Posts tagged as "CIJ"

ហោ ណាំហុង ពន្យល់​​ពី​ចំណុចសំខាន់ ក្នុង​ជម្លោះ​ទឹកដី​ជា​មួយ​ថៃ

ហោ ណាំហុង ពន្យល់​​ពី​ចំណុចសំខាន់ ក្នុង​ជម្លោះ​ទឹកដី​ជា​មួយ​ថៃ

ជាថ្មីម្ដងទៀត រដ្ឋមន្ត្រីការបរទេសកម្ពុជា បានអះអាងជាសាធារណៈថា រដ្ឋាភិបាលកម្ពុជា ដែលមានលោក ហ៊ុន សែន ជានាយករដ្ឋមន្រ្តី បានធ្វើការប្តេជ្ញាចិត្តការពារបូរណភាពទឹក ដោយមិនឲ្យមានការបាត់បង់ មួយ​ចង្អាមណាឡើយ មិនថាផ្នែកណាមួយ ឬជ្រុងណាមួយ នៃប្រទេសកម្ពុជានោះទេ។

ថ្លែងនៅក្នុងពិធីអបអរសាទរ អបអរសាទរ ចំពោះខួបពីរឆ្នាំ (១១ ខែវិច្ឆកា ឆ្នាំ២០១៣) នៃការទទួលជ័យជំនះ លើប្រទេសថៃ នៃសំណុំរឿងប្រាសាទព្រះវិហារ នៅតុលាការយុត្តិធម៌អន្តរជាតិ ក្នុងការបកស្រាយសាលក្រម ឆ្នាំ១៩៦២ រៀបចំឡើង ដោយយុវជននៃវិទ្យាស្ថាន បច្ចេកវិទ្យាកម្ពុជា (Techno) និងមានការចូលរួម ពីយុវជន​និស្សិត ប្រមាណជាង៥០០នាក់នោះ លោក ហោ ណាំហុង រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា បានលើកយកមកពន្យល់ នូវបទពិសោធន៍សំខាន់ៗមួយចំនួន ដែលទាក់ទងនឹងការតវ៉ាតាម​ផ្លូវច្បាប់ របស់កម្ពុជា ដើម្បីទាមទារ ការគ្រប់គ្រងប្រាសាទព្រះវិហារ ពីប្រទេសថៃមកវិញ។

[...]
ព្រះវិហារ៖ កុយ គួង ថា​កម្ពុជា​មិន​នៅ​ស្ងៀម ចំពោះ​ការ​បង្ក​ហេតុ​របស់​ថៃ

ព្រះវិហារ៖ កុយ គួង ថា​កម្ពុជា​មិន​នៅ​ស្ងៀម ចំពោះ​ការ​បង្ក​ហេតុ​របស់​ថៃ

មន្រ្តីអ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា លោក កុយ គួង បានអះអាងនៅថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៤ នេះថា​ប្រទេសកម្ពុជា បានជូនដំណឹង និងតវ៉ាឲ្យប្រទេសថៃ គម្បីដកលួសបន្លា ដែលបានពង្រាយនៅបរិវេណមុខ​ប្រាសាទ​ព្រះវិហាររួចហើយ តែភាគីទាហានថៃឆ្លើយថា រង់ចាំបញ្ជាថ្នាក់លើ។


ប្រាសាទព្រះវិហារខ្មែរ។

អធិបតេយ្យ - ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាន ក្រោយបញ្ចប់កម្មវិធីផ្លូវការ នៅទីស្តីការក្រសួងការបរទេស​កម្ពុជា​ លោក កុយ គួង មន្រ្តីអ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា បានសង្កត់ធ្ងន់ថា៖ «កម្ពុជាមិននៅស្ងៀមស្ងាត់ ចំពោះ​ទង្វើរបស់ភាគីថៃនោះទេ បើទោះជាកម្ពុជានឹងរង់ចាំការឆ្លើយតបពីភាគីថៃ ដែលមិនទាន់បានកំណត់​កាល​បរិច្ឆេទ​ច្បាស់លាស់ [...]

បក្សប្រឆាំង៖ កម្ពុជា​បាន​ឈ្នះ​ក្តី​រឿង​ប្រាសាទ​ព្រះវិហារ មិន​មាន​អ្វី​ប្លែក​ទេ

បក្សប្រឆាំង៖ កម្ពុជា​បាន​ឈ្នះ​ក្តី​រឿង​ប្រាសាទ​ព្រះវិហារ មិន​មាន​អ្វី​ប្លែក​ទេ

បើទោះជាគណបក្សសង្គ្រោះជាតិ ដែលជាគណបក្សប្រឆាំង បានចេញសេចក្ដីថ្លែងការណ៍អបអរសាទរ សាលក្រមនៃ​សាលាក្ដីយុត្តិធម៌អន្តរជាតិ ដែលសម្រេចឲ្យកម្ពុជាជាម្ចាស់កម្មសិទ្ធិស្របច្បាប់ លើផ្ទៃដីជុំវិញប្រាសាទព្រះវិហារ​នោះ​ក៏​ដោយ តែ​មន្ត្រីរបស់គណបក្សមួយនេះ បានបញ្ចេញទស្សនៈថា កម្ពុជាឈ្នះក៏ពិតមែន ក៏កម្ពុជាមិនមានអ្វីប្លែក ឬបាន​ចំណេញ​អ្វី​ជាដំកំភួនដែរ។ មិនប្លែកដោយសារថា ព្រះវិហារជារបស់ខ្មែរ និងនៅលើទឹកដីខ្មែរ តាំងពីដើមរៀងមក។


