ជ្រុងមួយនៃប្រទេសថៃ៖ នៅពេលជីវិតត្រូវរស់ ពីក្រោយធុងសម្រាម
តាំងពីច្រើនទស្សវត្តន៍មកហើយ ដែលដូនចាស់ «នម ព្រម-អន» និងស្វាមីរបស់គាត់ រកទទួលទានចិញ្ចឹមជីវិត ជាមួយនឹងការដើរកកាយ ធុងសម្រាមនៅតាមចិញ្ចើមថ្នល់ ក្នុងទីក្រុងបាងកក។ ប្រសិនជាពីមុនមក គាត់រកទទួលទានជាមួយនឹងអ្វីៗ ដែលធ្វើអោយគាត់បានរស់យ៉ាងត្រដាបត្រដួសនោះ ប៉ុន្ដែប្រព័ន្ធមួយទើបនឹងកើតថ្មី ក្នុងការយកសម្រាម ទៅប្ដូរនឹងចំណីអាហារ បានធ្វើអោយជីវិតពួកគាត់ មានភាពប្រសើរជាងមុន។
កុមារីម្នាក់ កំពុងបែងចែកកាកសំណល់ដែលខ្លួន កកាយបាន យកមកដូរនៅនឹងហាង«រួមគ្នា»។
រូបថត AFP/ Pornchai Kittiwongsakul។
«នៅពេលយើងឃ្លាន យើងអាចរករបស់របរកាកសំណល់ខ្លះ យកទៅដូរនឹងបាយ គ្រឿងប្រដាប់បោកគក់ សាប៊ូ និងអ្វីៗផ្សេងទៀត។» [...]