ស្រុត​អាគារ​នៅ​បង់ក្លាដេស៖ មនុស្សប្រាំ​នាក់​ត្រូវ​បាន​ឃាត់​ខ្លួន

នគរបាលនៃប្រទេសបង់ក្លាដេស បានឃាត់ខ្លួន មនុស្សប្រាំនាក់ នៅថ្ងៃសៅរ៍ទី២៧ខែមេសានេះ ដែលមានជាប់ទាក់ទងនឹងការបាក់ស្រុត កាលពីដើមសប្ដាហ៍ បង្កអោយមនុស្សយ៉ាងតិច ៣៤៨នាក់បានស្លាប់ ខណៈពេលដែលអ្នកជួយសង្គ្រោះ បានទាញមនុស្សនៅរស់រានមានជីវិត ចំនួន២៩នាក់ផ្សេងទៀត ពីក្នុងគំនរបែកបាក់នោះ។
Loading...
  • ដោយ: កេសរ កូល
  • កែប្រែចុងក្រោយ: April 28, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

នគរបាលនៃប្រទេសបង់ក្លាដេស បានឃាត់ខ្លួន មនុស្សប្រាំនាក់ នៅថ្ងៃសៅរ៍ទី២៧ខែមេសានេះ ដែលមានជាប់ទាក់ទង​នឹងការបាក់ស្រុត កាលពីដើមសប្ដាហ៍ បង្កអោយមនុស្សយ៉ាងតិច ៣៤៨នាក់បានស្លាប់ ខណៈពេលដែលអ្នកជួយសង្គ្រោះ បានទាញមនុស្សនៅរស់រានមានជីវិត ចំនួន២៩នាក់ផ្សេងទៀត ពីក្នុងគំនរបែកបាក់នោះ។


ទិដ្ឋភាពនៃការបាក់ស្រុតរបស់អាគាររោងចក្រ។

ភាគច្រើននៃអ្នករងគ្រោះ ត្រូវបានកិនសង្កត់ដោយ ផ្ទាំងបេតុងធំៗ នៃអាគាររោងចក្រដេរខោអាវកំពស់ប្រាំបីជាន់ ដែល​បានបាក់ធ្លាក់ស្រុត នៅព្រឹកថ្ងៃពុធ ខណៈពេលដែលកម្មការអ្នកធ្វើការទាំងអស់ កំពុងធ្វើការ។ ជាហេតុការណ៍ដ៏គួរអោយ​តក់ស្លុត ដែលបានវាយប្រហារលើវិស័យវាយនភ័ណ្ឌ នៃប្រទេសបង់ក្លាដេស។ គ្រោះថ្នាក់នេះ បានឆ្លះបញ្ចាំង ពីលក្ខខ័ណ្ឌ​ការងាររបស់កម្មករនៅទីនោះ ដែលរកបានប្រាក់កម្រៃប្រមាណជា ៣៨ដុល្លាក្នុងមួយខែ ដើម្បីផលិតខោអាវសម្លៀកបំពាក់ អោយក្រុម​យីហោធំៗអន្តរជាតិ។

ក្នុងចំណោមអ្នកដែលត្រូវបានឃាត់ខ្លួន នៅថ្ងៃសៅរ៍នេះ មានពីរនាក់ជាម្ចាស់រោងចក្រនោះ ដែលតាមសាលដីការ​របស់​តុលាការ នៃទីក្រុងដាកា អាចនឹងត្រូវគេសាកសួរចំនួន១២ថ្ងៃ ដោយមិនចាំបាច់មានការចោទប្រកាន់ ដាក់បន្ទុកអ្វីឡើយ។ មនុស្សបីនាក់ទៀត ជាមន្ត្រីវិស្វករពីនាក់ និងស្ត្រីភរិយាម្ចាស់អាគារ ដែលស្ថិតក្នុងការឃុំខ្លួនរួចហើយ។

ការងើបឡើងធ្វើបាតុកម្មដ៏ហឹង្សា ដើម្បីប្រឆាំងនឹងការមិនទទួលខុសត្រូវនឹងបញ្ហាសន្តិសុខសុវត្ថិភាពរបស់កម្មករ បានផ្ទុះ​ឡើងជាបន្តនៅថ្ងៃដដែលនេះ នៅទីក្រុងដាការ និងទីក្រុងជីតាហ្គោង នៅផ្នែកអាគ្នេយ៍នៃប្រទេស។ នៅទីនោះ រថយន្ដ​ជា​ច្រើន ត្រូវបានដុតបំផ្លាញ។

ចំណែកឯអ្នកជួយសង្គ្រោះវិញ បើទោះជានៅក្រោមកម្ដៅថ្ងៃ និងមានភ្លៀងផ្គរយ៉ាងណាក៏ដោយ ពួកគេបានសម្រេច​ជីក​គាស់ទៅដល់ជាន់ផ្ទាល់ដីនៃអាគារ។ «អ្នកនៅរស់រានមានជីវិត បានឆ្លើយនឹងការហៅរបស់យើង បើទោះជាលឺកាន់​តែ​តិច​ទៅៗក៏ដោយ» នេះជាការបញ្ជាក់របស់អគ្គនាយនគរបាលផ្នែកអគ្គិភ័យ លោក អាលី អាមេដ ខ័ណ (Ali Ahmed Khan)។ លោកបានបន្តថា «អាគារបានពុកផុយណាស់ទៅហើយ។ គ្រប់ជាន់ទាំងអស់នៃអាគារ ចាំតែនឹងបាក់ធ្លាក់មកប៉ុណ្ណោះ។ ជាបេសកកម្មមួយ យ៉ាងពិបាក តែយើងនៅតែអាចជួយជននៅរស់ បានច្រើនគួសមដែរ។»

សូមបញ្ជាក់ថា ក្រុមហ៊ុនជាច្រើនដែលធ្វើការនៅក្នុងអាគារនេះ បានប្រើប្រាស់បុគ្គលិក ប្រមាណជា ៣១២២នាក់ ហើយ​រហូតមកទល់នឹងថ្ងៃនេះ គេនៅមិនទាន់ដឹងច្បាស់ថា តើនៅថ្ងៃកើតហេតុមានមនុស្សប៉ុន្មាននាក់ បាននៅទីនោះនៅឡើយ។ អាជ្ញាធរបានជូនដំណឹងកាលពីថ្ងៃអង្គារមុនមួយថ្ងៃ ពីការជម្លៀសមនុស្សចេញពីអាគារ នៅពេលដែលមើលឃើញ​ពីស្នាម​ប្រេះជាច្រើន នៅលើជញ្ជាំង។ តែក្រុមហ៊ុនទាំងនោះ មិនបានស្ដាប់ការព្រមាននេះទេ ដោយសារតម្រូវការយ៉ាង​មមាញឹក​នៃ​ផលិតផលខោអាវ ហើយបានបង្ខំអោយ បុគ្គលិកទាំងអស់ចូលធ្វើការ រហូតកើតវិនាសកម្មនេះឡើង នៅថ្ងៃបន្ទាប់៕

-------------------------------------------------
ដោយ ៖ កេសរកូល - ភ្នំពេញ ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...