ដែល​ឃើញ ហ៊េមប៊ើហ្គើរ ពណ៌​ខ្មៅ​សុទ្ធ ដំបូង​គេ​ឬ​ទេ?

តើជាហ៊េមប៊ើហ្គើរ ដែលត្រូវបានគេចំអិនជ្រុល រហូតដល់ខ្លោចទាំងស្រុង ហើយប្រើពណ៌ជា«ខ្មៅ»ដូចធ្យូងឬ? មិនមែនទេ។ ហើយក៏មិនមែនជា ហ៊េមប៊ើហ្គើរ ដែលសល់ទុកចោលតាំងពី៣ខែមុនដែរ។ តែជាហ៊េមប៊ើហ្គើរ ដែលទើបនឹងបង្កើតឡើង ដោយហាងលក់ហ៊េមប៊ើហ្គើរមួយ នៅប្រទេសជប៉ុន។
Loading...
  • ដោយ: កេសរ កូល ដោយ កេសរកូល (ទាក់ទង៖ [email protected]) - ភ្នំពេញ ថ្ងៃទី១៣ កញ្ញា ២០១៤
  • កែប្រែចុងក្រោយ: September 14, 2014
  • ប្រធានបទ: ចំណីប្លែក
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ហាង ប៊ើហ្គើរឃីង (Burger King) ដែលជាភោជនីយដ្ឋានអាហាររហ័ស ជំនាញខាង ហ៊េមប៊ើហ្គើរ បានបង្កើត​រូបរាង ហ៊េមប៊ើហ្គើរ ពណ៌ខ្មៅទាំងស្រុងនេះឡើង។ ដំបូងនំប័ង ដែលធ្វើជាគម្របសងខាង និងប៊័រខាប់ ត្រូវ​បានធ្វើ​ឲ្យខ្មៅងងឹង ដោយសារបានដុតជាមួយនឹងធ្យូងឬស្សី។ រីឯសាច់គោចិញ្ច្រាំវិញ ក៏ត្រូវបានផ្សំគ្រឿង​ជា​មួយនឹងម្រេចខ្មៅ ដោយលាយជាមួយនឹងទឹកខ្ទឹម ផ្សំនឹងប្រេងមួយប្រភេទ ដែលមានសម្បុរខ្មៅដែរ។

បើនៅក្នុងទ្វីបអ៊ឺរ៉ុបខាងលិច អ្នកជំនាញខាងចំណីអាហារបាននិយាយទុកមុន ថាហ៊េមប៊ើហ្គើរ ខ្មៅ មិនអាច​ធ្វើ​ឲ្យ​អតិថិជនជ្រួលជ្រើមចង់ទិញ មកបរិភោគប៉ុន្មានទេ។ មូលហេតុ៖ ព្រោះពណ៌ខ្មៅរបស់ប៊័រខាប់ មិនបាន​ធ្វើ​ឲ្យ​បណ្ដាជនអ្នករស់នៅទីនោះ ផ្លាស់ប្ដូរទម្លាប់របស់ពួកគេ ដែលតែងតែបរិភោគ ប៊័រខាប់ដែលមានពណ៌​លឿង នោះទេ។

ប៉ុន្តែសម្រាប់ ប៊ើហ្គើរឃីង នៅប្រទេសជប៉ុនវិញ មិនបានគិតថា ការបង្កើតថ្មីនេះ មិនអាចទៅរួចនោះឡើយ។ ហាង​​ជំនាញខាង ហ៊េមប៊ើហ្គើរ ដែលធ្លាប់ធ្វើ ហ៊េមប៊ើហ្គើរ ពណ៌ខ្មៅពាក់កណ្ដាលរួចហើយ កាលពី​ពេល​កន្លង​មក​នោះ បានបញ្ចេញការបង្កើតថ្មីរបស់ខ្លួនខាងលើ មកលក់ចាប់ពីខែនេះតទៅ តែសម្រាប់តែចំនួន​មួយ ដែល​​មាន​កំណត់​ប៉ុណ្ណោះ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...