ្យរំដោះខ្លួនរួចពីជនចាប់ពង្រត់ ឈ្មោះអារីយ៉េល កាស្ត្រូ (Ariel Castro)។ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...