គ្មានពានរង្វាន់អូស្ការ សម្រាប់មនុស្សប្រជៀវទេ ក្នុងឆ្នាំនេះ
បន្ទាប់ពីបានបញ្ចាំង នៅក្នុងរោងភាពយន្ដ បានប្រមាណជាជាង មួយសប្ដាហ៍ នៅសហរដ្ឋអាមេរិក និងក្រោយព្រឹត្តិការណ៍ បាញ់សម្លាប់ នៅអូរ៉ូរាមក ខ្សែរភាពយន្ដនៃមនុស្សប្រជៀវ មានចំណងជើងថា «ការងើបមកវិញ នៃមនុស្សប្រជៀវ (The Dark Knight rises)» ត្រូវបានគណកម្មាធិការអូស្កា វាយតំលៃផ្អៀងទៅរក ការរិះគន់ របស់សាធារណជនយ៉ាងច្រើន នៅ សហរដ្ឋអាមេរិក។
រូបភាពផ្សាយពាណិជ្ជកម្មរបស់ ខ្សែរភាពយន្ដមនុស្សប្រជៀវ វគ្គទីបីនេះ។
បណ្ដាអ្នកកាសែត បានទទួលស្គាល់ និងនិយាយ តាំងពីមួយឆ្នាំមុនមកម្លេះ ថាតួអង្គ មនុស្សប្រជៀវនេះ ជាអ្នកជួយសង្គ្រោះ ដ៏ហួសហេតុម្នាក់ ប្រៀបខ្លួនដូចនឹងព្រះ ដែលចុះមកប្រោសសត្វលោកដូច្នេះដែរ។ [...]