កម្ពុជា៖ ច្បាប់ប្រឆាំងការរត់ពន្ធមនុស្ស នឹងគ្មាន«ន័យ» បើមន្ត្រីអនុវត្តច្បាប់«ពុករលួយ»
ភ្នំពេញ៖ ច្បាប់ស្តីពីការបង្ក្រាបអំពើរត់ពន្ធមនុស្ស ជាតម្រូវការមួយត្រូវតែមាន ព្រោះ(វា)ជាផ្នែកមួយ ជួយបំពេញន្ថែមទៅនឹងភាពខ្វះចន្លោះ ឬការខ្វះខាតនៃច្បាប់ ស្ដីពីការបង្ក្រាបអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ។ ក្នុងសង្គមមានអំពើពុករលួយ «កាលណាមានច្បាប់កាន់តែច្រើន អ្នកពុករលួយកាន់តែស្រួលរកលុយ»។ នេះជាការលើកឡើងរបស់លោក សុខ សំអឿន នាយកប្រតិបត្តិ នៃអង្គការក្រុមអ្នកច្បាប់ការពាសិទ្ធិកម្ពុជា។
រូបភាពជំនួស ដើម្បីបង្ហាញពីការចាប់បង្ខាំង និងបង្ខំមនុស្សនៅក្នុងទ្រុងមួយ។ (រូបថត MONOROOM.info)
សេចក្តីព្រាងច្បាប់ដោយក្រសួងយុត្តិធម៌ ស្តីពីការបង្ក្រាបរត់ពន្ធមនុស្សដែលបានព្រាងឡើង ជាងប្រាំពីរឆ្នាំហើយនោះ នាព្រឹកថ្ងៃទី១៣ ខែកញ្ញានេះនីសណ្ឋាគារសាន់វេ។ [...]