ហ៊ុន សែន យកលុយជំនួយមកសង់កីឡដ្ឋាន ដាក់ឈ្មោះខ្លួនឯង?
«សាលារៀន និងពហុកីឡដ្ឋានទាំងអស់ ដែលយកលុយរដ្ឋសាងសង់ គឺជារបស់រដ្ឋ មិនមែនរបស់ឯកជន ឬរបស់គណបក្សណាមួយនោះទេ សូមប្ដូរឈ្មោះជាបន្ទាន់» នេះ ជាការលើកឡើង របស់ប្រិយមិត្តមួយរូប ពីក្នុងចំណោមអ្នកប្រើប្រាស់បណ្ដាញសង្គម រាប់សិបនាក់ ដោយយកទំរង់តាម ឃ្លាដ៏ល្បីល្បាញ នៃ«គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទាំងអស់ មិនមែនជារបស់រដ្ឋ» ដើម្បីប្រតិកម្ម ទៅនឹងប្រកាសរបស់លោក ហ៊ុន សែន ដែលទើបនឹងអះអាង កាលពីព្រឹកថ្ងៃទី៤ ខែមេសានេះ ថាលោកយកលុយជំនួយ រាប់សិបលានដុល្លារ យកមកសាងសង់ពហុកីឡដ្ឋានមួយ ដាក់ឈ្មោះ «មរតកតេជោ»។
ថ្លែងនៅក្នុង ពិធីសម្ពោធហេដ្ឋារចនាសម្ព័ន្ធ ពហុកីឡដ្ឋានមរតកតេជោ និងបើកការដ្ឋានសាងសង់កីឡដ្ឋានបាល់ទាត់ ក្នុងសង្វាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ លោក ហ៊ុន សែន បាននិយាយថា កាលពីពេលកន្លងមក លោកនិងរដ្ឋាភិបាលរបស់លោក [...]