Posts tagged as "muguet"

ប្រវត្តិ​​នៃ​​ការ​បង្ហូរ​ឈាម មុន​ក្លាយ​ជា​«ទិវា​​ពលកម្ម​អន្តរជាតិ»

ប្រវត្តិ​​នៃ​​ការ​បង្ហូរ​ឈាម មុន​ក្លាយ​ជា​«ទិវា​​ពលកម្ម​អន្តរជាតិ»

ជារៀងរាល់ឆ្នាំ នៅថ្ងៃទី១ ខែឧសភា ប្រទេសមួយចំនួនធំនៅក្នុងពិភពលោក មិនដែលភ្លេចប្រារព្ធ ទិវា​ពលកម្ម​អន្តរជាតិឡើយ។ តើទិវានេះមានប្រវត្តិ និងអត្ថន័យខ្លឹមសារបែបណាខ្លះ? សូមលោក​អ្នក​អញ្ចើញ​តាម​ដាន អត្ថបទ​​ស្រាវជ្រាវ​មួយ ដែលដកស្រង់ពីឯកសារជាច្រើន មកជម្រាបជូន​ដូចខាងក្រោម៖

អត្ថន័យ

«ទិវាពលកម្ម​ ឬទិវាបុណ្យការងារ អន្តរជាតិ» ត្រូវបានគេហៅឈ្មោះម្យ៉ាងទៀតថា ទិវាមួយឧសភា។ ទិវានេះ​ត្រូវ​​បានគេប្រារព្ធឡើង នៅជុំវិញពិភពលោក តាមរយៈការដង្ហែក្រុមហ្វូងមនុស្សជាច្រើន នៅតាមដងផ្លូវ ដោយ​មាន​កាន់បដា និងបន្លឺពាក្យពេចន៍នានា ក្នុងន័យបង្ហាញ រំលឹក ឬទាមទារទៅនិយោជក រដ្ឋាភិបាល និង​មហាជន​ផ្សេង​ទៀត ​ឲ្យគោរពសិទ្ធិបុគ្គលិក កម្មករ ឬនយោជិតស្របតាម ច្បាប់ការងាររបស់ប្រទេស ក៏ដូចជាច្បាប់​ការងារ​​អន្តរជាតិ។

ទិវានេះត្រូវបានប្រារព្ធឡើង ដោយចលនាពលកម្មអន្តរជាតិ រួមនិងចលនាឆ្វេងនិយម [...]

កម្មករ​ដាក់​ញាត្តិ​នៅ​រដ្ឋសភា ទាមទារ​១៧​ចំណុច ក្នុង​ទិវា​ពលកម្ម​អន្តរជាតិ

កម្មករ​ដាក់​ញាត្តិ​នៅ​រដ្ឋសភា ទាមទារ​១៧​ចំណុច ក្នុង​ទិវា​ពលកម្ម​អន្តរជាតិ

ក្រុមសហភាពការងារកម្ពុជា ដែលប្រមូលផ្ដុំ ទៅដោយសហជីព និងសមាគម ក្នុងវិស័យកាត់ដេរ សម្លៀកបំពាក់ និង​ស្បែក​ជើង មន្ត្រីរាជការ គ្រូបង្រៀន កម្មករសំណង់ កម្មករវិស័យកសិកម្ម និងវិស័យផ្សេងៗទៀត ជាច្រើន រួមទាំងយុវជនផង បាន​នាំគ្នាប្រារព្ធពិធី ទិវាពលកម្មអន្តរជាតិ លើកទី១២៩នេះ ក្នុងគោលបំណង សំណូមពរឲ្យរដ្ឋាភិបាល និងរដ្ឋសភាជាតិ ព្រមទាំងក្រសួងស្ថាប័ន ដែលពាក់ព័ន្ធ ដោះស្រាយបញ្ហាជាបន្ទាន់ ចំពោះកម្មករ នៅក្នុងប្រទេសកម្ពុជា។

ល័ក្ខខ័ណ្ឌ ដែលមានទាំងអស់១៧ចំណុច ត្រូវបានលោក អាត់ ធន់ ប្រធានសហភាពការងារកម្ពុជា ពន្យល់ថា ការងារ​ដែល​មាន សម្រាប់កម្មករ និងអ្នកធ្វើការទាំងអស់ សព្វថ្ងៃនេះ សុទ្ធតែនៅមានប្រាក់ខែទាប ដែលក្រុមកម្មករទាំងនោះ មិន​អាចទទួលយកបាន។ នៅក្នុងល័ក្ខខ័ណ្ឌ ទាំង១៧ចំណូចនេះ ក៏មានការទាមទារ ប្រាក់ខែគោល១៧៧ដុល្លារ ដើម្បីដោះ​ស្រាយ និងសម្រួលជីវភាពកម្មករ ឲ្យបានធូរធារ និងលុបបំបាត់ រាល់ទម្រង់គំរាមកំហែង សហជីពផ្សេងៗ [...]

