អ៊ីស្ត្រាអែលបាញ់កម្ទេចយន្ដហោះស៊ីរីមួយគ្រឿង ដែលហោះចូលដីខ្លួន
កាំជ្រួចពីរដើម ធុន «Patriot» ដែលជាសព្វាវុធផលិត នៅសហរដ្ឋអាមេរិក ត្រូវបានកងទ័ពអ៊ីស្ត្រាអែល បាញ់ចេញ សំដៅកម្ទេចយន្ដហោះមួយគ្រឿង របស់កងទ័ពស៊ីរី ដែលហោះចូលដែនអាកាស អ៊ីស្ត្រាអែល កាលពីរសៀលថ្ងៃអង្គារនេះ។ នេះ បើតាមសេចក្ដីប្រកាសព័ត៌មាន របស់កងទ័ពអ៊ីស្ត្រាអែល ដែលហៅខ្លួនឯង តាមភាសាអេប្រឺ ថា «Tsahal»។
បើតាមសេចក្ដីប្រកាសព័ត៌មានដដែលនោះ បានឲ្យដឹងថា យន្ដហោះប្រដេញ របស់កងទ័ពអាកាសស៊ីរី ដែលជាប្រភេទយន្ដហោះ «Sukhoi» ផលិតនៅរ៉ូស្ស៊ី បានហោះចូល ទៅក្នុងលំហរអាកាស គ្រប់គ្រងដោយប្រទេសអ៊ីស្ត្រាអែល ប្រមាណជា២គីឡូម៉ែត្រ។
វិទ្យុក្នុងស្រុកអ៊ីស្ត្រាអែល បានបញ្ជាក់ថា យន្ដហោះស៊ីរី បានប៉ះជាមួយកាំជ្រួច «Patriot» នៅខាងលើតំបន់ «Golan» ដែលស្ថិតក្រោមការគ្រប់គ្រង របស់ប្រទេសអ៊ីស្ត្រាអែល និងបន្ទាប់មក យន្ដហោះបានទៅធ្លាក់ នៅក្នុងទឹកដី ស៊ីរី។
សេចក្ដីប្រកាសព័ត៌មាន បានអះអាងថា៖ «តាំងពីព្រឹកថ្ងៃអង្គារមក [...]