ណ័រវែស៖ ខួបមួយឆ្នាំ នៃការបាញ់សម្លាប់រង្គាល ២២កក្កដា
នៅថ្ងៃនោះ ឃាតករ ដែលប្រកាន់នយោបាយ ស្ដាំនិយមជ្រុល ឈ្មោះ អ៊ែនដ័រ ប៊ើរីង ប្រ៊ែជវីក បានបាញ់សម្លាប់ មនុស្ស ៧៧នាក់។
បណ្ដាជនបានដាក់ផ្កា ដើម្បីរំលឹកទៅដល់អ្នកស្លាប់ ដោយការបាញ់ប្រហារនៅលើកោះ អ៊ុយតើយ៉ា។
ក្នុងប្រទេសណ័រវែស កាលពីថ្ងៃអាទិត្យនេះ នៅសឹងតែ គ្រប់ទីសក្ការសាសនា គំរោងរៀបចំ នៃការជួបជុំគ្នា និងធ្វើការប្រគុំ តន្ត្រី ដើម្បីជាខួបមួយឆ្នាំ នៃការរំលឹកឡើងវិញ នូវព្រឹត្តិការណ៍បាញ់រង្គាល ដែលបានធ្វើអោយ ឧបទ្វីបស្កន់ឌឺណាវ ទាំងមូល តក់ស្លុតរន្ធត់ជាទីបំផុត កាលពីថ្ងៃ២២កក្កដាឆ្នាំមុន។
ថ្ងៃនោះ អ៊ែនដ័រ ប៊ើរីង ប្រ៊ែជវីក (Anders Behring Breivik) ជនសង្ស័យជា ឃាតករឈាមត្រជាក់ បានសំលាប់ មនុស្សចំនួន ៧៧នាក់ [...]