Posts tagged as "Arun Reaksmey"

បណ្ដឹង​រំលាយ CNRP៖ ព្រះរាជា​យាង​សោង​ក្រយា​ថ្ងៃ​ត្រង់ នៅ​ក្រោយ​តុលាការ​កំពូល

បណ្ដឹង​រំលាយ CNRP៖ ព្រះរាជា​យាង​សោង​ក្រយា​ថ្ងៃ​ត្រង់ នៅ​ក្រោយ​តុលាការ​កំពូល

យ៉ាងណា ក៏លោក អ៊ុំ ដារ៉ាវុធ ទីប្រឹក្សាព្រះរាជលេខាធិការដ្ឋាន របស់ព្រះមហាក្សត្រកម្ពុជា បានបញ្ចាក់ថា ព្រះរាជដំណើរនេះ គឺជាកម្មវិធីពិសេស ដែលព្រះអង្គត្រូវយាង ទៅសោយក្រយានៅទីនោះ និងមិនមែនជារឿងចម្លែកទេ។ លោកទីប្រឹក្សាបន្ថែមថា លោកពុំបានដឹង ពីទឹកព្រះទ័យ របស់ព្រះមហាក្សត្រ នៅក្នុងព្រះរាជដំណើរ ចេញក្រៅព្រះរាជវាំងនេះទេ។

ព្រះមហាក្សត្រកម្ពុជា ព្រះបាទ ព្រះករុណា សម្តេច​ព្រះបរមនាថ នរោត្ដម សីហមុនី និងព្រះវររាជមាតា សម្ដេចព្រះ នរោត្តម មនីនាថ សីហនុ  ត្រូវបានគេឃើញទ្រង់ទាំងពីរព្រះអង្គ នៅវេលាថ្ងៃត្រង់នេះ យាងទៅសោយក្រយា នៅក្នុងភោជនីយដ្ឋានមួយ ឈ្មោះ «មាលា» ដែលមានទីតាំងនៅចំ ពីក្រោយតុលាការ​កំពូល។ គេបានស្គាល់ថា ភោជនីយដ្ឋាននោះជាកម្មសិទ្ធិ របស់ព្រះអង្គម្ចាស់ក្សត្រី នរោត្ដម អរុណរស្មី ដែលជាព្រះរាជកនិដ្ឋា របស់ព្រះមហាក្សត្រ។

«សម្ដេច»​ សុខ អាន ជា​គោរមងារ​«សេះ​ហោះ»?

«សម្ដេច»​ សុខ អាន ជា​គោរមងារ​«សេះ​ហោះ»?

ការប្រកាសគោរមងារ «យ៉ាងប្រថុចញ៉ុច» តម្លើងជូនលោក សុខ អាន ពី«ឯកឧត្ដមបណ្ឌិតសុភាចារ្យ» ទៅជា «សម្ដេចវិបុលបញ្ញា» នៅតែពីរថ្ងៃ មុនថ្ងៃមរណភាពរបស់លោក កាលពីថ្ងៃទី១៥ ខែមីនាកន្លងមកនោះ បានបង្កចង្ងល់ទៅដល់អ្នកផងទាំងឡាយ ដែលតាមដានករណីនេះ យ៉ាងដិតដល់។ ជាពិសេសសារព័ត៌មានក្នុងស្រុកមួយ ឈ្មោះ «ដើមត្នោត» ដែលឧស្សាហ៍ទទួលបាន នូវឯកសារផ្លូវការ ជាពិសេសព្រះរាជ្យក្រិត្យ ស្ដីពីការតែងតាំងផងទាំងពួង នៅក្នុងរាជការបច្ចុប្បន្ន បានពន្យល់ នៅក្នុងការផ្សាយរបស់ខ្លួន ក្នុងថ្ងៃនេះថា គោរមងារជា«សម្ដេចវិបុលបញ្ញា» របស់លោក សុខ អាន ជាគោរមងារ«​សេះ​ហោះ»​  (ពន្យល់ឲ្យងាយយល់៖ គោរមងារនោះ ត្រូវបានបង្កើតឡើង ដោយក្លែងបន្លំ និង​ធ្វើដូចមែនទែន)​»។

