ស្រុតអាគារនៅបង់ក្លាដេស៖ មនុស្សប្រាំនាក់ត្រូវបានឃាត់ខ្លួន
នគរបាលនៃប្រទេសបង់ក្លាដេស បានឃាត់ខ្លួន មនុស្សប្រាំនាក់ នៅថ្ងៃសៅរ៍ទី២៧ខែមេសានេះ ដែលមានជាប់ទាក់ទងនឹងការបាក់ស្រុត កាលពីដើមសប្ដាហ៍ បង្កអោយមនុស្សយ៉ាងតិច ៣៤៨នាក់បានស្លាប់ ខណៈពេលដែលអ្នកជួយសង្គ្រោះ បានទាញមនុស្សនៅរស់រានមានជីវិត ចំនួន២៩នាក់ផ្សេងទៀត ពីក្នុងគំនរបែកបាក់នោះ។
ទិដ្ឋភាពនៃការបាក់ស្រុតរបស់អាគាររោងចក្រ។
ភាគច្រើននៃអ្នករងគ្រោះ ត្រូវបានកិនសង្កត់ដោយ ផ្ទាំងបេតុងធំៗ នៃអាគាររោងចក្រដេរខោអាវកំពស់ប្រាំបីជាន់ ដែលបានបាក់ធ្លាក់ស្រុត នៅព្រឹកថ្ងៃពុធ ខណៈពេលដែលកម្មការអ្នកធ្វើការទាំងអស់ កំពុងធ្វើការ។ ជាហេតុការណ៍ដ៏គួរអោយតក់ស្លុត ដែលបានវាយប្រហារលើវិស័យវាយនភ័ណ្ឌ នៃប្រទេសបង់ក្លាដេស។ គ្រោះថ្នាក់នេះ បានឆ្លះបញ្ចាំង ពីលក្ខខ័ណ្ឌការងាររបស់កម្មករនៅទីនោះ ដែលរកបានប្រាក់កម្រៃប្រមាណជា [...]