កម្ពុជា៖ សហគ្រាសអគ្គិសនីបារាំង ចង់សង់រោងចក្រអគ្គិសនីនៅតំបន់ឆ្នេរ
«ជាផលប្រយោជន៍ សម្រាប់សហគ្រាសអគ្គិសនីរដ្ឋ របស់បារាំង ក្នុងការសាងសង់រោងចក្រផលិតអគ្គិសនីនៅកម្ពុជា» នេះជាការលើកឡើង របស់នាយករដ្ឋមន្ត្រីបារាំង ក្នុងរយះពេលនៃដំណើរទស្សនកិច្ច រយះពេលពីរថ្ងៃកន្លងមកនេះ ដើម្បីចូលរួមក្នុងព្រះរាជពិធីថ្វាយព្រះភ្លើង ព្រះបរមកោដ្ឋនៃអតីតព្រះមហាក្សត្រ នរោត្ដម សីហនុ។
ផ្លាកសញ្ញារបស់ក្រុមហ៊ុនអគ្គិសនីបារាំង នៅលើអាគារដ៏ស្កឹមស្កៃរបស់ខ្លួន។
ឯកអគ្គរដ្ឋទូតថ្មីរបស់បារាំងប្រចាំនៅកម្ពុជា លោក ស៊ែជ ម៉ូស្ទូរ៉ា (Serge Mostura) ដែលនៅមិនទាន់ប្រកាសជាផ្លូវការ សម្រាប់មុខតំណែងរបស់លោកនោះ បានប្រកាសថា នាយករដ្ឋមន្ត្រីបារាំងលោក ហ្សង់-ម៉ាក អៃរ៉ូល (Jean-Marc Ayrault) បានបញ្ជាក់ទៅដៃគូរសន្ទនា លោកហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងជំនួបជាលក្ខណៈឯកជន [...]