នៅប៉ុន្មានម៉ោងមុននេះ អត្ថបទរបស់សារព័ត៌មានខាងលើ ត្រូវបានព្រះអង្គម្ចាស់ក្សត្រី ព្រះ​អា​នុ​ជ នរោត្ដម អារុណរស្មី យកមកចែករំលែក [...]

ទ្រង់ រណឫទ្ធិ ថា​គ្មាន​​ការ​​បែក​​បាក់​​ក្នុង​​បក្ស តែ​ជា​ការ​កែ​សម្រួល

ទ្រង់ រណឫទ្ធិ ថា​គ្មាន​​ការ​​បែក​​បាក់​​ក្នុង​​បក្ស តែ​ជា​ការ​កែ​សម្រួល

គណបក្សហ្វុនស៊ីនប៉ិចថ្មី ដែលទើបនឹងធ្វើសមាជវិសមញ្ញរបស់ខ្លួន កាលពីមួយខែមុន ដើម្បីប្រគល់តំណែង ជា​ប្រធាន​គណបក្សឡើងវិញ ថ្វាយទៅសម្ដេចក្រុមព្រះ នរោត្ដម រណឫទ្ធិ នោះ ទើបនឹងឆ្លងកាត់«ព្យុះ»មួយ ដែល​កើត​​ឡើងពីការមិនត្រូវគ្នា រវាងអគ្គលេខាគណបក្សចាស់ លោក ញ៉ឹក ប៊ុនឆៃ និងអគ្គលេខាគណបក្សថ្មី ក្រោម​ឈ្មោះ​«អគ្គលេខាប្រតិបត្តិ» លោក ហាយ សាក់។ ការមិនត្រូវគ្នានេះ បានឈានទៅដល់ ការចេញ​លិខិតឆ្លើយ​ឆ្លង​ដាក់គ្នា រវាងក្រុមមនុស្សទាំងសងខាង ដែលធ្វើឲ្យគេយល់ថា គោលការណ៍បង្រួបបង្រួម នៃអ្នករាជានិយម របស់​សម្ដេចក្រុមព្រះ មានសភាពដូចទឹក ទើរលើស្លឹកឈូក យ៉ាងដូច្នេះ។

ពាក់ព័ន្ធនឹងហេតុការណ៍ដ៏ស្រួចស្រាវ ដែលអាចធ្វើឲ្យប្រេះឆាជាថ្មីនោះ ព្រះប្រធានជាថ្មីនៃគណបក្ស សម្ដេច​ក្រុម​ព្រះ នរោត្ដម រណឫទ្ធិ បានចេញមកបកស្រាយថា មិនមានការបែកបាក់ផ្ទៃក្នុងនោះទេ។ នៅចំពោះសមាជិក​ប្រមាណ​ជាង ៣០០០នាក់ នៅពហុកីឡាដ្ឋានក្រុងតាខ្មៅ ខេត្តកណ្តាល [...]

ទ្រង់ រណឫទ្ធិ វិលមក ហ៊្វុនស៊ីនប៉ិច វិញ ជា​ជំរើស​ដ៏​ត្រឹម​ត្រូវ?

ទ្រង់ រណឫទ្ធិ វិលមក ហ៊្វុនស៊ីនប៉ិច វិញ ជា​ជំរើស​ដ៏​ត្រឹម​ត្រូវ?