ប្រាសាទព្រះវិហារនឹងនៅតែជារបស់ខ្មែរដដែល។ (រូបថត ឯកសារ)

រាជធានីភ្នំពេញ - គណបក្សសង្គ្រោះជាតិ ដែលជាគណបក្សប្រឆាំងនៅក្នុងប្រទេសកម្ពុជា ធ្លាប់បានសម្តែង​ការជឿជាក់​រួចហើយថា ប្រាសាទព្រះវិហារនឹងនៅតែជារបស់ខ្មែរដដែល ពោលគឺកម្ពុជា [...]

នាយក​រដ្ឋមន្ត្រី​យីងឡាក់ ពន្យល់​ពលរដ្ឋ​ថៃ​ឲ្យ​ទទួល​យក​សាល​ក្រម

នាយក​រដ្ឋមន្ត្រី​យីងឡាក់ ពន្យល់​ពលរដ្ឋ​ថៃ​ឲ្យ​ទទួល​យក​សាល​ក្រម

គឺជាសេចក្ដីថ្លែងពន្យល់របស់នាយករដ្ឋមន្ត្រីថៃ លោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា ដែលធ្វើនៅតាមកញ្ចក់ទូរទស្សន៍ ថ្លែង​ទៅកាន់ពលរដ្ឋថៃទាំងអស់ ដើម្បីសុំឲ្យពួកគេ ទទួលយកសាលក្រមរបស់តុលាការអន្តរជាតិ។ ការពន្យល់របស់លោកស្រី បានធ្វើនៅប៉ុន្មានម៉ោងបន្ទាប់ពីការប្រកាសសាលក្រម របស់សាលាក្ដីយុត្តិធម៌ជាន់ខ្ពស់បំផុត នៃអង្គការសហប្រជាជាតិ ដែលបានសម្រេចបកស្រាយឲ្យកម្ពុជាធ្វើជាម្ចាស់ដីនៅជុំវិញ ប្រាសាទព្រះវិហារដែលមានចំណាស់ជិត១ពាន់ឆ្នាំ។


នាយករដ្ឋមន្ត្រីថៃ លោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា ថ្លែងតាមកញ្ចក់ទូរទស្សន៍ ថ្ងៃទី១១ខែវិច្ឆិកាឆ្នាំ២០១៣។ (រូបថត ចម្លងពីអេក្រង់វីដេអូ)

ជម្លោះព្រំដែន - នាយករដ្ឋមន្ត្រីថៃ បានថ្លែងតាមកញ្ចក់ទូរទស្សន៍ នៅក្នុងជំហរនឹងនរស្ងប់ស្ងៀម [...]

តុលាការ​អន្តរជាតិ៖ ដី​ជុំ​វិញ​ប្រាសាទ​ព្រះវិហារ​ដែល​​ថៃ​ទាម​ទារ ជា​របស់​កម្ពុជា

តុលាការ​អន្តរជាតិ៖ ដី​ជុំ​វិញ​ប្រាសាទ​ព្រះវិហារ​ដែល​​ថៃ​ទាម​ទារ ជា​របស់​កម្ពុជា

តុលាការយុត្តិធម៌ជាន់ខ្ពស់បំផុត របស់អង្គការសហប្រជាជាតិ បានសម្រេចនៅថ្ងៃចន្ទទី១១ខែវិច្ឆកានេះ ថាប្រទេសកម្ពុជា មានអធិបតេយ្យភាព លើដីមានជម្លោះ នៅជុំវិញប្រាសាទ ព្រះវិហារ នៅជាប់ព្រំដែន ជាមួយប្រទេសថៃ។ ជាការប្រកាស​សាលក្រម ទៅតាមពាក្យបណ្ដឹងមួយ ដែលប្រទេសកម្ពុជាបានស្នើសុំឲ្យតុលាការយុត្តិធម៌អន្តរជាតិ បកស្រាយឡើងវិញ​នូវសាលក្រមឆ្នាំ ១៩៦២ ដែលសាលាក្ដីនេះ បានសម្រេចឲ្យប្រាសាទព្រះវិហារ ស្ថិតក្នុងដែនអធិបតេយ្យភាព​នៃប្រទេស​កម្ពុជា។


ប្រាសាទព្រះវិហារបស់ខ្មែរ នៅលើទឹកដីរបស់ខ្មែ។ (រូបថត ឯកសារ)

ជម្លោះព្រំដែន - តុលាការយុត្តិធម៌អន្តរជាតិ ដែលហៅកាត់ថាភាសាអង់គ្លេសថា ICJ ឬភាសាបារាំងថា CIJ នោះ បាន​សម្រេចថា តំបន់ជុំវិញប្រាសាទព្រះវិហារចំណាស់ជិតមួយពាន់ឆ្នាំ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...