ពិន័យអ្នកប្រដាល់ម៉ិកសិកូ ដោយសារការប្រើប្រាស់ថ្នាំប៉ូវកម្លាំង
កីឡាករ ជូលីយូ សេសា ឆាវេស ជេអរ (Julio Cesar Chavez Jr) ត្រូវបានពិន័យមិនឲ្យចូលប្រកួត ក្នុងរយះពេល ៩ខែ និងពិន័យជាប្រាក់ប្រមាណ ៩០ម៉ឺនដុល្លា ដោយគណះកម្មការកីឡា ប្រដាល់នៃរដ្ឋ ណេវាដា (Nevada) ដោយសារការប្រើថ្នាំប៉ូវកម្លាំង ដែលជាសារធាតុហាមឃាត់។
កីឡាករ ជូលីយូ សេសា ឆាវេស អ្នកប្រដាល់អាជីប មកពីប្រទេសមិចស៊ីក។
ការពិនិត្យសុខភាព កីឡាករសញ្ជាតិម៉ិកសិកូ វ័យ ២៧ឆ្នាំរូបនេះ បានបង្ហាញពីលទ្ធផលវិជ្ជមាន នៃការប្រើថ្នាំប៉ូវកម្លាំង (សារជាតិម៉ារីជាន់ណា - marijuana) បន្ទាប់ពីបានប្រកួតចាញ់ពិន្ទុជាលើកដំបូង ទល់នឹងកីឡាករអាស្សង់ទីន សឺជីអូ ម៉ាទីណែស (Sergio Martinez) ក្នុងការប្រកួតដណ្តើមខ្សែក្រវ៉ាត់ ទំងន់កណ្តាល ដាបិលយូ ប៊ីស៊ី (WBC) កាលពីថ្ងៃទី ១៥ ខែកញ្ញា កន្លងទៅ ក្នុងទីក្រុង ឡាស [...]