ចម្រៀង «ទៅ​ហើយ​មក​វិញៗ ដោយ​សារ​តែ​បង» ដូច​ជា​មិន​សូវ​ខុស ពី​ចរិក​របស់​អ្នក​នយោបាយ​ខ្មែរ​ប៉ុន្មាន​ទេ។ ហើយ​បើ​គេ​និយាយ​ពី​ព្រះអង្គ​ម្ចាស់​ នរោត្តម រណឬទ្ធិ ក៏​កាន់​តែ​ដូច​ណាស់​ទៅ​ទៀត។ បន្ទាប់​ពី​យាង​ចេញ​ពី​គណបក្ស​រាជា​និយម​ហ្វុនស៊ិនប៉ិច ព្រះ​អង្គ​ម្ចាស់​បាន​ទៅ​ដឹកនាំ​គណបក្ស​ខ្លួន​ឯង និង​ក្រោយ​មក​បាន​ប្រកាស​ដក​ខ្លួន ចេញ​ពី​នយោបាយ។ល។ ប៉ុន្តែ​នៅ​ទី​បំផុត ឆ្នាំង​បាយ​ចាស់​របស់​ទ្រង់ ដែល​ព្រះអង្គ​បាន​ចាក​ចោល​អស់​រយៈ​ពេល​៨ឆ្នាំ ទំនង​ជា​នៅ​តែ​ដាំ​បាយ មាន​រសជាតិ​ឆ្ងាញ់​ដដែល។ នោះ​គឺ​ព្រះអង្គ បាន​​សម្រេច​​ព្រះ​ទ័យ មក​​យាង​​ដឹកនាំ​គណបក្ស​​ហ៊្វុនស៊ិនប៉ិច​វិញ បន្ទាប់​ពី​បាន​ឆ្លើយ​ឆ្លង​សំបុត្រ ជា​មួយ​ព្រះ​អង្គ​ម្ចាស់​​ក្សត្រី នរោត្តម អារុណរស្មី ដែល​ជា​ព្រះ​ប្រធាន​គណបក្ស​ហ្វុនស៊ីនប៉ិច រួច​មក។

អតីតនាយខុទ្ទកាល័យរបស់ព្រះអង្គម្ចាស់ លោក នរាណាឫទ្ធិ [...]

នរោត្តម អរុណរស្មី នឹង​យាង​ទៅ​ធ្វើ​ទស្សនកិច្ច​នៅ​ជប៉ុន

នរោត្តម អរុណរស្មី នឹង​យាង​ទៅ​ធ្វើ​ទស្សនកិច្ច​នៅ​ជប៉ុន

ព្រះអង្គម្ចាស់ក្សត្រីយ៍ នរោត្តម អរុណរស្មី បានថ្វាយព្រះលិខិតសូមព្រះរាជានុញ្ញាតពីព្រះមហាក្សត្រ ធ្វើទស្សនកិច្ច​រយៈពេល១សប្តាហ៍នៅប្រទេសជប៉ុន ស្របនឹងឱកាសនៃខួបអនុស្សាវរីយ៍ លើកទី៦០ នៃទំនាក់ទំនងការទូតជប៉ុន​កម្ពុជា។


ម្ចាស់ក្សត្រី នរោត្ថម អរុណ រស្មី នៅក្នុងសមាជរបស់គណបក្ស។ MONOROOM.info photo/ O.Vary

កាទូត - កាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៤ម្សិលមិញនេះ ព្រះអង្គម្ចាស់ក្សត្រីយ៍ នរោត្តម អរុណរស្មី បានចេញ​លិខិតស្នើសុំមួយ ទៅកាន់ព្រះមហាក្សត្រនៃប្រទេសកម្ពុជា ដើម្បីយាងទស្សនកិច្ចទៅកាន់ប្រទេសជប៉ុន តាមការ​អញ្ញើញរបស់ក្រសួងការរទេសជប៉ុន ក៏ដូចជាព្រះរាជាណាចក្រជប៉ុន រយៈពេលមួយសប្តាហ៍។

ដំណើរទស្សនកិច្ចនេះនឹងចាប់ផ្តើមចាប់ពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៤ ខាងមុខនេះ តទៅ។ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...