ស្ដេចបាល់ទាត់ ប៉ឺឡេ ត្រៀមជូតស្បែកជើង បើសិន អឹមបាប៉េ នៅតែបន្តឯកត្តកម្ម
នៅក្នុងការប្រកួតវគ្គផ្ដាច់ព្រ័ត្រ រវាងក្រុមមាន់គក បារាំង និងក្រុម ក្រូអាស៊ី ល្ងាចថ្ងៃអាទិត្យទី ១៥ ខែកក្កដា ឆ្នាំ២០១៨ នាកីឡដ្ឋាននៃរដ្ឋធានី ម៉ូស្គូ ប្រទេសរ៉ូស្ស៊ី កីឡាករ គីលីយ៉ាន អឹមបាប៉េ (Kylian Mbappé) ខ្សែប្រយុទ្ធជាតិបារាំង រកបានបាល់មួយគ្រាប់ ឲ្យក្រុមជម្រើសជាតិរបស់ខ្លួន នៅនាទីទី ៦៥។ បាល់មួយគ្រាប់នោះ ត្រូវបានកីឡាករវ័យ ១៩ឆ្នាំរូបនេះ ទាត់ពីចំងាយជាង ២០ម៉ែត្រ ដាក់បញ្ចូលទីក្រូអាត ដ៏គួរឲ្យស្ងប់ស្ងែង។
នៅចំពោះគ្រាប់បាលនេះ លោក ប៉ឺឡេ បានចេញមកសរសើរកីឡករ នៅក្នុងពេលភ្លាមៗថា៖ «ទើបនឹងមានកីឡាករវ័យក្មេងម្នាក់ទៀត ដែលជាប់លេខពីរ បន្តពីខ្ញុំ ដែលបានរកគ្រាប់បាល់បាន នៅក្នុងការប្រកួតផ្ដាច់ព្រ័ត្រមួយ នៃបាល់ទាត់ពិភពលោក។ សូមស្វាគមន៍ គីលីយ៉ាន អឹមបាប៉េ មកក្នុងក្លឹប (Editor's note: លោក ប៉ឺឡេ ចង់និយាយ ពីក្លឹបនៃកីឡាករវ័យក្មេងបំផុត ដែលរកគ្រាប់បាល់បានដូច្នេះ និងដែលមានសមាជិក តែលោក ប៉ឺឡេ [...]