៨ចំណុច ដែលស្ត្រីមិនគួរមើលរំលង
ស្រ្តីមួយចំនួន មិនសូវបានយកចិត្តទុកដាក់ចំពោះបញ្ហាសុខភាព ក្នុងការស់នៅប្រចាំថ្ងៃនោះទេ។ នោះដោយសារតែនាង មានភាពមមាញឹកនឹងការងារ ការរៀនសូត្រ និងមិនបានខ្វល់ខ្វាយ អំពីបញ្ហាបន្តិចបន្តួចនៅជុំវិញខ្លួន ជាពិសេសមិនបានរៀបចំ និងប្រុងប្រយ័តចំពោះការការពារសុខភាព។ ខាងក្រោមនេះជាចំណុចសំខាន់ទាំង៨ ដែលស្ត្រីគួរប្រតិបត្តិតាមកុំរំលង៖
១. អនាម័យ៖ អនាម័យមានសារៈសំខាន់ណាស់ ក្នុងការទប់ស្កាត់ការរាលដាលនៃជំងឺផ្សេងៗ ដែលមានគ្រោះថ្នាក់ ក៏ប៉ុន្តែអនាម័យហួសហេតុពេក ក៏មិនមែនជាវិធីដ៏ល្អដែរ ដើម្បីធ្វើការទប់ស្កាត់ ជាមួយនឹងការឆ្លងជំងឺ ផ្សេងៗនោះ។ អ្នកវិទ្យាសាស្រ្ត របស់ប្រទេសអង់គ្លេស បានធ្វើការស្រាវជ្រាវ បញ្ជាក់ឲ្យឃើញថា អនាម័យត្រូវតែមានរបៀបរបស់វា ទើបធ្វើឲ្យជីវិតល្អប្រសើរ។ [...]