«ក្រុមបន្លំខ្លួនជាកងរំដោះទាំងនេះ ត្រូវសម្លាប់ចោលទាំងអស់»
រូបថតមួយសន្លឹកនេះ ត្រូវបានថតនៅខាងមុខ ក្រសួងឃោសនាការ (អាគារនៅក្បែរវត្តភ្នំ) នៅថ្ងៃដែលក្រុមខ្មែរក្រហម បានឈ្នះសង្គ្រាម និងចូលកាន់កាប់ជាស្ថាពរ រាជធានីភ្នំពេញ ដែលជាបន្ទាយចុងក្រោយ របស់រដ្ឋាភិបាលនៃសាធារណរដ្ឋខ្មែរ។ ប៉ុន្តែមនុស្សប៉ុន្មាននាក់ នៅក្នុងរូបថត ដែលស្លៀកពាក់ពណ៌គគី ជាទាហានទាំងនេះ ត្រូវបានម្ចាស់រូបថត គឺលោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន អះអាងថា ជាក្រុមមនុស្សបន្លំ ជាកងទ័ពរំដោះ។
លោករដ្ឋមន្ត្រី បានសរសេរបញ្ជាក់ថា នៅវេលាល្ងាចថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥នោះ ក្រុមមនុស្សទាំងប៉ុន្មាននាក់ខាងលើ ត្រូវបានខ្មែរក្រហមសម្លាប់ចោលទាំងអស់។
មនុស្សវ័យចំណាស់មួយរូប ដែលបានឃើញរូបថតនេះ បានលើកឡើងថា [...]