អ្នកកាន់កាមេរ៉ាថតឲ្យ ថោន ត្រូវរន្ទះបាញ់ស្លាប់ពេលថតកុននៅភ្នំបាសិត
ដំណឹងពីក្រុមការងារ ដែលបានចូលរួមថតភាពយន្ដ រឿង «រៃមាស» របស់ផលិតកម្ម ថោន នៅទីតាំងភ្នំបាសិត បានរៀបរាប់ប្រាប់ថា ដំណើរការថត កំពុងប្រព្រឹត្តទៅ ក៏ស្រាប់តែមានភ្លៀងផ្គរកើតឡើង។ រពេចនោះ រន្ទះមួយបានបាញ់ មកចំយុវជនម្នាក់ ឈ្មោះ មឿន វណ្ណា ដែលជាអ្នកកាន់កាម៉េរ៉ា បណ្ដាលឲ្យស្លាប់ នៅនឹងកន្លែង។ ហេតុការណ៍ដ៏រន្ធត់នេះ បានកើតឡើង នៅចំពោះមុខតារាសម្តែងច្រើននាក់ ក្នុងនោះមានកញ្ញា នៅ សូនីតា ម្នាក់ផង។
មរណភាពដ៏អាណោចអាធម ត្រូវបានពិភពអ្នកសិល្បៈ ប្រកាសតៗគ្នា នៅថ្ងៃនេះ។ មុនគេ គឺកញ្ញា នៅ សូនីតា បានសរសេរនៅលើបណ្ដាញសង្គមថា៖ «ខ្ញុំពិតជាមិននឹកស្មានថា បងទៅចោលពួកខ្ញុំ លឿនយ៉ាងនេះសោះ។ បងជាមនុស្ស ស្លូតត្រង់ គួរអោយគោរពណាស់ មិនដែលចេះរអ៊ូ រឺក៏មាត់កអីទេ។ ហេតុអីមនុស្សល្អ ទៅលឿនយ៉ាងនេះ។»។
រីឯលោក ទេព រិនដារ៉ូ វិញ ដែលបានធ្វើការជិតដិត ជាមួយយុវជន មឿន វណ្ណា បានរូបថតពីសន្លឹក អមដោយវិយោគកថា ដូច្នេះ៖ [...]