ទេព រិនដារ៉ូ ហៅ​អ្នក​ដៀល​«មុខ​ស្រែៗ» ថា​មាន​មុខ​ដូច​«ខ្មោច»

សម្រាប់កំពូលតារាសំដែងជើងចាស់ លោក ទេព រិនដារ៉ូ ការត្មិះដៀលនរណាម្នាក់ ថាមាន​មុខ​«ស្រែៗ» ជា​រឿង​ទទួល​យក​​មិន​បាន និងមិនចេះប្រមាណខ្លួន។ ជាប្រតិកម្មថ្មីមួយទៀត ពីមជ្ឈដ្ឋានអ្នកសិល្បៈ បន្ទាប់ពី​ការ​ថ្លែង​ របស់​​ម្ចាស់​វិទ្យុ​ក្នុង​ស្រុក​មួយ ដែល​ហៅកំពូល​តារា​ចម្រៀង លោក ព្រាប សុវត្ថិ ថាមានមុខ«ស្រែៗ» កាល​ពី​ពីរ​ថ្ងៃ​មុន។
ទេព រិនដារ៉ូ ហៅ​អ្នក​ដៀល​«មុខ​ស្រែៗ» ថា​មាន​មុខ​ដូច​«ខ្មោច»
ពីឆ្វេងទៅស្ដាំ៖ លោក ទេព រិនដារ៉ូ កំពូលតារាសម្ដែងជើងចាស់ និងលោក សេង ប៊ុនវ៉េង ហៅអាចារ្យ «A» ម្ចាស់វិទ្យុ «ABC»។ (រូបថតលើហ្វេសប៊ុក)
Loading...
  • ដោយ: ដារី ([email protected]) - ភ្នំពេញ ថ្ងៃទី២៨ មករា ២០១៧
  • កែប្រែចុងក្រោយ: January 28, 2017
  • ប្រធានបទ: តារាខ្មែរ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

នៅពេលដែលលោក ទេព រិនដារ៉ូ កំពូលតារាសម្ដែងខ្មែរជើងចាស់ មិនពេញចិត្តនឹងអ្វីមួយ លោក​ប្រាកដ​ណាស់ នឹង​បញ្ចេញ​ឲ្យ​ឃើញ​ភ្លាម ហើយនោះ​គឺជា​ជីវិតពិតៗ និង​មិន​មែន​ជា​ការ​សម្ដែង​ឡើយ។ ជា​ពិសេស ​ប្រតិកម្ម​ទៅ​នឹង​ការ​ហៅ​​នរណាម្នាក់ ថាមានមុខមាត់​«ស្រែៗ» លោក ដារ៉ូ បានចំអក​មក​វិញថា គឺអ្នក​ដែល​ហៅ​​គេ​នោះ​​ទៅ​វិញ​ទេ ដែល​មាន​មុខ​ដូច​«ខ្មោច»។

ការថ្លែងរបស់លោក បានធ្វើ​ឡើង នៅក្នុងវីដេអូមួយ ដែលត្រូវ​បាន​តារា​​សម្ដែង ​​នៅ​ក្នុងរឿង​ភាគ ពស់កេង​កង កញ្ញា ដួង ម៉ានិច បង្ហោះផ្សាយផ្ទាល់ នៅលើបណ្ដាញសង្គម កាលពីម្សិលម៉ិញ។ នៅ​ក្នុង​វីដេអូ​នោះ ដំបូង​ឡើយ គេ​ឃើញ​លោក ទេព រិនដារ៉ូ កំពុងមើលអ្វីមួយ នៅក្នុងទូរស័ព្ទរបស់លោក។ លុះតារា​​សំដែង​​ស្រី បាន​​ដើរ​​ទៅ​​ជិត លោក ដារ៉ូ បាន​បញ្ជាក់​ខ្លាំងៗ ជា​ច្រើន​ដង​ថា៖ «និយាយទៅ ដៀលគេ​សុទ្ធតែអ្នកស្រែ ដល់​ទៅ​ខ្លួន​ឯង មុខ​ដូច​ខ្មោច»។

លោកមិនបានបញ្ជាក់ថា លោកចង់និយាយពីនរណា ដែលបានដៀលគេឯង ថាជាអ្នកស្រែ​នោះ​ឡើយ។ តែ​ឃ្លា​ដ៏​ខ្លី​នេះ បាន​កើត​ឡើង នៅក្រោយ​ហេតុការណ៍​ដ៏អាស្រូវមួយ ដែល​បាន​បង្ក ឲ្យមានការ​ភ្ញាក់ផ្អើល និង​ប្រតិកម្ម​មក​ពី​គ្រប់​ទិសទី។ នោះ គឺការ​ថ្លែង​ផ្សាយ​ផ្ទាល់ នៅលើ​រលក​ធាតុ​អាកាស ពីសំណាក់​ម្ចាស់​​វិទ្យុ «ABC» លោក សេង ប៊ុនវ៉េង ហៅ អាចារ្យ A ដែលបានហៅ​កំពូល​តារា​ចម្រៀងខ្មែរ លោក ព្រាប សុវត្ថិ ថា​មាន​មុខ​«ស្រែៗ»​ កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន។

នៅលើគណនេយ្យ​ហ្វេសប៊ុក របស់លោក ទេព រិនដារ៉ូ គេឃើញលោក​បាន​ចែករំលែក នូវ​សារ​មួយ​ចំនួន ដែល​និយាយ​ពី​ករណី​នេះដែរ តែលោក​គ្រាន់​តែ​ធ្វើ​អត្ថាធិប្បាយ​យ៉ាង​ខ្លី ទំនងជាអស់​សំណើច​ថា៖ «ហាស ហា»។

រឿងរ៉ាវដ៏អាស្រូវខាងលើ ត្រូវបានក្រុមការងារ របស់វិទ្យុ «ABC» ចេញមុខ​មកសុំទោស​តាម​វិទ្យុ​របស់​ខ្លួន ចំពោះ​តារា​ចម្រៀង​ល្បីវិញ។ តែ​ការ​សុំទោសនោះ មិនត្រូវបាន​ក្រុមអ្នករិះគន់​ភាគ​ច្រើន គិត​ថា ជាការ​សុំទោស ដែល​ផុស​ចេញ ពីទឹកចិត្ត​ពិតប្រាកដ​នោះទេ៕

» វីដេអូផ្សាយ​ផ្ទាល់ របស់កញ្ញា ដួង ម៉ានិច៖

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...