Posts tagged as "Susilo Bambang Yudhoyono"

ឥណ្ឌូនេស៊ី៖ រញ្ជួយ​ដី​នៅ​អាសេហ៍ ស្លាប់​៥​នាក់ និង​របួស​ច្រើន​នាក់

ឥណ្ឌូនេស៊ី៖ រញ្ជួយ​ដី​នៅ​អាសេហ៍ ស្លាប់​៥​នាក់ និង​របួស​ច្រើន​នាក់

ការរញ្ជួយដីដែលមានកម្រិតខ្លាំងគួរសមដល់ទៅ ៦,១ បានកើតឡើងនៅថ្ងៃអង្គារនេះ ក្នុងខេត្តអាសេហ៍ (Aceh) របស់​ប្រទេសឥណ្ឌូនេស៊ី ធ្វើឲ្យមានជនរងគ្រោះ៥នាក់ស្លាប់ និងច្រើនជាង៥០នាក់ររបួស។ ខេត្តនេះធ្លាប់រងគ្រោះ កាលពីឆ្នាំ​២០០៤រួចហើយ នូវការ​រញ្ជួយដី និងរលកយកយក្សដ៏រង្គាល ដែលបានធ្វើឲ្យខូតខាតដ៏ធ្ងន់ធរ។


បណ្ដាជនរត់ចេញមកក្រៅ ក្នុងអំឡុងពេលរញ្ជួយដី។

គ្រូពេទ្រម្នាក់ នៅខេត្តឡាប៉ាហាន (Lampahan) ភាគខាងជើងនៃប្រទេស បានថ្លែងប្រាប់ទីភ្នាក់ងារសារព័ត៌មានបារាំង អាអេហ្វប៉េ (AFP) ថា «យើងបានទទួលអ្នករបួស ប្រមាណជា៥០នាក់ ដែលរងនឹងការបាក់ស្រុតជញ្ជាំង នៃលំនៅដ្ឋាន របស់ពួកគាត់។ ភាគច្រើន ជារបួសរហែកសាច់ និងបាក់ឆ្អឹង»។ គ្រូពេទ្រស្រីរូបនោះ បានបន្ថែមថា «អ្នករបួស៣០នាក់ មានស្ថានភាពធ្ងន់ធ្ងរ [...]

ឥណ្ឌូនេស៊ី៖ រដ្ឋធានី​ចាការតា នៅ​ក្រោម​ទឹក ប្រធានាធិបតី​មូរ​ជើង​ខោរ

ឥណ្ឌូនេស៊ី៖ រដ្ឋធានី​ចាការតា នៅ​ក្រោម​ទឹក ប្រធានាធិបតី​មូរ​ជើង​ខោរ

ទឹកជំនន់ឡើងខ្ពស់ ជន់លិចសណ្ឋាគារប្រណិតៗ  រថយន្ដរាប់សិប និងសូម្បីតែប្រធានាធិបតីនៃប្រទេស ក៏ត្រូវមូរជើងខោ ដើម្បីដើរចូលទៅក្នុងវិមានរបស់លោកដែរ។ ទីក្រុងចាការតា ត្រូវរងគ្រោះនឹងទឹកជំនន់មួយ ដែលបានកើតមាន​ជាលើក​ដំបូងនៅក្នុងប្រវត្តិសាស្ត្រ។


រង្វង់មូល ដែលមើលទៅដូចជាក្លាយជាកូនបឹងមួយ នៅកណ្ដាលទីក្រុង។ រូបថត AP Photo/Achmad Ibrahim។

«រដ្ឋធានី ចាការតា រងគ្រោះដោយទឹកជំនន់!» នេះជាការទទួលស្គាល់របស់ប្រធានាធិបតី លោកស៊ុយស៊ីឡូ ប៊មបាង យូដូយូណូ (Susilo Bambang Yudhoyono) ជាមួយនឹងជើងខោលាត់ឡើងរហូតត្រឹមជង្គង់ និងជើងរបស់លោក ត្រាំក្នុង​ទឹកដែលមានពណ៌ល្អក់ ចូលមកវាយលុកក្នុងវិមានប្រធានាធិបតី កណ្ដាលទីក្រុង។

មិនឆ្ងាយពីទីនេះប៉ុន្មាន ស្ថានទូតបារាំង អាឡឺម៉ង់ និងអង់គ្លេសជាពិសេស [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...