កម្ពុជា៖ យន្ដហោះរបស់ «កាតា អ៊ែរវ៉េស» ចុះចតនៅភ្នំពេញ
ក្រុមហ៊ុនអាកាសចរណ៍ របស់ប្រទេសកាតា ឈ្មោះ កាតាអ៊ែរវេស (Qatar Airways) បានសម្ភោធនៅថ្ងៃពុធទី២០ខែកុម្ភះនេះនូវជើងហោះហើរ ភ្ជាប់ទីក្រុងដូហា មកទីក្រុងភ្នំពេញនៃប្រទេសកម្ពុជា ដោយឆ្លងកាត់តាមទីក្រុងហូជីម៉ិញ ប្រទេសវៀតណាម។
យន្ដហោះ អ៊ែរប៊ូស អា៣៣០-៣០០ របស់ក្រុមហ៊ុនកាតាអ៊ែរវេស។
រាប់ចាប់តាំងពីថ្ងៃទី២០ខែកុម្ភះឆ្នាំ២០១៣នេះទៅ ក្រុមហ៊ុនអាកាសចរណ៍ របស់ប្រទេសកាតា នឹងបើកជើងហោះហើររបស់ខ្លួន មកកាន់ប្រទេសកម្ពុជា ជាមួយនឹងយន្ដហោះ អ៊ែរប៊ូស អា៣៣០-៣០០ (Airbus A330-300) ដែលអាចទទួលអ្នកដំណើរ ក្នុងថ្នាក់ជំនួញ ចំនួន៣០នាក់ នឹងថ្នាក់ធម្មតា២៧០នាក់។ ជើងហោះហើរទាំងនោះ នឹងធ្វើជារៀងរាល់ថ្ងៃ ក្នុងមួយសប្ដាហ៍។
នៅថ្ងៃពុធ ព្រហស្បត្តិ៍ និងថ្ងៃអាទិត្យ យន្ដហោះត្រូវចេញពីដូហា [...]