ឥណ្ឌូនេស៊ី៖ រញ្ជួយ​ដី​នៅ​អាសេហ៍ ស្លាប់​៥​នាក់ និង​របួស​ច្រើន​នាក់

ការរញ្ជួយដីដែលមានកម្រិតដល់ទៅ ៦,១ បានកើតឡើងនៅថ្ងៃអង្គារនេះ ក្នុងខេត្តអាសេហ៍ (Aceh) របស់ប្រទេសឥណ្ឌូនេស៊ី ធ្វើឲ្យមានជនរងគ្រោះ៥នាក់ស្លាប់ និងច្រើនជាង៥០នាក់ររបួស។ ខេត្តនេះធ្លាប់រងគ្រោះកាលពីឆ្នាំ២០០៤រួចហើយ នូវការរញ្ជួយដី និងរលកយកយក្សដ៏រង្គាល ដែលបានធ្វើឲ្យខូតខាតដ៏ធ្ងន់ធរ។
Loading...
  • ដោយ: កេសរ កូល
  • កែប្រែចុងក្រោយ: July 02, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ការរញ្ជួយដីដែលមានកម្រិតខ្លាំងគួរសមដល់ទៅ ៦,១ បានកើតឡើងនៅថ្ងៃអង្គារនេះ ក្នុងខេត្តអាសេហ៍ (Aceh) របស់​ប្រទេសឥណ្ឌូនេស៊ី ធ្វើឲ្យមានជនរងគ្រោះ៥នាក់ស្លាប់ និងច្រើនជាង៥០នាក់ររបួស។ ខេត្តនេះធ្លាប់រងគ្រោះ កាលពីឆ្នាំ​២០០៤រួចហើយ នូវការ​រញ្ជួយដី និងរលកយកយក្សដ៏រង្គាល ដែលបានធ្វើឲ្យខូតខាតដ៏ធ្ងន់ធរ។


បណ្ដាជនរត់ចេញមកក្រៅ ក្នុងអំឡុងពេលរញ្ជួយដី។

គ្រូពេទ្រម្នាក់ នៅខេត្តឡាប៉ាហាន (Lampahan) ភាគខាងជើងនៃប្រទេស បានថ្លែងប្រាប់ទីភ្នាក់ងារសារព័ត៌មានបារាំង អាអេហ្វប៉េ (AFP) ថា «យើងបានទទួលអ្នករបួស ប្រមាណជា៥០នាក់ ដែលរងនឹងការបាក់ស្រុតជញ្ជាំង នៃលំនៅដ្ឋាន របស់ពួកគាត់។ ភាគច្រើន ជារបួសរហែកសាច់ និងបាក់ឆ្អឹង»។ គ្រូពេទ្រស្រីរូបនោះ បានបន្ថែមថា «អ្នករបួស៣០នាក់ មានស្ថានភាពធ្ងន់ធ្ងរ ជាពិសេសរបួសដែលនៅនឹងក្បាល ហើយមានកុមារម្នាក់បានស្លាប់»។ អ្នកជម្ងឺទាំងនោះ ត្រូវបាន រថយន្ដ«ដឹកទំនិញ» ឬ រថយន្ដធម្មតា ដឹកមកកាន់មន្ទីរពេទ្យមកពីតំបន់ផ្សេងៗគ្នា។

បើតាមវិទ្យាស្ថានឧត្តុនិយមរបស់អាមេរិក (USGS) គ្រោះធម្មជាតិបានកើតឡើងនៅរសៀលម៉ោងប្រមាណជា ០១និង ៣៧នាទី ថ្ងៃទី០២ខែកក្កដានេះ ក្នុងជម្រៅ១០គីឡូម៉ែត្រ និងចម្ងាយ៥៥គីឡូម៉ែត្រ ខាងត្បូងនៃទីក្រុងប៊ៀរើន (Bireun)​ នៅក្នុងតំបន់ភ្នំប៊ើន័រ មេរីយ៉ាហ៍ (Bener Meriah)។

បណ្ដាជនបានស្លន់ស្លោរ រត់ចេញមកខាងក្រៅផ្ទះ និងនៅតាមដងផ្លូវ នៃទីក្រុងបន់ដាអាសេហ៍ (Banda Aceh) ហើយ​សម្លឹងមើលទាំងភិយភ័យ អាគារទាំងឡាយរង្គើរញ័រ ប្រមាណជាមួយនាទី។ អ្នកនាំពាក្យមួយរូប របស់ទីភ្នាក់ងារជាតិ​ជួយសង្គ្រោះ បានប្រកាសប្រាប់អ្នកកាសែតថា «ការរញ្ជួយដី បានកើនដល់កម្រិតកំពូលក្នុងរយៈពេល១៥វិនាទី ពីទីក្រុង​ប៊ើន័រម៉េរីយ៉ាហ៍ រហូតដល់ បង់ដាអាសេហ៍។ មនុស្សម្នានាំគ្នាភ័យ ហើយរត់ចេញពីលំនៅដ្ឋាន។»

លំនៅដ្ឋានប្រមាណជា ៤០ខ្នង ត្រូវបានបំផ្លាញ និងធ្វើឲ្យខូចខាត។

ប្រទេសឥណ្ឌូនេស៊ីស្ថិតនៅពីលើរង្វង់ភ្លើង ទីកន្លែងដែលសន្ទះផែនដីតែងតែប៉ះគ្នា និងបង្កឲ្យមានការរញ្ជួយដីជាញឹកញយ ឬក៏ផ្ទុះភ្នំភ្លើងជាដើម។ ការកក្រើកព្រះធរណីនេះ បានបង្កឲ្យមានគ្រោះមហន្ដរាយ យ៉ាងរង្គាលកាលពីឆ្នាំ២០០៤ ដែល​បង្កើតជារលកយក្ស ស៊ូណាមី ធ្វើឲ្យមានអ្នកស្លាប់ប្រមាណជា ១៧០ ០០០នាក់ និងរាប់សិបពាន់នាក់ផ្សេងទៀត នៅជុំវិញ​មហាសមុទ្រឥណ្ឌា៕

--------------------------------------------------------
ដោយ ៖ កេសរកូល - ភ្នំពេញ ថ្ងៃទី ០២ ខែកក្កដា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...