Posts tagged as "Gabriela Isler"

បវរ​កញ្ញា​ចក្រវាឡ​ឆ្នាំ​២០១៤​ថ្មី៖ ចំណុច​ទាំង​ប្រាំ ដែល​អ្នក​មិន​ដឹង​ (vdo)

បវរ​កញ្ញា​ចក្រវាឡ​ឆ្នាំ​២០១៤​ថ្មី៖ ចំណុច​ទាំង​ប្រាំ ដែល​អ្នក​មិន​ដឹង​ (vdo)

បររកញ្ញា​មក​ពី​ប្រទេស​កូឡំប៊ី កញ្ញា ប៉ូលីណា វេហ្គា (Paulina Vega) ក្នុង​វ័យ​២២​ឆ្នាំ ត្រូវ​បាន​ជ្រើស​រើស​ជា​បវរ​កញ្ញា ចក្រវាឡ​ឆ្នាំ​២០១៤ កាល​ពី​យប់​ថ្ងៃ​ទី​២៥ ខែ​មករា ចុង​សប្ដាហ៍​កន្លង​ទៅ​នេះ ក្នុង​ក្រុង ដ័រ៉ាល (Doral ស្ថិត​នៅ​ជាយ​ក្រុង មីអាមី) រដ្ឋ​ផ្លរីដា សហរដ្ឋ​អាមេរិក។ ជ្រើស​ចេញ​ពី​បេក្ខនារី​៨៧នាក់​ផ្សេង​ទៀត នាង វេហ្គា បាន​ចូល​មក​ជំនួស​តំណែង ពី​បវរកញ្ញា​ចក្រវាឡ​ឆ្នាំ​ទៅ​ម៉ិញ ដែល​បាន​​ជាប់​ទៅ​លើបវរ​កញ្ញា មក​ពី​ប្រទេស​វ៉េណេហ្សុអេឡា នាង ហ្គាប្រ៊ីអេឡា អ៊ីស្ល័ (Gabriela Isler)។

ខាង​ក្រោម​នេះ ជា​ចំណុច​ទាំង​ប្រាំ ដែល​លោក​អ្នក​មិន​បាន​ដឹង (ឬ​ក៏​ដឹង​ហើយ តែ​អាន​ឲ្យ​ដឹង​ម្ដង​ទៀត) ពី​បវរ​កញ្ញា​ឆ្នាំ​២០១៤​ដ៏​ប្រិម​ប្រិយ​ម្នាក់​នេះ៖

១) នាង ប៉ូលីណា វេហ្គា មាន​ជីដូន​ជីតា​ជា​មនុស្ស​«ល្បី»

នាងប្រាកដជាមានមោទនភាពណាស់ ដោយបានកើតមកនៅក្នុងត្រកូល [...]

បវរកញ្ញា​វេណេហ្សុយអេឡា ជាប់​ជា​បវរ​កញ្ញា​ចក្រវាឡ​២០១៣ (Pic)

បវរកញ្ញា​វេណេហ្សុយអេឡា ជាប់​ជា​បវរ​កញ្ញា​ចក្រវាឡ​២០១៣ (Pic)

តំណែងជាបវរកញ្ញាចក្រវាឡ លើកពី៦២ឆ្នាំ២០១៣នេះ បានធ្លាក់ទៅលើនាងបវរញ្ញាមកពីប្រទេស វេណេហ្សុយអេឡា នាង ហ្គាប្រ៊ីអេឡា អ៊ីស្ល័ (Gabriela Isler) នៅក្នុងការប្រកួតកាលពីយប់ថ្ងៃសៅរ៍ទី ០៩ខែវិច្ឆិកា ឆ្នាំ២០១៣ នេះ នៅទីក្រុង​​ម៉ូស្គូ ដែលទើបនឹងទទួលរៀបចំការប្រកួតនេះជាលើកដំបូង។


បវរកញ្ញាសកលលោកឆ្នាំមុន ឡើងមកបំពាក់ម្កុដឲ្យបវរកញ្ញាដែលជាប់តំណែងថ្មី នាងហ្គាប្រ៊ីអេឡា អ៊ីស្ល័។ (រូបថត AFP)

ប្រលងបវរកញ្ញា - ម្កុដពេជ្រ តំណាងឲ្យតំណែងជាបវរកញ្ញាចក្រវាឡឆ្នាំនេះ ត្រូវបានពាក់ទៅឲ្យបវរកញ្ញាមកពីប្រទេស​វេណេហ្សុយអេឡា អាយុ២៥ឆ្នាំ ដែលជាពិធីការិនីប្រចាំឲ្យស្ថានីយទូរទស្សន៍មួយផង ដោយបវរកញ្ញាឆ្នាំមុន នាង អូលីវៀ ខាលប៉ូ (Olivia Culpo) ដែលមានសញ្ជាតិអាមេរិកាំងនោះ។ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...