Posts tagged as "Homicide"

ច្របាច់​ក​សម្លាប់​ហើយ យក​សព​ភរិយា​ទៅ​បង្កក​ក្នុង​ទូ​ទឹកកក

ច្របាច់​ក​សម្លាប់​ហើយ យក​សព​ភរិយា​ទៅ​បង្កក​ក្នុង​ទូ​ទឹកកក

កាលពីថ្ងៃព្រហស្បត្តិ៍ សប្ដាហ៍មុន តុលាការក្រុងសៀងហៃ នៃប្រទេសចិនកុម្មុយនីស្ដិ៍ បានសម្រេចផ្ដន្ទាទោស លើបុរសម្នាក់ ពីបទបានសម្លាប់ភរិយាខ្លួន និងបានទុកសាកសពឲ្យកក នៅក្នុងទូទឹកកក ក្នុងរយៈពេល៣ខែ។ បុរសរូបនោះ ឈ្មោះ «Zhu Xiaodong» អាយុ៣១ឆ្នាំ ត្រូវបានតុលាការរកឃើញថា បានច្របាច់កភរិយា រហូតស្លាប់ តាំងពីឆ្នាំ២០១៦។

ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានរាយការណ៍ឲ្យដឹងថា លោក «Zhu Xiaodong» បានខ្ចប់រាងកាយគ្មានជីវិត នៃភរិយាខ្លួន ដាក់ក្នុងភួយ ហើយបានយកទៅដាក់ក្នុងទូបង្កក ដែលស្ថិតនៅរានហាល នៃលំនៅដ្ឋានខ្លួន។ ក្នុងរយៈពេល៣ខែ ក្រោយពីហេតុការណ៍ដ៏រន្ធត់នេះ បុរសដៃឆៅ បានចេញដើរកំសាន្ដ ជាមួយស្ត្រីម្នាក់ផ្សេង ធ្វើវាហី។

» ទិដ្ឋភាពក្រុមគ្រួសារជនរងគ្រោះ ស្រែកដង្ហោយនៅខាងក្រៅតុលាការ៖

[...]

«បុរស​ពីងពាង»​ផ្លោះតោង​អាគារ​៤ជាន់ ដើម្បី​សង្គ្រោះកុមារ​ម្នាក់

«បុរស​ពីងពាង»​ផ្លោះតោង​អាគារ​៤ជាន់ ដើម្បី​សង្គ្រោះកុមារ​ម្នាក់

ជាទិដ្ឋភាព ដែលគួរឲ្យកោតស្ងប់ស្ងែង និងទ្រាំមិនសរសើរមិនបាន។ យុវជនស្បែកខ្មៅម្នាក់នេះ ត្រូវបានអភិបាលរដ្ឋធានី ប៉ារីស អ្នកស្រី អាន អ៊ីដាល់ហ្គោ (Anne Hidalgo) ហៅថា ជា«បុរសពីងពាង» ឬ«Spiderman» ក្នុងពេលដំបូង មុននឹងប្ដូរហៅ ជា«កំពូលអ្នកក្លាហាន» បន្ទាប់ពីអ្នកស្រីបានជួយជជែកតាមទូរស័ព្ទ ជាមួយយុវជនរូបនេះ នៅពេលក្រោយមក។ 

រឿងរ៉ាវ បានកើតឡើងនៅយប់ថ្ងៃសៅរ៍ ក្នុងសង្កាត់ទី១៨ នៃរដ្ឋធានី ប៉ារីស វេលាម៉ោង​ប្រមាណ​ជាង២០ ពោលគឺនៅមុន​ការប្រកួត​បាល់ទាត់ វគ្គផ្ដាច់ព្រ័ត្រ រវាងក្រុម រៀលម៉ាឌ្រីត និងក្រុម លីវើភូល ក្របខណ្ឌ«Champions League»។ យុវជន​ខាងលើ ដែលមានអាយុ ២២ឆ្នាំ បានធ្វើដំណើរទៅកាន់សង្កាត់នោះ ដើម្បីស្រស់ស្រូបអាហារពេលល្ងាចផង និងដើម្បីទស្សនា ការប្រកួតបាល់ទាត់ ដែលត្រូវចាក់បញ្ចាំង នៅក្នុងភោជនីយដ្ឋានផង។

