កូនៗបង្កើេតរបស់ ត្រាំ ត្រូវបានហាមឃាត់ក្នុងរដ្ឋាភិបាលឪពុក
លោក រូឌី ហ្គាយលៀនី (Rudy Giuliani) អតីតអភិបាលក្រុង ញ៉ូយក និងជាទីប្រឹក្សាម្នាក់ ពីក្នុងចំណោមទីប្រឹក្សា ដ៏ជិតដិត របស់លោក ដូណាល់ ត្រាំ (Donald Trump) ប្រធានាធិបតីអាមេរិកទើបនឹងជាប់ឆ្នោត បានថ្លែងបញ្ជាក់នៅចុងសប្ដាហ៍មុនថា កូនបង្កើតទាំងប្រុសស្រី របស់លោក ត្រាំ នឹងមិនចូលធ្វើជាសមាជិក នៅក្នុងរដ្ឋាភិបាលរបស់ឪពុកខ្លួននោះឡើយ។ លោក រូឌី បានផ្ដល់ជាយោបល់ថា ពួកគេគប្បីចូលទៅគ្រប់គ្រង បណ្ដាមុខជំនួញដ៏ច្រើនពោរពាស របស់ឪពុករបស់ពួកគេ។
កូនៗទាំងបួននាក់របស់លោក ដូណាល់ ត្រាំ មានអ្នកស្រី អាយវ៉ានកា (Ivanka) កញ្ញា ទីហ្វានី (Tiffany) លោក អេរិក (Eric) និងលោក ដូណាល់ ចន ត្រាំ (Donald Jonh Trump)។ លោកអតីតអភិបាល បានថ្លែងប្រាប់បណ្ដាទូរទស្សន៍អាមេរិក «CNN» ថា ពួកគេមិនអាចចូល ធ្វើជាសមាជិករដ្ឋាភិបាលបាន ដោយសារតែគោលការណ៍របស់រដ្ឋាភិបាល មិនត្រូវឲ្យមានសាច់សារលោហិត ចូលធ្វើការ [...]