ប្រតិបត្តិការសឹកនៅម៉ាលី៖ ប្រធានាធិបតីបារាំងថា គ្មានបំណងអ្វីក្រៅពីបង្ក្រាប«ភេវរកម្ម»
នៅក្នុងប្រតិបត្តិការសឹក នៅក្នុងប្រទេសម៉ាលី ការជួបប្រយុទ្ធគ្នា បានបង្កអោយមានកងទ័ពស្លាប់ជាច្រើននាក់ ជាពិសេសកងកម្លាំងបះបោរនៅក្នុងប្រទេសនេះ បើគិតមកទល់នឹងយប់ថ្ងៃសៅរ៍ទី១២មករា។ ប្រទេសបារាំងបានបញ្ជាក់ តាមរយះប្រមុខរដ្ឋរបស់ខ្លួនថា បារាំងមិនមានបំណងអ្វីផ្សេង ក្រៅតែពីប្រយុទ្ធប្រឆាំងទល់នឹងភេវរកម្មឡើយ។
លោកប្រធានាធិបតីបារាំង ហ្វ្រង់ស៊័រ ហូឡង់ ថ្លែងការណ៍នៅវិមានប្រធានាធិបតី ល្ងាចថ្ងៃទី១២មករា។
រូបថត Philippe Wojazer / Reuters / NTB scanpix ។
ប្រធានាធិបតីបារាំង លោកហ្វ្រង់ស៊័រ ហូឡង់ (François Hollande) បានចេញមកបកស្រាយ នៅក្រោយបន្ទាប់ពីកិច្ចប្រជុំ នៃក្រុមប្រឹក្សាការពារជាតិ ស្ដីអំពីប្រតិបត្តិការសឹកនៅក្នុងប្រទេសម៉ាលី (ទ្វីបអាហ្វ្រិកកណ្ដាល) [...]