ប៉ុន្តែមនុស្សម្នាប្រមូលគ្នាជុំ ជាមួយនឹងសម្លេងស្រែកឆោឡោ និងស៊ីផ្លេរថយន្ដ នៅលើដងផ្លូវខាងមុខ [...]

បុរស​សតិ​មិន​គ្រប់ បើក​រថយន្ត​បុក​ហ្វូង​មនុស្ស​នៅ​អាល្លឺម៉ង់ ស្លាប់​២នាក់ របួស​២០នាក់

បុរស​សតិ​មិន​គ្រប់ បើក​រថយន្ត​បុក​ហ្វូង​មនុស្ស​នៅ​អាល្លឺម៉ង់ ស្លាប់​២នាក់ របួស​២០នាក់

«គ្មានអ្វី ដែលអាចបញ្ជាក់ នៅក្នុងពេលនេះថា ករណីបើករថយន្ដបុកហ្វូងមនុស្ស មានមូលហេតុចេញ ពីក្រុមឥស្លាមនិយមឡើយ» នេះ ជាការអះអាងឡើង របស់លោក «Herbert Reul» រដ្ឋមន្ត្រីមហាផ្ទៃ នៃតំបន់ «Nord-Westphalie» ដែលមាន «Münster» ជាក្រុងមួយរបស់ខ្លួន។

លោករដ្ឋមន្ត្រីតំបន់ បានបញ្ជាក់ថា បុរសដែលជាអ្នកកាន់ចង្កូតរថយន្ដដឹកទំនិញ ធុនមធ្យម «ជាជនជាតិអាល្លឺម៉ង់ និងមិនមែនជាជនអន្តោរប្រវេសន៍ ដូចការផ្សព្វផ្សាយមួយចំនួន ដែលគ្មានមូលដ្ឋាននោះទេ»។

បើតាមសារព័ត៌មាន «Süddeutsche Zeitung» ក៏ដូចជាទូរទស្សន៍ «ZDF» និងទីភ្នាក់ងារព័ត៌មានអាល្លឺម៉ង់ «DPA» បានរាយការណ៍ថា បុរសខាងលើ មានឈ្មោះ «Jens R.» កើតនៅឆ្នាំ១៩៦៩ និងមានបញ្ហាផ្នែកសតិ។ ទូរទស្សន៍ «ZDF» បានអះអាងថា មុននេះមិនយូរប៉ុន្មាន បុរសរូបនេះបានព្យាយាម ធ្វើអត្តឃាតរួចហើយ ហើយរថយន្ដដឹកទំនិញ ធុនមធ្យម ដែលមានពណ៌ក្រម៉ៅ ជាកម្មសិទ្ធិរបស់បុរសនេះផ្ទាល់តែម្ដង។

[...]

ព្រះរាជ​អាជ្ញារង​ចោទ ឡាយ វណ្ណៈ និង​បងប្រុស​ពី​បទ​ឃាតកម្ម

ព្រះរាជ​អាជ្ញារង​ចោទ ឡាយ វណ្ណៈ និង​បងប្រុស​ពី​បទ​ឃាតកម្ម

នៅមុននេះបន្តិច ដំណឹងបានធ្លាក់មកដល់ ជុំវិញការសាកសួរ​ជនសង្ស័យ៦នាក់ ពីសំណាក់អយ្យការ អមសាលាដំបូងរាជធានីភ្នំពេញ នៅក្នុងសំនុំរឿងឃាតកម្ម ទៅលើអ្នកស្រី ចេវ សុវឌ្ឍនា។

