Posts tagged as "Marco van Ginkel"

ខ្សែ​បម្រើ​ហូឡង់ វ៉ាន់ហ្គីនគែល ចូល​លេង​ឲ្យ​ឆែលស៊ី រយះ​ពេល​៥ឆ្នាំ

ខ្សែ​បម្រើ​ហូឡង់ វ៉ាន់ហ្គីនគែល ចូល​លេង​ឲ្យ​ឆែលស៊ី រយះ​ពេល​៥ឆ្នាំ

ក្រុមតោខៀវឆែលស៊ី (Chelsea) បានប្រកាសកាលពីថ្ងៃសុក្រថា ក្លិបបានទិញយកខ្សែបម្រើហូឡង់ ម៉ាកូ វ៉ាន់ហ្គីនគែល (Marco van Ginkel) មកពី​ក្រុមវីតេស អាញេម (Vitesse Arnhem) បានជាផ្លូវការហើយ ហើយកីឡាកររូបនេះ បាន​ចុះ​កិច្ច​សន្យារយះពេល ៥ឆ្នាំ បន្ទាប់ពីព្រមព្រៀងគ្នាក្នុងតម្លៃ ៩លានផោន (១៣.៤១លានដុល្លាសហរដ្ឋអាមេរិក)។


កីឡាករបាល់ទាត់ខ្សែបម្រើហូឡង់ ម៉ាកូ វ៉ាន់ហ្គីនគែល ទាត់ឲ្យក្រុមវីតេស អាញេម។

វ៉ាន់ហ្គីនគែល បានប្រាប់ដល់គេហទំព័រក្លិបនៅភាគខាងលិចទីក្រុងឡុងដ៏ថា៖ «ខ្ញុំចូលចិត្តលេងក្បែរៗកន្លែងចាំទី។ ខ្ញុំអាច​លេងជាទម្រង់គ្របដណ្តប់គូប្រកួត ហើយក៏មានឱកាសរកគ្រាប់បញ្ចូលទីដែរ។ ប៉ុន្តែខ្ញុំក៏ចូលចិត្តការពារដូចគ្នា ហើយ​ខ្ញុំ​គិត​ថា ខ្លួនរបស់ខ្ញុំជាកីឡាករសំខាន់សម្រាប់ក្រុមពិតៗ។»

[...]


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...