សិទ្ធិកម្មករធ្វើការតាមផ្ទះ ក៏ជា«សិទ្ធិកម្មករ»

សិទ្ធិកម្មករធ្វើការតាមផ្ទះ ក៏ជា«សិទ្ធិកម្មករ»

ភ្នំពេញ៖ ក្រុមកម្មករប្រមាណ ជាង១ម៉ឺននាក់ ដែលដឹកនាំដោយសហជីបកម្មករជាង ១០០ស្ថាប័ន បានដង្ហែរជាក្បួន ក្នុង​គោល​បំណង​ដាក់​ញត្តិជូន​រដ្ឋសភា ទាក់ទងនឹងលក្ខខណ្ឌការងារនៅកម្ពុជា។ ក្នុងនោះ ការទាមឲ្យមាន ភាពសមរម្យសម្រាប់​កម្មករ​ធ្វើការនៅតាមផ្ទះ ជាចំណុចថ្មីមួយ ដែលពួកគាត់ចង់ឲ្យមាន។ ក្រៅពីនេះផងដែរ ពួកគាត់ចង់ទាមទាឲ្យមាន ការ​តម្លើង​​ប្រាក់​ខែជូនកម្មករ មន្រ្តីរាជការ ទាមទាឲ្យបញ្ចុះតម្លៃប្រេងសាំង កែលម្អលក្ខខណ្ឌការងារ បើកសេរីភាព​សម្រាប់​កម្មករ​ជាដើម។


កម្មការិនី ដែលដង្ហែជាក្បួន នៅថ្ងៃទី០១ខែឧសភាឆ្នាំ២០១៣។ (រូបថត O. Vary/ MONOROOM.info)

កាលពីថ្ងៃទី១ ឧសភា ២០១៣ កន្លងមកនេះ នៅលានប្រជាធិបតេយ្យ ពួកគាត់បានទាមចំនួន៨ចំណុច ដែលមានដូចជា៖ ឲ្យ​រដ្ឋាភិបាល​ផ្តល់​សច្ចាប័ន​លើអនុសញ្ញាពលកម្មអន្តរជាតិលេខ១៨៩ [...]

ទិវាពលកម្មអន្តរជាតិ៖ ត្រូវ​ធានា​ការ​រស់​នៅ​សមរម្យ ដល់​កម្មករ​និយោជិក និង​មន្ត្រី​រាជការ

ទិវាពលកម្មអន្តរជាតិ៖ ត្រូវ​ធានា​ការ​រស់​នៅ​សមរម្យ ដល់​កម្មករ​និយោជិក និង​មន្ត្រី​រាជការ

ក្រុមកម្មករ កម្មការិនី ប្រមាណជិតមួយម៉ឺននាក់ បានមកជួបជុំគ្នានៅទីលានប្រជាធិបតេយ្យ ដើម្បីហែក្បួន យកញត្តិទៅ​រដ្ឋសភា។ ក្រុមកម្មករទាំងនោះបានដើរដោយថ្មើរជើង លើកបដានានា ព្រមទាំងស្រែកទាមទាតមឃោសនសព្ទ័ ឲ្យមាន​ការដំឡើងប្រាក់ខែដល់កម្មករ និងមន្ត្រីរាជការ។ នៅក្នុងការជួបជុំនាព្រឹកថ្ងៃទី១ ខែឧសភាឆ្នាំ២០១៣នេះ គេសង្កេតឃើញ​មាន អង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិ ព្រមទាំងក្រុមរ៉ឺម៉កកង់បី គ្រូបង្រៀន និងកម្មករសំណង់មួយចំនួន​ក៏បាន​ចូលរួមដែរ។


ក្បួនដង្ហែបាតុកម្ម នៅថ្ងៃទី១ខែឧសភា ឆ្នាំ២០១៣នេះ ឆ្ពោះទៅកាន់រដ្ឋសភា។ (រូបថត O. Vary/ MONOROOM.info)

ក្នុងឱកាសទិវាពលកម្មអន្តរជាតិខួបលើកទី១២៧ នេះក្រុមសហជីពដែលបានដឹកនាំសមាជិករបស់ខ្លួន ជិត១៦ម៉ឺននាក់ ដង្ហែរជាក្បួនចេញពីទីលានប្រជាធិបតេយ្យ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...