លោក លី សុផាណា អ្នកនាំពាក្យសាលាដំបូង បានថ្លែងឲ្យដឹង តាមរយៈប្រព័ន្ធផ្ញើរសារ «តេឡេហ្គ្រាម» ដូច្នេះថា លោក សៀង សុខ ព្រះរាជអាជ្ញារង នៃអយ្យការ​អមសាលាដំបូង បានសម្រេចចោទប្រកាន់ លោក ឡាយ វណ្ណៈ អតីតអភិបាលខេត្តតាកែវ និងលោក ឡាយ ណារិទ្ធ ស្នងការរងនគរបាលខេត្តតាកែវ ពីបទឃាតកម្ម តាមមាត្រា១៩៩ នៃក្រមព្រហ្មទណ្ឌ។

មនុស្សពីរនាក់ទៀត ដែលរងការចោទប្រកាន់ដែរនោះ មានលោក ម៉េន សាម៉ៃ អ្នកបើករថយន្ដឲ្យលោក ឡាយ វណ្ណៈ និងលោក ជឹម វុធ ហៅ ថូត អ្នកបម្រើការ នៅក្នុងផ្ទះអ្នកស្រី ចេវ សុវឌ្ឍនា ត្រូវបានចោទពីបទ លាក់បាំងតម្រុយ តាមមាត្រា ៥៣២ នៃក្រមព្រហ្មទណ្ឌ។

មនុស្សទាំងបួននាក់ខាងលើ នឹងត្រូវបញ្ជូនឡើង ទៅឲ្យចៅក្រមស៊ើបអង្កេតសម្រេច ដើម្បីកំណត់ថា [...]

«ពេល​នេះ​ទើប​អូន​ដឹង​ថា បង​យក​អូន​ជា​ស្រ្តី​លេង​សើច»

«ពេល​នេះ​ទើប​អូន​ដឹង​ថា បង​យក​អូន​ជា​ស្រ្តី​លេង​សើច»

សូមបញ្ជាក់ដែរថា សំបុត្រមួយសន្លឹក ដែលមានពីរផ្នែក និងសំបុត្រមួយទៀត (មិនមានរូបថត) ត្រូវបានអាជ្ញាធរក្រុងដូនកែវ ខេត្តតាកែវ អះអាងថា បានរកឃើញពីក្នុងកាបូបយួរដៃ របស់អ្នកស្រី ចេវ សុវឌ្ឍនា បន្ទាប់ពីអ្នកស្រីត្រូវបានរកឃើញស្លាប់ ជាមួយខ្សែចងក នៅក្នុងគេហដ្ឋាន កាលពីចុងខែមករាកន្លងមក។

សំបុត្រទាំងនេះ ជាជំហាន ដែលធ្វើឲ្យអាជ្ញាធរនៅទីនោះ ធ្វើការសន្និដ្ឋាន​ក្នុងពេលភ្លាមៗ ថាមរណភាពរបស់អ្នកស្រី ជាការធ្វើអត្តឃាត។ ប៉ុន្តែចំណុចសង្ស័យផ្សេងទៀត ដូចយ៉ាងស្នាមម្រាមដៃ នៅត្រង់ករបស់ជនរងគ្រោះ បានបង្កការសង្ស័យថា ករណីនេះ មិនមែនជាការធ្វើ​អត្តឃាតនោះទេ។

យ៉ាងណា គេមិនអាចដឹង ថាតើសំបុត្រនេះ ជាសំបុត្រពិត ឬយ៉ាងណាទេ ដោយគ្រាន់តែមានសរសេរ ដូចក្នុងសេចក្ដីខាងក្រោម៖

ជីវិតស្រីម្នាក់នេះ ជ្រើសរើសយកបង មិនប្រាថ្នាអ្វី ក្រៅពីក្តីស្រលាញ់ម្យ៉ាងគត់។ លះបង់គ្រប់យ៉ាងព្រោះតែថា ស្រលាញ់អូនជាប្រពន្ធទី២ ប៉ុណ្ណោះ។ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...